https://youtube.com/clip/Ugkxrh0VAcqehw1riwgD2HQHlitUTwv26AiS
Khmer Song
Wednesday, October 26, 2022
Saturday, September 17, 2022
Saturday, August 27, 2022
ការនាំចូលប្រេងពីរុស្ស៊ីទៅកាន់ប្រទេសអង់គ្លេសបានធ្លាក់ចុះរហូតជាង៩០%បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន
ចាប់តាំងថ្ងៃទី២៤កុម្ភៈមក ទណ្ឌកម្មបានធ្លាក់មកលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់ ប្រទេសក្នុងតំបន់ អាស៊ី អ៊ឺរ៉ុប រួមគ្នាដាក់សម្ពាធលើរុស្ស៊ីឲ្យដកយោធាចេញពីទឹកដីអ៊ុយក្រែហើយស្តារសន្តិភាព កសាង សេដ្ឋកិច្ច ឡើងវិញ។ ទោះជាយ៉ាងនោះក្តីលោកប្រធានាធិបតីប្លាដឺមៀពូទីន មិនបានរាថយឡើយ ហើយ ថែមទាំងចោទដាក់កំហុសទៅលើសម្ព័ន្ធមិត្តអាមេរិក និងណាតូថាជាបង្កសង្គ្រាមនៅ អ៊ុយក្រែនទៀតផង ជាងនេះលោកពូទីនគំរាមប្រើអាវុធនុយក្លែអ៊ែរទៀតផង ប្រសិនបើប្រទេស ណាមួយជ្រៀត ជ្រែកក្នុង សង្គ្រាមអ៊ុយក្រែន ជាពិសេសប្រទេសអង់គ្លេស លោកពូទិនគំរាមបាញ់ មីស៊ីលលឿនជាង សំឡេងមួយ គ្រាប់ឲ្យអង់គ្លេសក្លាយជាសមុទ្រមួយរំពេច។
រយៈពេល៦ខែមកនេះ ពាក្យគំរាមរបស់លោកពូទីនដ៏មានឥទ្ធិពល ដ៏ខ្លាំងក្លាយបានយរលាយសាប រសាត់ទៅតាមពេលវេលានបន្តិចម្តងៗ ដោយជំនួសមកវិញនូវទណ្ឌកម្មគ្រប់ទិស តំម្លៃប្រេងឆៅនិង ហ្គាសបានធ្លាក់រហូតដល់ទោ៩៧% យោងលើតួលេខការិយាល័យ ស្ថិតិជាតិ ត្រូវបានសារព័ត៍មាន នៃចក្រភពអង់គ្លេសReuterឲ្យចុះផ្សាយនាថ្ងៃឲ្យដឹងដឹងថា រយៈពេល៦ខែនៃសង្គ្រាមឈ្នានពានរបស់ រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែននេះ អង់គ្លេសបាននាំចូលប្រេងឆៅពីប្រទេសរុស្ស៊ីត្រឹមតែ៣%ប៉ុណ្ណោះ គឺស្នើ នឹងទឹកប្រាក់៣៣លានផោន ។
ទោះជាងនោះក្តី អនុរដ្ឋមន្ត្រីលោកពូទីន គឺលោក Alexander Novak បានប្រាប់សារព័ត៍មានhellenic ក្នុពេលកិច្ចប្រជុំវេទិការសេដ្ឋកិច្ចអន្តជាតិថា ក្នុងរយៈ៥ខែ ការនាំចេញប្រេឆៅរបស់រុស្ស៊ីទៅបណ្តា ប្រទេសនានា បានកើន ឡើយ១២% ។ លោកAlexander Novak៖«មានន័យថា ប្រេងនិងផលិតរបស់ រុស្ស៊ីយើងនៅតែមានតម្រូវការជុំវិញពិភពលោក»។
Tuesday, August 23, 2022
ចិនទិញថាមពលប្រេងឥន្ធនៈ និងហ្គាស់ពីរុស៊្សីកើនឡើងរហូត៣៥ពាន់លានដុល្លា
រុស្ស៊ីចាប់ពីផ្តើមសង្គ្រាមទន្ត្រានលុកលុយអ៊ុយក្រែនមក បញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មត្រូវប្រទេសលោក ខាងលិចដាក់ទណ្ឌកម្មជុំទិស គ្រប់វិស័យ មិនថាឡើយអាហារ យោធោបករណ៏ គ្រឿងបន្ទះឈីប អគ្គីស នី សូម្បីតែរ៉ែកម្រត្រូវរាំងខ្ទប់ដោយប្រទេសលោកសេរីផងដែរ ។ ទោះជាយ៉ាងនោះក្តី វាមិនអាចបិទផ្លូវ រុស្ស៊ីឲ្យស្លាប់ក្នុងរូងសេដ្ឋកិច្ចពាណិជ្ជកម្មបានឡើយ ។ ផ្ទុយទៅវិញលោកសេរីបានបែរជាខ្វះធនធាន ខ្វះ ប្រេង និងប្រទេសខ្លះខ្វះស្រូវសាលី ដោយសារតែត្រូវរុស្ស៊ីបិទខ្ទប់ច្រកសមុទ្រអស់មួយរយៈ។ ចំណែកឯ បំពង់បង្ហូរប្រេងរបស់រុស្ស៊ី នៅតែហូរទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក សមាជិកNATO ដូជាទូគី និងឥណ្ឌា ហើយនិងចិនដែលជាដៃគួរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ីចិន ។
យោងលើរបាយការណ៏Bloomberge ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ២២សីហា២០២២ម្សិលមិញ ឲ្យ ដឹង ចិនបានបង្កើនការបញ្ជាទិញប្រេងពីរុស្ស៊ី២០ពាន់លានដុល្លា ។ គិតត្រឹមខែកក្កដាកន្លងទៅនេះ ចិនបាន នាំចូលប្រេងពីរុស្ស៊ី៤១០,០០០តោន នេះបើតាមការបញ្ជាក់ពីBloombergeខាងលើ។ ក្រៅពីចិនដែលជា សម្ព័ន្ធមិត្តស្លាប់រស់របស់រុស្ស៊ី ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីប្រាំពីរដងលើសមុន ពេលដែលរុស្ស៊ីវាយលុក ចូលឈ្នានពានអ៊ុយក្រែន គឺរហូតដល់៦២0% ស្មើនឹង៣.២ពាន់លានដុល្លា ចំពោះធ្យូងថ្មវិញ ឥណ្ឌានាំចូលពីរុស្ស៊ី២៦៦% គិតជាទឹកប្រាក់ស្មើនឹង៤៣៥លានដុល្លា គិតត្រឹមខែ ឧសភា។
Sunday, August 21, 2022
Meta Ver ចំណាយលុយសំបើមដើម្បីការពារសុវត្ថិភាពប្រធានក្រុមហ៊ុនមេរបស់ហ្វេសប៊ុក លើសលោកJef Bozes ២ដង
ក្រុមហ៊ុនមេរបស់ហ្វេសប៊ុក ហៅMeta Verse ចំណាយលុយរាប់សិបលានដុល្លាក្នុងមួយឆ្នាំៗដើម្បី ធានា លើសុវត្ថិភាពបុគ្គលដ៏មានតម្លៃ និងក្រុមគ្រួសារខ្លួន ។ យោងលើឯកសារសាខានៃក្រុមហ៊ុនហ្វេសប៊ុក Chabot បានបង្ហាញថា កាលពីឆ្នាំ២០១៩ Meta Verse ចំណាយលុយ២៣.៤លានដុល្លា លើកលោក Mark Zuckerber ឆ្នាំ២០២០ Meta Verse ចំណាយលុយ២៥.២លានដុល្លា និងនៅឆ្នាំ២០២១ ចំណាយ២៦.៨ លានដុល្លា ។ តាមរយៈឯកសារបុត្រសម្ព័ន្ធនៃក្រុមហ៊ុននេះបន្ថែមថា ការចំណាយទាំងនោះ គឺចំណាយ រឿងផ្ទាល់ខ្លួន ការធ្វើដំណើរនិងក្រុមគ្រួសារលោកMark Zuckerberប៉ុណ្ណោះ ។
ទោះយ៉ាងណា ឯកសារនោះមិនបង្ហាញឲ្យជាកក់ថ្បាស់ ការលើសុវត្ថិភាពរបស់ប្រធានក្រុមហ៊ុន និង ក្រុមគ្រួសារ Pricilla Chan រួមជាមួយនឹងកូន២នាក់នោះ ពួកគេទទួលបានអ្វីអ្វីខ្លះឡើយ គ្រាន់តែបញ្ជាក់ ថាចំណាយលើការធ្វើដំណើរលោកMark Zuckerberទៅធ្វើការ និងសុវត្ថិភាពផ្ទះរបស់លោកប៉ុណ្ណោះ។
ក្នុងចំណោមប្រធានក្រុមហ៊ុនធំ និងល្បីលើលោក លោកMark Zuckerber ចំណាយលុយលើ
Saturday, August 20, 2022
ប្រវត្តិនិងស្ថាបនិកInstargram
Instagram ជា Social Media បណ្តាញសង្គមមួយដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក ដែលអនុញឲ្យអ្នក ប្រើប្រាស់បណ្តាញសង្គមនេះបង្ហោះរូបនិងវីដេអូខ្លីៗស្រដៀងនឹងបណ្តាញសង្គមTiktokរបស់ចិនដែរ។ តែវាជាសិស្សច្បងជាសត្រូវរបស់Tiktok ។
តើអ្នកណាជាអ្នកបង្កើតInstargram ? ក្នុងគោលបំណងអ្វី?
នៅឆ្នាំ២០១០បណ្តាញសង្គមមួយដែលមានឈ្មោះថា Instagram បានចាប់បដិសន្ធិឡើង ក្នុងក្រុងសានហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ដោយបុគ្គលិកពីររូប គឺលោកKevin Systrom និងលោកMike Krieger
Wednesday, August 17, 2022
ក្រុមហ៊ុនApple កំពុងពិភាក្សាដើម្បីផលិតនាឡិកាដៃនិងផលិតផលប្រើប្រាស់នៅប្រទេសវៀតណាម
ក្រុមហ៊ុនយក្សរបស់អាមេរិកកំពុងពិចារណា ស្វែងរកទីតាំងថ្មីក្រៅប្រទេសចិន ដែលកំពុងតែមាន វិបត្តិ នយោបាយជាមួយនឹងអាមេរិក ដើម្បីចៀសវៀងផលបះពាល់ផ្សេងៗដូចជា ទណ្ឌកម្មជាដើម ។ ក្នុងពួក គេកំពុងសម្លើងឃើញថាប្រទេសដែលមានតម្លៃពលកម្មថោកសមរម្យ និងស្ថានភាពនយោ បាយមានស្ថេរភាពល្អ គឺប្រទេសវៀតណាម ។
Tuesday, August 16, 2022
លោកElon Muskឈ្នះក្តីលើអតីតអ្នកគ្រប់គ្រងTwitter
រឿងក្តីរបស់លោកElon Muskជាមួយនឹងអតីតអ្នកគ្រប់គ្រងTwitterចំណាយពេលអស់ជាច្រើន ដើម្បី ទាមទារឯកសារមួយចំនួនផ្សេងទៀតស្តីពីគណនីក្លែងក្លាយ ដែលលោកElon Muskគ្រោងនឹងលុប ចោលក្រោយពីលោកចូលគ្រប់គ្រងTwitter ។ តាមរយៈមេធាវីរបស់លោកElon Musk បានដាក់ពាក្យ បណ្តឹងទៅចៅក្រម និងតវ៉ាអស់ជាច្រើនខែប្រឆាំងនឹងអតីតអ្នកគ្រប់គ្រងTwitter ២២រូប ដែលលាក់ ឯកសារ និងប្រវត្តិនៃការបង្កើតTwitter ។ យោងតាមInsider កាលពីថ្ងៃច័ន្ទទី១៥ សីហា២០២២នេះ បានឲ្យដឹងថា ចៅក្រមKathleen St. Jude McCormick ដែលកាន់សំណុំរឿងលោកElon Musk បាន សម្រេចឲ្យElon Musk បានសម្រេចឲ្យElon Musk ឈ្នះក្តី ហើយតម្រូវឲ្យអតីតអ្នកគ្រប់គ្រប់ទាំង២២រូប នោះផ្តល់ឯកសារនិងប្រវត្តិនៃការបង្កើតTwitterឲ្យលោកElon Mushk។
តំណាងU.Nទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាស្នើឲ្យកម្ពុជាបើកលំហនយោបាយឡើងវិញ
ក្នុងកែវភ្នែកក្រុមអ្នកប្រជាធិបតេយ្យប្រឆាំងនិងអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិមើលឃើញថា កម្ពុជាកំពុងតែស្ថិតលើផ្លូវបំបែកមួយដែលពិបាកនឹងស្តារឡើងវិញនូវរបបសេរីភាពនិងប្រជាធិបតេយ្យ។ ពួកគេយល់ឃើញថា គណបក្សដែលជាគួរប្រកួតប្រជែងពិតប្រាកដគឺបក្សសង្គ្រោះជាតិ ដែលរដ្ឋាភិ បាលរំលាយចោលកាលពី២០១៧នោះ ពុំមែនបក្សតូចៗទើបនឹងបង្កើតនោះឡើយ ។ ពួកគេយល់ថា បក្សទាំងនោះបង្កើតឡើងដើម្បីធ្វើឲ្យបក្សកាន់អំណាចមានភាពស្របច្បាប់ប៉ុណ្ណោះ ។ ហេតុដូច្នោះ ហើយទើបអង្គការអន្តរជាតិទាំងនោះ តែងតែស្នើរឲ្យកម្ពុជាបើកលំហនយោបាយឡើងវិញ ប្រកាន់ យកនូវគោលការលទ្ធិប្រជាធិបតេយ្យដោយឥតល្អៀងប្រកាន់និន្នាការ ។ យោងលើគណនីហ្វេស ប៊ុកលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អគ្គមហាសេនាបតី បានលើកឡើងនូវកង្វល់និងសំណើរពី U,Nបួនចំនុច៖
១-តួនាទីរបស់កម្ពុជាក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន ២-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៣-លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត ៤-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត ។
ប្រតិកម្មទៅនឹងតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សម្តេចនាយក រដ្ឋមន្ត្រីលើកឡើងថា វិធានការនិងច្បាប់នានាដែលកម្ជុជាដាក់ចេញទៅគឺដើម្បី សង្គ្រោះអាយុជីវិត ពលរដ្ឋ ទប់ស្កាប់ភាពចលាចល បង្កអស្ថិរភាពសង្គម ក្លាយជាអាណាធិបតេយ្យ លោកសរសេរ នោះបណ្តាញសង្គមហ្វេសប៊ុកលោកដូច្នេះថា៖«ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបាន អនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត»។
អ្នករាយការណ៏ពិសេសU.Nប្រចាំកម្ពុជាអបអរកម្ពុជាជោគជ័យក្នុងចាក់ស្រោចវ៉ាក់សាំងការពារកូវីដដល់ពលរដ្ឋខ្មែរ
នាថ្ងៃទី១៦ខែសីហា ក្នុងជំនួបពិសេសជាមួយនឹងអ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកវិទិត មុនតាប៊ន បានអបអរសាទរចំពោះបេសកកម្មសម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងីកូវីដ១៩ ដោយជោគជ័យ ដោយការចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង និងគ្រប់វ័យ ។
«សូមសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា »។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញត្តិឲ្យពលរដ្ឋខ្មែរគ្រប់រូបចាក់ដល់៥ដូសរួចហើយ ដើម្បីបង្ការ ពង្រឹងភាពផ្សាំនៃរាងកាយ ពលរដ្ឋកុំឲ្យលាប់ ត្រឡប់មកវិញ ។ ខុសពីប្រទេសជិតខាងកម្ពុជានិងប្រទេស អភិវឌ្ឍន៏ដទៃផ្សេងទៀត ដែលប្រទេសទាំងនោះ ពលរដ្ឋរបស់ខ្លួនទទួលបានវ៉ាក់សាំងត្រឹមតែ២-៣ដូស ប៉ុណ្ណោះ ។ នេះវាបង្ហាញថាកម្ពុជាយើងមានសមត្ថភាពការពារ និងបម្រើពលរដ្ឋដោយបរិបូណ៏ ពេញលេញ ឲ្យពលរដ្ឋរួចផុតចាកជំងឺដ៏មហាគ្រោះថ្នាក់ទាំងនេះ៕
Saturday, August 13, 2022
សូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់
សម្តេចតេជោនាយករដ្ឋមន្ត្រីស្នើរឲ្យអ្នកក្លែងគណនីtelegramសម្តេចលុចចោលជាបន្ទាន់ និងស្នើរឲ្ យពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្ន ចំពោះជនខិលខូច មានបំណងបោកប្រាស់ ឬអូសទាញក្នុងគោល បំណងអាក្រក់ណាមួយ។ កាលពីថ្ងៃទី១២សីហាម្សិលមិញសម្តេចបានសរសេរលើបណ្តាញ សង្គម ហ្វេសប៊ុក យ៉ាងដូច្នេះថា «មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយ យករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះHUNSEN24ដូចមានភ្ជាប់ជាមួយ។សូមបងប្អូនប្រុងប្រយ័ត្ន កុំ ចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹង ទទួលខុសត្រូវចំពោះមុខច្បាប់»។
Monday, August 8, 2022
ពូទីននិងតាយីបអ៊ឺដូកាន់ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទិញប្រេងនិងហ្គាសជាប្រាក់Rouble
Saturday, August 6, 2022
ការតម្លើងពន្ធកាន់តែច្រើនធ្វើឲ្យពលរដ្ឋអាមេរិកខ្វះប្រព័ន្ធការពារសុខភាពរហូតដល់៤០%
ស្ថានភាពសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនបង្កឲ្យមានផលបះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ថ្វីត្បិតអាមេរិកជាប្រទេសមហាអំណាច សេដ្ឋកិច្ចនិងយោធាក៏ពិតមែន តែដើម្បីសុខវត្ថិភាព ពិភព លោក ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក អាមេរិកត្រូវការចំណាយ និងបរិច្ចាគ ជំនួយ ជាច្រើនទៅ លើយោធា និងបរិក្ខាផ្សេងៗទៅកាន់ប្រទេសដែលមាន វិបត្តិដោយសារ សង្គ្រាមទាំងនុះ រួមទាំងរបាំង ទណ្ឌកម្មអន្តរជាតិផង ធ្វើឲ្យតម្លៃទំនិញផ្សេងៗ កើនឡើយឥតស្រាក ស្រាន្ត ។ យោង លើរបាយការណ៏ ក្រសួងការពារជាតិនៃសហរដ្ឋអាមេរិករាប់គិតត្រឹមថ្ងៃទី០៨ ខែ កក្កដា២០២២នេះ អាមេរិកផ្តល់ជំនួយ ដល់ប្រទេសអ៊ុយក្រែនសរុបជាទឹកប្រាក់ មានចំនួន ៨ពាន់លានដុល្លា ។សព្វាវុធដែលសហរដ្ឋអាមេរិកផ្តល់ឲ្យប្រទេសអ៊ុយក្រែនទាំងនោះរួមមាន៖
- ប្រព័ន្ធប្រឆាំងយន្តហោះ Stinger ជាង១៤០០ដើម
- ប្រព័ន្ធប្រឆាំងពាសដែក Javelin ជាង៦៥០០ដើម
- ប្រព័ន្ធប្រឆាំងពាសដែកជាង ២០ ០០០ផ្សេងទៀត
- Switchblade Tactical ប្រព័ន្ធអាកាសគ្មានមនុស្សបើកជាង៧០០គ្រឿង
- Howitzers ១៥៥មីលីម៉ែត្រនិងកាំភ្លើងធំរហូតដល់៤១១ ០០០ដើម
- កាំភ្លើងធំ ប្រភេទ១០៥ មីល្លីម៉ែត្រ ៣៦,០០០ដើម
- រថក្រោះ Tactical សម្រាប់អូស 155mm Howitzers១២៦គ្រឿង
- យានយុទ្ធវិធីដើម្បីសង្គ្រោះឧបករណ៏ ២២គ្រឿង
- ប្រព័ន្ធគ្រាប់រ៉ុកែត កាំភ្លើងធំចល័តខ្ពស់ ១២គ្រឿងរួមនិងគ្រាប់រំសេវ
- ប្រព័ន្ធកាំជ្រួចលើដីទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិមានឈ្មោះ(NASAMS)ចំនួនពីរគ្រឿង
- ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ២០ គ្រឿង
- ប្រព័ន្ធប្រឆាំងថ្ម
- រថពាសដែករាប់រយគ្រឿងដែលមានកង់ចល័តខ្ពស់
- រថពាសដែក M១១៣ ២០០គ្រឿង
- គ្រាប់បែកដៃ និងអាវុធធុនតូចជាង ១០,០០០ ដើម
- អាវុធធុនតូចជាង ៥៩,០០០,០០០ គ្រាប់
- គ្រឿងសឹក និងមួកសុវត្ថិភាពចំនួន ៧៥,០០០ ឈុត
- 121 Phoenix Ghost Tactical ប្រព័ន្ធអាកាសគ្មានមនុស្សបើក
- ប្រព័ន្ធរ៉ុកែតដឹកនាំដោយឡាស៊ែរ
- ប្រព័ន្ធអាកាសគ្មានមនុស្សបើក Puma
- នាវាការពារឆ្នេរសមុទ្រគ្មានមនុស្សបើក
- រ៉ាដាប្រឆាំងកាំភ្លើងធំ២៦គ្រឿង
- រ៉ាដាប្រឆាំងបាយអចំនួន៤គ្រឿង
- រ៉ាដាឃ្លាំមើលអាកាសចំនួន៤គ្រឿង
- ប្រព័ន្ធការពារឆ្នេរ harpoon ២គ្រឿង
- កប៉ាល់ល្បាតតាមឆ្នេរសមុទ្រ និងតាមដងទន្លេចំនួន ១៨ គ្រឿង
- M18A1 Claymore អាវុធប្រឆាំងមនុស្ស
- គ្រឿងផ្ទុះ C-4 គ្រាប់រំសេវ និងឧបករណ៍បំផ្ទុះសម្រាប់បោសសម្អាតឧបសគ្គ
- ប្រព័ន្ធទំនាក់ទំនងសុវត្ថិភាពយុទ្ធសាស្ត្រ
- ឧបករណ៍មើលឃើញពេលយប់រាប់ពាន់គ្រឿង ប្រព័ន្ធរូបភាពកម្ដៅ អុបទិក និងឧបករណ៍រកជួរឡាស៊ែរ។
- សេវាកម្មរូបភាពផ្កាយរណបពាណិជ្ជកម្ម
- ឧបករណ៍ការពារការចោលអាវុធជាតិផ្ទុះ
- គីមី ជីវសាស្រ្ត វិទ្យុសកម្ម ឧបករណ៍ការពារនុយក្លេអ៊ែរ
- គ្រឿងបរិក្ខារពេទ្យដើម្បីរួមបញ្ចូលឧបករណ៍សង្គ្រោះបឋម
- ឧបករណ៍បំផ្ទុះអេឡិចត្រូនិច
- ឧបករណ៍វាលនិងគ្រឿងបន្លាស់
- ថវិកាសម្រាប់ការបណ្តុះបណ្តាល ការថែទាំ និងនិរន្តរភាព។
Thursday, August 4, 2022
តើលោកXi Jinpingជាខ្លាក្រដាស់ឬគង់ហ៊ានមែនទេ ?
សង្គ្រាមវោហាសាស្ត្ររវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ គេតែងតែឮ មេដឹកនាំចិន រួមទាំងលោកស៊ីជិនពីងផងដែរ គំរាមកំហែងទៅកាន់គួបដិបក្ខរបស់គួរឲ្យភ័យខ្លាច និងតក់ស្លុតបំផុត ។ កាលពីដើមឆ្នាំកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាំងវិញប៊ិញបំផ្លោងពាក្យ ទៅកាន់ប្រទេសដែលជាមហាមិត្តសហរដ្ឋអាមេរិកថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានឆ្លងកាត់ តំបន់ហាមឃាត់ សមុទ្រចិនខាងត្បូងនឹងបាញ់បំបែកក្បាល ។ ទីបំផុតទៅ ពាក្យសម្តីដ៏គួរឲ្យភ័យរន្ធត់ ទាំងនុះបានអណ្តែតរសាត់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយពេលដែលអាមេរិក និងជប៉ុនឥណ្ឌា អង់គ្លេសធ្វើសមយុទ្ធយោធាបាញ់បង្ហោះមីស៊ីលបែកភ្លើងពេញសមុទ្រចិន ។
មុនថ្ងៃទី០២ ខែសីហា២០២២នេះ ក៏មិនខុសពីកាលគ្រាកន្លងទៅដែរ ទាំងប្រមុខរដ្ឋចិន និងរដ្ឋមន្ត្រី ចិនស្រែកក្តែងៗថាប្រសិនណាបើលោកស្រីប្រធានព្រឹត្តសភាអាមេរិកហ៊ានធ្វើទស្សនកិច្ចទៅកាន់ តៃវ៉ាន់ ចិននឹងប្រើយន្តប្រយុទ្ធរាប់សិបគ្រឿងទៅហោះប្រដេញ និងគ្រៀកមិនឲ្យយន្តលោកស្រីNancy Pelociបានចុះចតតៃឡើយ ។ ប៉ុន្តែមកដល់ពេលនេះ លោកស្រីណាន់ស៊ីបានចុះចតតៃវ៉ាន់ដោយសុវត្ថិ ភាពហើយ ចំណែកវិញបានត្រឹមតែធ្វើសមយុទ្ធបាញ់គ្រាប់បង្អើលត្រីប៉ុណ្តោះ ។
Wednesday, August 3, 2022
ក្រុមហ៊ុនឯកជនរុស្ស៊ីគ្រោងចំណាយទឹកប្រាប់៩ពាន់លានដុល្លាស្មើនឹង៥០%ជំនួសក្រុមហ៊ុនCoka Cola
ចាប់តាំងពីលោកពូទីនបើកយុទ្ធនាការណ៏ឈ្លានពានចូលប្រទេសអ៊ុនក្រែននៅថ្ងៃទី២៤កុម្ភៈមក សេដ្ឋិកិច្ចប្រទេសរុស្ស៊ី ត្រូវហ៊ុំព័ទ្ធដោយទណ្ឌកម្មពីប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិក ផងដែរ ។ ក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិកបានបិទទីផ្សារជាបន្តបន្ទាប់ ដើម្បីបង្ខំរដ្ឋអំណាច លោកពូទីនបញ្ចប់សង្គ្រាម និងស្វែងកិច្ចចរចារសន្តិភាព។ តែបើទោះជាយ៉ាងនោះក្តី មហច្ឆិតា ឈ្លានពានរបស់លោកពូទីនមិនបានរា ថយឡើយ លោកពូទីនមិនខ្លាចញញើតព្រឺ រោម ចំពោះ ទណ្ឌកម្មលោកខាងឡើយ ជាងនេះទៅទៀត រុស្ស៊ីដែលដឹកនាំដោយបុរសខ្លាំងរូបនេះ បានដាក់ ទណ្ជដោយ ការផ្តាច់បំពង់បង្ហូរប្រេង និងឧស្ម័ន ធម្មជាតិ ដើម្បីឆ្លើយតបទៅ នឹងប្រទេស លោកខាងលិចដែលជាសមភាគីនៃប្រទេស អ៊ុយក្រែនទៀតផង ដោយប្រើពាក្យគំរាម កំហែងថា ពលរដ្ឋអ៊ុយក្រែននិងត្រូវត្រជាក់ស្លាប់ ដោយគ្មានឧស្ម័ន កំដៅនៅរដូវរងារជាក់ជាមិនខាន ។
ក្រុមហ៊ុនឯកជនរបស់ប្រទេសរ៉ុស្ស៊ី លើកឡើងថា កាលដែលក្រុមហ៊ុនបរទេសកាត់បន្ថយការផលិត និងផ្អាកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីនេះ វាបង្កើតឲ្យមានឳកាសល្អ ដល់ក្រុមហ៊ុន ក្នុងស្រុកបង្កើតអៗអ្វីដោយខ្លួន៑ឯង ។ យោងលើសារព័ត៍មានRouter ចេញផ្សាយនៅថ្ងៃទី០៣សីហា ឲ្យដឹងថា ក្រុមហ៊ុន Chernogolovkaដែលជាក្រុមហ៊ុនឯកជនផលិតអាហារសម្រន់ និងភេសជ្ជ នៃប្រទេសរុស្ស៊ី មានគម្រោងផលិត ភេសជ្ជៈឲ្យបានរហូតដល់៥០%នៃតម្រូវការទីផ្សារ ដែលបច្ចុប្បន្ន នេះ ក្រុមហ៊ុនកូកាកូឡា និងប៉ិបស៊ីកំពុងវាតទីពាសពេញប្រទេសរុស្ស៊ី ។
លោកNatalia Sakhnina ដែលជានាយកប្រតិបត្តិថា ចាប់តាំងពីឆ្នាំ២០២១មក ក្រុមហ៊ុនឯកជនកំពុង បង្កើតអាជីវកម្មរបស់ខ្លួនទ្វេដង ហើយលោករំពឹងថា ការខិតខំប្រឹងនេះវានឹង កើនឡើងចាប់ ពី៨% ដល់៣០% ។
Thursday, July 14, 2022
មហាសេដ្ឋីចិត្តធម៍មានជាងគេលំដាប់ថ្នាក់ទី៤ពិភពលោកសន្យាលះបង់តំណែងកំពុលមហាសេដ្ឋីដើម្បីលុបបំបាត់ភាពឈឺចាប់មនុស្សជាតិនិងពលរដ្ឋអ៊ុយក្រែន
យោងទៅលើស្ថានភាពបច្ចុប្បន្ន ពិភពលោកជួបវិបត្តិវឹកវរជាបន្តបន្ទាប់ រួមទាំងសង្គ្រាមផង លោកBill Gate មើលឃើញទុក្ខវេទនានៃមនុស្សជាតិ សេចក្តីវិនាសខ្លោចផ្សានៃពលរដ្ឋអ៊ុយក្រែន ដែលកំពុងតែ ហែលឆ្លងសមុទ្រព្យុះភ្លៀងគ្រាប់ផ្សេងភ្លើង និងភាពអត់ឃ្លាន លោកតាំងចិត្តលះបង់ភាពមានបាន និងតំណែងមហាសេដ្ឋីលើលោក ដើម្បីជួយរំលែកភាពឈឺផ្សានិងទឹកភ្នែកពលរដ្ឋអ៊ុយ និងពិភព លោក។ លោកBill Gateបានសរសេរលើបណ្តាញTwitterរបស់លោកថា «ខ្ញុំសន្យាថាលះបង់ ចោលនូវតំណែងមហាសេដ្ឋីលើលោកនេះហើយ ដើម្បីជួយកាត់បន្ថយ ភាពឈឺចាប់នៃពលរដ្ឋ អ៊ុយក្រែន ទ្រព្យសម្បត្តិរបស់ខ្ញុំនឹងបរិច្ចាគទៅអតីតភរិយាផង ទៅពលរដ្ឋអ៊ុយក្រែនផង និងសម្រាប់មនុស្សធម៍ផ្សេងៗទៀត »។
Thursday, July 7, 2022
អាមេរិកព្រួយបារម្ភពីឥទ្ធិពលចិនអាចឈានដល់ទៅគ្រប់គ្រង់ឋានព្រះច័ន្ធ
ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដោយសារការរត់ប្រណាងសព្វាវុធ និងសេដ្ឋកិច្ច អាមេរិកកំពុងប្រវេប្រវ៉ា រត់ទៅចាប់អ៊ឺរ៉ុបផងមកអាស៊ីផង ដោយប្រុងប្រយ័ត្នបំផុត ដើម្បីទប់ឥទ្ធិពលប្រទេសកុំមុយនិស្តចិនរុស្ស៊ី តែយ៉ាងនុះក្តីប្រទេសយក្សទាំងពីរនេះនៅតែហក់ឡើងសឹងតែវ៉ាសហរដ្ឋអាមេរិកដែលជាមហា អំណាច លេខមួយ ។ ក្នុងរយៈពេលមួយទសវត្សនេះចិនបានធ្វើការយ៉ាងខ្លាំងដើម្បីអភិវឌ្ឍន៏សេដ្ឋកិច្ច និងពង្រឹង សមត្ថភាពវិស័យយោធារបស់ខ្លួន ។ ក្នុងឆ្នាំ២០២០ ចិនបានចំណាយទឹកប្រាក់ប្រមាណ៨.៩ពាន់លាន ដុល្លាជាងលើវិស័យអវកាស ហើយនៅឆ្នាំ២០២០នុះដែរ ចិនប្រកាសថាខ្លួន បានចុះចតយានរបស់ខ្លួន នៅផ្នែកម្ខាងនៃភាពងងឹតព្រះច័ន្ទ ដែលកន្លងទៅ អង្គការNASAដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្ត មិនអាចធ្វើបាន ជាងនេះទៅ ចិនបញ្ជាក់ថាRocket របស់ខ្លួនអាចហោះជុំវិញផែនដី ហើយកំណត់ទិស ដៅដែលវាចង់វាយប្រហារទៀតផង ។
Friday, June 17, 2022
ឥណ្ឌាកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ប្រទេសអារ៉ាប់អ៊ីម៉ារេតEAU ដោយសារវិបត្តិសង្គ្រាម
ឥណ្ឌាជាប្រទេសមួយដែលផលិតគ្រាប់ធញ្ញជាតិដ៏ធំមួយក្នុងតំបន់អាស៊ី ហើយវាបាននាំចេញទៅកាន់ ប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះមានប្រទេសAEUផងដែរ ។ ប៉ុន្តែក្នុងរយៈប៉ុន្មានខែចុងក្រោយ នេះ វិបត្តិស្បៀងអាហារពិភព លោកបានកើតឡើងដោយសារសង្គ្រាមលុកលុយរបស់លោកពូទីន លើប្រទេសអ៊ុយក្រែន ទឹន្ទឹមអាកាសធាតុនៅប្រទេសឥណ្ឌាឡើងកម្តៅ ធ្វើឲ្យការផលិតស្រូវសាលី ធ្លាក់ចុះ យ៉ាងខ្លាំង មិនអាចនាំចេញទៅកាន់ពិភពលោកតាមតម្រូវការបាន ។
កាលពីថ្ងៃទី១៥មិថុនាម្សិល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុងNew Delhy សម្រេចិត្តិជូនដំណឹងដល់ ប្រទេសអារ៉ាប់អ៊ីម៉ារេតថា ខ្លួននឹងផ្អាក់នាំចេញនូវស្រូវសាលីទៅកាន់AEU សម្រាប់រយៈពេល៤ខែ ដោយសារបំពេញតម្រូវការក្នុងស្រុក។
លោកANARNE «បច្ចុប្បន្ននេះ ឥណ្ឌាផលិតបានត្រឹមតែមួយក្រពះប៉ុណ្ណោះ ដោយសារតែខែនេះ អាកាសធាតុវាក្តៅខ្លាំងពេក ធ្វើឲ្យកសិផលធ្លាក់ចុះយ៉ាងគំហុក ។កាលពីឆ្នាំកន្លងទៅធ្លាក់ចុះ៤-៥% ការរំពឹងទុកយើងនឹងផលិតបាន៩៨លានតោន ក្នុងឆ្នាំនេះ នោះមានន័យថា វាធ្លាក់ចុះ ១០%បន្ថែម ទៀត»។
Wednesday, June 15, 2022
ចិនស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីមេរោគកូវីដវាយប្រហារគ្រប់ខេត្តក្រុងនៃប្រទេស
ក្រោយពីសង្គ្រាមកូវីដវាយប្រហារសេដ្ឋកិច្ច និងសម្លាប់មនុស្សរាប់ម៉ឺនសែននាក់ក្នុងប្រទេស ចិននៅ តែ ឈរទ្រឹងនឹងប្រយុទ្ធនឹងមេរោគដ៏សាហាវនេះ ទោះបីជាសេដ្ឋកិច្ច ចិនហាក់ដូចជាធ្លាប់បន្តិចមែន តែចិន នៅតែងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយសន្ទុះការងើបឡើងនេះធ្វើឲ្យប្លុកសេរី ពិសេស សហរដ្ឋ អាមេរិកភ័យព្រួយពីឥទ្ធិពលប្រទេសមហាអំណាចអាស៊ីមួយនេះផងដែរ ។
យោងលើសារព័ត៍មានអង់គ្លេស Reuter កាលពីមេសាកន្លងទៅ សេដ្ឋកិច្ចចិនបានធ្លាក់ចុះរហូតដល់ 0,៧ភាគរយ នេះបើធៀបទៅនឹងខែឧសភាថ្មីៗនេះ វាកើនឡើងរហូត២,៩% ឃើញថាសន្ទុះនេះ វា កើន ឡើងយ៉ាងឆាប់រហ័ស កត្តានេះ បណ្តាលឲ្យប្លុកសេរី កំពុងសម្លើងមើល ចិនប្រកប ដោយ ក្តីព្រួយបារម្ភ និង ប្រុងប្រយ័ត្នបំផុត គឹក្នុងខ្សែភ្នែករបស់អាមេរិកជាប្រទេសគំរាមកំហែងដល់ប្រទេស ក្នុងតំបន់ដែលជាសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិកផ្ទាល់ ។
Friday, May 20, 2022
Tuesday, May 3, 2022
ពេលរៀបមង្គលការគេតែងឮពាក្យថាខាងលើផង ខាងក្រោយតើវាមានន័យដូចម្តេច?
កាលដែលគេនិយាយថាខាងលើ និងខាងក្រោមក្នុងពិធីមង្គលការម្តងៗនោះ គឺគេសំដៅលើខាងកូនប្រុស និងខាងក្រស្រី ។ ខាងលើ គឺខាងលើផ្ទះ ខាងកូនក្រមុំ ភ្ញៀវខាងលើ គឺភ្ញៀវខាងកូនក្រមុំ ចំណែកខាង ក្រោម គឺខាងកូន កម្លោះ ព្រោះថាខាងប្រុសត្រូវនៅរោងផ្កាស្លា ដែលគេសង់ផ្ទាល់ដី ។ តាមន័យនេះ យើងក៏អាចយល់បានដែរថា តាមទំលៀមទំលាប់ប្រពៃណីខ្មែរពីបុរាណាចារ្យមក គេឲ្យតម្លៃស្ត្រីខ្មែរជាធំ ក្នុងសង្គមជាតិ។
មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ
មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ
កាលដែលខ្មែរយើងនាំគ្នារៀបចំមង្គលការតាំងពីបុរាណមកនេះ ដោយយោងទៅ លើទស្សនៈខ្មែរយើងតែងឲ្យតម្លៃស្ត្រីជាធំ ជាមេគ្រួសារ រហូតគេយក ពាក្យ មួយ ដាក់ក្នុងផ្នែករដ្ឋបាល វិស័យនយោបាយ ថ្នាក់ដឹកនាំជាតិថា «មេ» មេដឹកនាំ មេទ័ព មេកន្ទ្រាញ មេឃុំជាដើម ។ ការរៀបមង្គល បែបប្រពៃណី ខ្មែរ នេះ គេហៅថា «អាវាហមង្គល»។ ចំណែកឯ ការរៀបចំមង្គលការបែបប្រជាជាតិចិន ដែលរៀបចំមង្គលការនៅខាងកូនកម្លោះ គេហៅថា«វិវាហមង្គល» ។
ចំណែកប្រពៃណីបែបជនជាតិឥណ្ឌាវិញ គេរៀបចំមង្គលការនៅខាងកូនកម្លោះ ផង ខាងកូនក្រមុំផង គេហៅថា «អាវាហវិវាហមង្គល»។
Monday, May 2, 2022
ភាពគ្មានការងារធ្វើនៅប្រទេសឥណ្ឌាបានកើនឡើងរហូតដល់១២ភាគរយ
Wednesday, March 16, 2022
Sunday, February 20, 2022
Amazon ក្រុមហ៊ុនលក់ផលិតផលOnlineធំជាងគេនៅសហរដ្ឋអាមេរិកយល់ព្រមឲ្យអតិថិជនរបស់ខ្លួនអាចប្រើVisa Cardដើម្បីទិញទំនិញគ្រប់ទីកន្លែង
ក្រោយពីពីមានបញ្ហាលើតម្លៃពន្ធបន្ថែលលើតម្លៃទំនិញ ក្រុមហ៊ុនលក់ផលិតផលOnline ដែលហៅថា Amazonគំរាមឈប់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់Visa Card បង់ថ្លៃទំនិញលើប្រពន្ធVisa Card ដោយឡែក ប្រទសអូស្ត្រាលី និងសាំងហ្គាពួរ Amazon អនុញត្តឲ្យអថិជនអាចប្រើប្រាស់Visa Card ទូទាត់ទំនិញបាន ដោយបង់លើព័ន្ធតម្លៃទំនិញផងដែរ ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែកុម្ភៈAmazon ដែលចេញផ្សាយដោយBBCបានឲ្យដឹងថា វានឹងលុប ចោល ការបង់ថ្លៃលើពន្ធទំនីញបន្លែមនេះ នៅក្នុងប្រទេស អូស្ត្រាលី និងសាំងហ្គាពូរ។ ចំពោះប្រទេស អង់ គ្លេស ស្ថិតក្នុងចរចារនៅឡើយ តែវាបញ្ជាក់ថា ខ្លួនមានសេចក្តី រីករាយចំពោះការលើកសំណើរនេះឡើងដាក់លើតុពិភាក្សា។
មួយឆ្នាំកន្លងទៅAmazonថា ដំណើរការនៃសេវាកម្មទូ ទាត់សាច់ប្រាក់តាមVisa Card គឺស្តិតក្នងសភាពជាប់គាំង ខណៈពេលដែលអង់គ្លេសកំពុងរកផ្លូវចាកចេញពី សហគមន៏អ៊ឺរ៉ុប ។ កាលពីខែតុលាឆ្នាំ២០២១នេះ Visa Card បានគិតសេវាលើការទូទាត់ប្រាក់រវាងអង់គ្លេស និងសហគមន៏អ៊ឺរ៉ុបចំនួន១.៥%លើតម្លៃទំនិញ ដែលកាលដើមឡើយ អង់គ្លេសគិតថ្លៃសេវាត្រឹមតែ០.៣% ប៉ុណ្ណោះ វាស្មើតម្លៃគុណ៥ដងនៃតម្លៃកាលដែលអង់គ្លេស មិនទាន់ចាកចេញពីសហគមនីអ៊ឺរ៉ុប។
កាលដែលAmazonមិនអនុញត្តឲ្យអតិថិជនប្រើប្រាស់Visa Cardដើម្បីទូទាត់តម្លៃទំនិញ នេះ Visa Cardបានលើកឡើងថា វាពុំមែនជាជម្រើសល្អនោះទេ ហើយការកំណត់បែបនេះ មិនមានអ្នកណាជាអ្នកឈ្នះឡើយ។
Sunday, February 6, 2022
គោលនយោបាយកម្រឹតឲ្យចាក់វ៉ាក់សាំងនៃរដ្ឋម៉ាហ្សាឈូសេដធ្វើឲ្យអាហារដ្ឋាន ភោជនីយដ្ឋានខាតរាប់សិបម៉ឺនដុល្លា
ប្រទេសជាច្រើនបានកម្រឹតគោលនយោបាយចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន តាមស្ថាប័ន បុគ្គលិក និងតាមអាយុចាប់ពី១៨ឆ្នាំឡើង ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺCovid-19 ដ៏កាចសាហាវ និងឈានទៅ ដល់លុបបំបាត់វាទាំងស្រុងតែម្តង ហើយស្តារសេដ្ឋកិច្ចជាតិឡើងវិញ ។ ប៉ុន្តែផ្ទុយទៅវិញ គោលនយោបាយនេះ ត្រូវបានពលរដ្ឋមិនមានជំនឿលើប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ ។
ចៅហ្វាយក្រុងរងនៃក្រុងBostonចង់ឲ្យមានការកែប្រែកត្វព្វកិច្ចចាក់សាំងនេះ ដោយយល់ឃើញថា មានអាហារដ្ឋានមួយចំនួនខាតបង់ជាច្រើន មួយចំនួនក្នុង២សប្តាហ៏ខាតរហូតដល់ទៅ១៥០០០ដុល្លា ។
កាលពីថ្ងៃ០៧ ខែមិថុនាឆ្នាំ២០២១កន្លងទៅ បុគ្គលិកមន្ទីរពេទ្យMethodist នៃក្រុងHoston ប្រតិកម្មនឹងច្បាប់កត្តព្វកិច្ចចាក់វ៉ាក់សាំងនេះ ដោយពួកគេយល់ថា វាពុំមានសុវត្ថិភាពសម្រាប់សុខភាពរបស់ពួកគេ ។ 24,947 ក្នុងចំណោមបុគ្គលិកគិលានុបត្ថាយិកចំនួន២៤ ៩៤៧នាក់ បុគ្គលិក ១៧៨ នាក់បដិសេធចំពោះការទទួលចាក់វ៉ាក់សាំង លោកប្រធានាធិបតីចូប៉ៃឌិន អនុញត្តឲ្យពួកគេ អាចជ្រើសយកវីធីចាកចេញពីការងារប្រសិនបើមិនទទួលវ៉ាក់សាំង ។
Saturday, February 5, 2022
ជើងយន្តហោះនៃប្រទេសកេនឈប់ហោះទៅរដ្ឋផេនស៊ីវ៉ែនញ៉ាដោយសាតែគ្រោះថ្នាក់ដោយសារបុកសត្វពាហនៈ
ជើងយន្តហោះនៃប្រទេសកេនយ៉ាដែលហោះឆ្ពោះទៅកាន់រដ្ឋផេនស៊ីវ៉េនញ៉ា ទឹកដីនៃសហរដ្ឋអាមេរិក ប្រកាសពីគម្រោងផ្អាកដំណើរការហោះហើរដោយបញ្ជាក់ពីហេតុផលរបស់ខ្លួនថា ដោយសារតែគ្រោះថ្នាក់បុកសត្វពាហនៈបណ្តាលឲ្យសត្វស្លាប់ជាច្រើន ។
Wednesday, February 2, 2022
អូស្ត្រាលីអនុម័តច្បាប់កត្តព្វកិច្ចចាក់ថ្នាំបង្ការកូវិឌ-១៩សម្រាប់ពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង
Sunday, January 30, 2022
ចំណាយពេល១៣ឆ្នាំទោះប្រឹងប្រែងបង្កើតកម្មវិធីរូបិយប័ណ្ណសិប្បនិមិត្តទោះគ្មាននរណាចាប់អារម្មណ៏ទីបំផុតក្លាយជាមហាសេដ្ឋីទី៣០
Santoshi Nakamoto ជាស្ថាបនិកនៃក្រុមហ៊ុនប្រព័ន្ធហិរញ្ញវត្ថុសិប្បនិមិត្តអន្តរជាតិ ដែលមានឈ្មោះBitcion ។ លោកសានតូស៊ីណាកាម៉ូតុ មានដើមកំណើតមកពិប្រទេសជប៉ុន លោកកើតថ្ងៃទី៥មេសាឆ្នាំ១៩៧៥ ។
ឆ្នាំ២០០៧លោកសានតូស៊ី ណាកាម៉ុតុបានចាប់ផ្តើមសេរសេរកូត ក្រោយមកនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០០៨ទើបក្រុមការងារលោកបានចុះឈ្មោះDomain ដែលមានឈ្មោះនិងបង្កើតគេហទំព័រមួយហៅថា bitcion.org ។ ៣១ ខែតុលា ឆ្នាំដដែលលោកសានតូស៊ីណាកាម៉ុតុបានសរសេរបញ្ជីនិងចំណងជើងលើក្រដាស់សមួយរ៉ាយរ៉ាប់រៀបរាបពីរូបិយប័ណ្ណសិប្បនិមិត្តលើគេហទំព័រឈ្មោះថា metzdowd.com និងប្រព័ន្ធ ដំណើរការសាច់ប្រាក់ពីបុគ្គលមួយទៅបុគ្គលមួយទៀតតាមបច្ចេកវិទ្យាEllectronic ហៅថាbitcion ។
នៅទី០៩ មករា២០០៩ លោកសាតូស៊ី ណាកាម៉ុតុបានផ្សព្វផ្សាយកម្មវិធីbitcion ជំនាន់ទី០.១(Software Version 0.1) លើSourseorg ហើយចាប់ផ្តើមបណ្តាញដោយកែលម្អblock bitcoin ទទួលបាន៥០bitcoin ។ ក្រុមលោកសានតូស៊ីណាកាម៉ុតុបានរួមគ្នាអភិវឌ្ឍកម្មវិធី(Software bitcoin)រហូតដល់ពាក់កណ្ដាលឆ្នាំ ២០១០ ហើយលោកសាតូស៊ីត្រួតពិនិត្យដោយខ្លួនលោក និងតបណ្តាញដោយជូនដំណឹងAlert Key ទៅវិស្វាករកម្មវិធីដែលមានឈ្មោះថា Gavin Andersen និងផ្តល់ឲ្យ Domainជាច្រើនទាក់ទងទៅនឹងសមាជិកអ្នកគាំទ្រbitcoin ។
ក្នុងឆ្នាំ២០២១នេះ យោងទៅលើគេហទំព័រFORBES BITCION មានតម្លៃ៥៥ពាន់លានដុល្លា ធ្វើឲ្យលោក Satoshi Nakamoto ក្មាយជាមហាសេដ្ឋីជាប់លំដាប់ថ្នាក់ទី៣០លើពិភពលោក ។
អ្នកអភិវឌ្ឍកម្មវិធីBitcoin មានដូចជា៖
Hal Finneyលោក Nick Szabo លោក David Chaum និងលោក Wei Dai
Thursday, January 27, 2022
ប្រពៃណីនិងជំនឿសែនដកជើងធូបនៃជនជាតិចិន Kitchen god festival
ពិធីសែនដកជើងធូប ជាប្រពៃណីមួយដែលជនជាតិចិនប្រារព្ភធ្វើឡើងជារៀងរាល់ឆ្នាំគឺមុនពេលនៃជិតដាច់ឆ្នាំប្រមាណ៤ទៅ៥ថ្ងៃនេះ ។ ពួកគេមិនបានកំណត់ថាថ្ងៃនេះជាថ្ងៃសែនដក់ជើងធូបឲ្យប្រាកដនោះ ដោយអាស្រ័យលើការយល់ឃើញរបស់ពួកគេ ខ្លះជ្រើសរើសយកថ្ងៃនេះ ខ្លះថ្ងៃនោះដោយគិតថាថ្ងៃនោះៗជាថ្ងៃល្អ ។
តាមទំលៀមទំលាប់នៃប្រពៃណីចិន ពីសែនដកជើងធូបនេះ ពួកគេយល់ថា មានទេវតាមួយអង្គដែលតែងតេថែរក្សាផ្ទះសំបែងមនុស្សលោក (Kitchen god)មានឈ្មោះថា ចៅ ជុនរៀងរាល់ឆ្នាំ ទេវតាអង្គតែងតែនាំយកដំណឹងអំពីមនុស្សដែលបានប្រព្រឹត្តទាំងល្អនិងអាក្រក់ពេញមួយឆ្នាំនេះទៅថ្វាយដល់ព្រះឥន្ទ ។ ព្រោះហេតុនេះពួកគេរៀបចំនូវទីសេនាសនៈជើងធូបទៀននៃដូនតាពួក មានម្ហូបអាហារជាដើម ឬជាធ្វើពិធីខួបកំណើតនៃទេវតាចៅ ជូន(Zao Jun) ដើម្បីឲ្យលោកអភិបាលរក្សាដល់ក្រុមគ្រួសារ ពួកគេឲ្យបានសេចក្តីសុខសចក្តីចម្រើន រកស៊ីមានបានចៀសផុតទុក្ខភ័យ គ្រោះថ្នាក់ទាំងឡាយ ។
ចំពោះពលរដ្ឋខ្មែរវិញ ពួកគេភាគច្រើនធ្វើទៅតាមគ្នា និងរំលឹកនឹកគុណដូនតារបស់ពួកគេដែលបានមរណកាលអស់ជាយូរយាណាស់ទៅហើយឲ្យជួយបីបាច់ថែរក្សាការពារកូនពីជំងឺឧបទ្រពចង្រៃ អព្វមង្គល ឲ្យបានតែសុខចម្រើន អ្វីៗគ្រប់យ៉ាងល្អប្រសើរចាប់ពីឆ្នាំថ្មីនេះតទៅ រឿងរ៉ាវអាក្រក់ៗទាំងឡាយឲ្យផុតរលត់ទៅឆ្ងាយទៅ៕
Sunday, January 23, 2022
សប្តាហ៏ដ៏ឈឺចាប់នៃមហាសេដ្ឋីពីភពលោក ដែលធ្វើ់៉៊៌៉ឲ្យពួកខាតលុយពាន់លានដុល្លា
ស្ថាបនិក Google, Oracle, Amazon និង Tesla ទាំងអស់បានបាត់បង់រាប់ពាន់លានក្នុងសប្តាហ៍នេះ ដែលបណ្តាលឱ្យមានការរង្គោះរង្គើក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោក និងការផ្លាស់ប្តូរនៅលេខ 2 ។ ស ភាគហ៊ុនបានធ្លាក់ចុះយ៉ាងទូលំទូលាយនៅសប្តាហ៍នេះ ខណៈដែលការប្រកាសខកចិត្តជាបន្តបន្ទាប់ដោយក្រុមហ៊ុនបានប៉ះទង្គិចជាមួយនឹងការភ័យខ្លាចរបស់វិនិយោគិនអំពីការដំឡើងអត្រាការប្រាក់ដែលជំរុញដោយអតិផរណា។ ជាឧទាហរណ៍ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានធ្លាក់ចុះជាង 20% កាលពីថ្ងៃសុក្រ ដោយសារតែទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើននៃការជាវបានធ្វើឱ្យអ្នកវិភាគមានការខកចិត្ត។ ទ្រព្យសម្បត្តិសុទ្ធរបស់សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Reed Hastings បានធ្លាក់ចុះពី 1 ពាន់លានដុល្លារទៅ 4.1 ពាន់លានដុល្លារជាការឆ្លើយតបទៅនឹងព័ត៌មាននេះ។ មួយថ្ងៃមុននេះ ភាគហ៊ុនរបស់ Peloton បានធ្លាក់ចុះជាង 20% បន្ទាប់ពី CNBC បានរាយការណ៍ថាក្រុមហ៊ុនឧបករណ៍ហាត់ប្រាណនៅផ្ទះកំពុងរៀបចំផែនការផ្អាកការផលិតដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់កាន់តែប្រសើរ។ វាគឺជាការខាតបង់ចុងក្រោយបង្អស់សម្រាប់សហស្ថាបនិក និងជានាយកប្រតិបត្តិលោក John Foley ដែលក្នុងរយៈពេលខ្លីបានក្លាយជាមហាសេដ្ឋីនៅកម្រិតនៃជំងឺរាតត្បាត - ចាប់តាំងពីពេលនោះមកទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះដល់ប្រហែល 480 លានដុល្លារពី 1.5 ពាន់លានដុល្លារកាលពីខែមេសា។ ភាគហ៊ុនរបស់គូប្រជែង Peleton របស់ Beachbody ក៏ធ្លាក់ចុះប្រហែល 15% នៅសប្តាហ៍នេះ ដែលជាការឃ្លាតឆ្ងាយពីស្ថាបនិក និងនាយកប្រតិបត្តិលោក Carl Daikeler ពីទ្រព្យសម្បត្តិ 1.7 ពាន់លានដុល្លារដែលគាត់មានកាលពីខែមិថុនាឆ្នាំមុន នៅពេលដែលក្រុមហ៊ុនរបស់គាត់បានផ្សព្វផ្សាយជាសាធារណៈតាមរយៈ SPAC ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ឥឡូវនេះមានតិចជាង 240 ដុល្លារ។
អ្នកចាញ់ធំមួយទៀត៖ នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel ដែលទ្រព្យសម្បត្តិសុទ្ធបានធ្លាក់ចុះ 22% មកត្រឹម 5.2 ពាន់លានដុល្លារ ដោយសារភាគហ៊ុនបានធ្លាក់ចុះរយៈពេលប្រាំមួយថ្ងៃជាប់ៗគ្នា ដោយសារការស្រាវជ្រាវដែលកំពុងកើនឡើងដែលបង្ហាញថា សារធាតុជំរុញ COVID-19 របស់ក្រុមហ៊ុនមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ omicron ។ ភាគហ៊ុនបច្ចេកវិជ្ជាជារួមត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការកើនឡើងអត្រាការប្រាក់ដែលកំពុងកើនឡើង។ រាល់សន្ទស្សន៍ភាគហ៊ុនសំខាន់ៗទាំងបីបានធ្លាក់ចុះច្រើនជាង 4% ក្នុងសប្តាហ៍នេះ ប៉ុន្តែការធ្លាក់ចុះ 7%+ របស់ NASDAQ គឺជាការធ្លាក់ចុះខ្លាំងបំផុត។ មានការប៉ះពាល់យ៉ាងខ្លាំងជាពិសេសគឺសហស្ថាបនិក SnapChat Evan Spiegel និង Bobby Murphy ដែលទ្រព្យសម្បត្តិទាំងពីរបានធ្លាក់ចុះជាង 10% នៅសប្តាហ៍នេះ - ឬជិត 1 ពាន់លានដុល្លារក្នុងមួយដុំ។ តាមពិតទៅ មហាសេដ្ឋីមួយរូបនៅក្នុងចំណាត់ថ្នាក់កំពូលទាំង 10 នៃអ្នកមានបំផុតលើពិភពលោកបានខាតបង់យ៉ាងតិច 3 ពាន់លានដុល្លាររួមទាំង Meta's Mark Zuckerberg និងសហស្ថាបនិក Google លោក Larry Page និង Sergey Brin ។ ទ្រព្យសម្បត្តិសុទ្ធរបស់ Tesla's Elon Musk និង Jeff Bezos របស់ក្រុមហ៊ុន Amazon ទាំងពីរបានធ្លាក់ចុះជាង 19 ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានការរង្គោះរង្គើក្នុងចំណោមអ្នកមានបំផុតទាំងបីរបស់ពិភពលោក។ ភាគហ៊ុននៃក្រុមហ៊ុនទំនិញប្រណីតរបស់ Bernard Arnault LVMH ពិតជាបានកើនឡើងបន្តិចក្នុងសប្តាហ៍នេះ ដោយបានបន្ថែមចំនួន $4.5 ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិរបស់គាត់ និងជំរុញឱ្យគាត់ឆ្លងកាត់ Bezos ទៅក្នុងតំណែងជើងឯករងដែលមិនធ្លាប់មាន។
ការចាប់ផ្តើមដំណើរការបន្ទះឈីបខួរក្បាលរបស់មហាសេដ្ឋី Elon Musk កំពុងរៀបចំដើម្បីចាប់ផ្តើមការសាកល្បងព្យាបាលលើមនុស្ស។
Musk ដែលជាសហស្ថាបនិក Neuralink ក្នុងឆ្នាំ 2016 បានសន្យាថា បច្ចេកវិទ្យា "នឹងអាចឱ្យអ្នកដែលខ្វិនអាចប្រើស្មាតហ្វូនដោយគិតរបស់ពួកគេបានលឿនជាងអ្នកដែលប្រើមេដៃ" ។
ក្រុមហ៊ុន Silicon Valley ដែលបានបញ្ចូលមីក្រូឈីបបញ្ញាសិប្បនិម្មិតដោយជោគជ័យនៅក្នុងខួរក្បាលរបស់ស្វា Macaque ឈ្មោះ Pager និងជ្រូកមួយក្បាលឈ្មោះ Gertrude ឥឡូវនេះកំពុងជ្រើសរើសបុគ្គលិកសម្រាប់ "នាយកផ្នែកសាកល្បង" ដើម្បីដំណើរការការធ្វើតេស្តបច្ចេកវិទ្យាលើមនុស្ស។
ការផ្សាយពាណិជ្ជកម្មសម្រាប់តួនាទីនៅ Fremont រដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា "ក្នុងនាមជានាយកផ្នែកសាកល្បងព្យាបាល អ្នកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយវេជ្ជបណ្ឌិត និងវិស្វករកំពូលៗដែលមានភាពច្នៃប្រឌិតបំផុត ក៏ដូចជាធ្វើការជាមួយអ្នកចូលរួមការសាកល្បងព្យាបាលដំបូងរបស់ Neuralink"។ "អ្នកនឹងដឹកនាំ និងជួយបង្កើតក្រុមដែលទទួលខុសត្រូវក្នុងការបើកដំណើរការសកម្មភាពស្រាវជ្រាវគ្លីនិករបស់ Neuralink និងបង្កើតអន្តរកម្មបទប្បញ្ញត្តិដែលភ្ជាប់មកជាមួយបរិយាកាសដែលមានល្បឿនលឿន និងវិវឌ្ឍមិនឈប់ឈរ។"
Musk ដែលជាមហាសេដ្ឋីមានបំផុតលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណ 256 ពាន់លានដុល្លារបាននិយាយកាលពីខែមុនថាគាត់មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថាការផ្សាំអាចឱ្យមនុស្ស tetraplegic ដើរបាន។
"យើងសង្ឃឹមថានឹងមានវានៅក្នុងមនុស្សដំបូងរបស់យើងដែលនឹងក្លាយជាមនុស្សដែលមានរបួសឆ្អឹងខ្នងធ្ងន់ធ្ងរដូចជា tetraplegics, quadriplegics នៅឆ្នាំក្រោយដែលរង់ចាំការយល់ព្រមពី FDA [រដ្ឋបាលចំណីអាហារនិងឱសថ]" គាត់បានប្រាប់កិច្ចប្រជុំកំពូលក្រុមប្រឹក្សា CEO របស់ Wall Street Journal ។
"ខ្ញុំគិតថាយើងមានឱកាសជាមួយ Neuralink ដើម្បីស្តារមុខងារពេញរាងកាយដល់អ្នកដែលមានរបួសឆ្អឹងខ្នង។ Neuralink ដំណើរការបានល្អនៅក្នុងសត្វស្វា ហើយយើងពិតជាកំពុងធ្វើការសាកល្បងជាច្រើន ហើយគ្រាន់តែបញ្ជាក់ថាវាមានសុវត្ថិភាព និងអាចទុកចិត្តបាន ហើយឧបករណ៍ Neuralink អាចត្រូវបានយកចេញដោយសុវត្ថិភាព។
ទោះជាយ៉ាងណាក៏ដោយ Musk មានប្រវត្តិនៃការសន្យាហួសហេតុអំពីល្បឿននៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ នៅឆ្នាំ 2019 គាត់បានព្យាករណ៍ថាឧបករណ៍នេះនឹងត្រូវបានបញ្ចូលទៅក្នុងលលាដ៍ក្បាលមនុស្សនៅឆ្នាំ 2020។
Musk បាននិយាយថា ឧបករណ៍នេះនឹងត្រូវបាន "ផ្សាំជាមួយលលាដ៍ក្បាល និងសាកឥតខ្សែ ដូច្នេះអ្នកមើលទៅ និងមានអារម្មណ៍ធម្មតាទាំងស្រុង"។
គាត់បាននិយាយថាមនុស្សគួរតែគិតពីបច្ចេកវិទ្យាស្រដៀងទៅនឹង "ការជំនួសកោសិកាសរសៃប្រសាទដែលមានកំហុស / បាត់ជាមួយនឹងសៀគ្វី" ។ គាត់បាននិយាយថា "វឌ្ឍនភាពនឹងបង្កើនល្បឿននៅពេលដែលយើងមានឧបករណ៍នៅក្នុងមនុស្ស (ពិបាកក្នុងការសន្ទនាជាមួយសត្វស្វា) នៅឆ្នាំក្រោយ" ។
Neuralink ធ្លាប់បានបញ្ចេញវីដេអូមួយអំពីសត្វស្វាមួយក្បាលដែលត្រូវបានផ្សាំជាមួយនឹងបន្ទះឈីបលេងវីដេអូហ្គេម Pong ដោយប្រើតែគំនិតរបស់វា។
ក្រុមហ៊ុនដែលរាប់បញ្ចូលក្រុមហ៊ុនមេរបស់ Google Alphabet ក្នុងចំណោមអ្នកគាំទ្រ Silicon Valley ដ៏ល្បីមួយរូប ក៏កំពុងជ្រើសរើស "អ្នកសម្របសម្រួលការសាកល្បងព្យាបាល" ដើម្បីជួយបង្កើតក្រុមមនុស្សដើម្បីដំណើរការការសាកល្បង និងទំនាក់ទំនងជាមួយនិយតករ។ អ្នកដាក់ពាក្យសុំត្រូវបានប្រាប់ថាពួកគេមាន "ឱកាសដើម្បីផ្លាស់ប្តូរពិភពលោក និងធ្វើការជាមួយអ្នកជំនាញដ៏ឆ្លាតវៃ និងប៉ិនប្រសប់បំផុតមួយចំនួនមកពីវិស័យផ្សេងៗគ្នា"។