Khmer Song

Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Monday, January 30, 2023

ចេះធ្វើល្ងង់ខ្លះទើបរស់បានយូរ

 

រឿងពក្កបណ្ឌិត

(បណ្ឌិតគួរធ្វើល្ងង់ក្នុងកាលខ្លះ)

ក្នុងកាលកន្លងទៅហើយមានកូនបក្សីបីគឺកូនក្ងោក កូនសារិកា និងកូនកុក នៅអាស្រ័នក្នុងសំបុក លើមែក ព្រឹក្សាជិតៗគ្នា សម័យនោះមានថ្មីព្រៃបីនាក់ នៅក្នុងដែលកំ្ពោជ បាននាំគ្នាត្រាច់ចរចូលទៅក្នុងព្រៃ ដើម្បីចាប់ម្រឹក ។ ថ្មើរព្រៃទាំងបីនាក់ ខំស្វែងរកម្រឹគអស់មួយថ្ងៃ ពុំបានជួបសោះ ដល់ពេល ល្ងាចជិត ត្រឡប់មកផ្ទះវិញ បានឃើញកូនបក្សីបីដែលនៅក្នុងសំបុកជិតៗគ្នានោះ ក៏ចាប់យកមួយៗម្នាក់ មកចិញ្ចឹម ។ ថ្មើរព្រៃទាំងបីនាក់នោះមានសេចក្តីស្រលាញ់ចំពោះកូនបក្សីនោះដូចជា កូនរបស់ខ្លួន ពួកគេបានគិតគ្នាថា ពួកយើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបទល្អហើយយកទៅថ្វាយស្តេចជាគ្រៅងបណ្ណាការ ។ ថ្មើរព្រៃដែល ចិញ្ចឹមកូនក្ងោកខំប្រឹងបង្រៀនឲ្យចេះរាំចេះចច្រៀង  ចំក្រាបសំពោះ ឯសត្វក្ងោកជាសត្វមានគំនិតខ្វីល្ងង់ ចេះតែខំធ្វើតាមដរាបដល់ចេះពង់ពែនសំពះ រាំច្រៀងរហូតសមតាមបំណងម្ចាស់ ។ ម្នាក់ទៀតចិញ្ចឹម

Share:

Tuesday, May 3, 2022

ពេលរៀបមង្គលការគេតែងឮពាក្យថាខាងលើផង ខាងក្រោយតើវាមានន័យដូចម្តេច?

 កាលដែលគេនិយាយថាខាងលើ និងខាងក្រោមក្នុងពិធីមង្គលការម្តងៗនោះ គឺគេសំដៅលើខាងកូនប្រុស និងខាងក្រស្រី ។ ខាងលើ គឺខាងលើផ្ទះ ខាងកូនក្រមុំ ភ្ញៀវខាងលើ គឺភ្ញៀវខាងកូនក្រមុំ ចំណែកខាង ក្រោម គឺខាងកូន កម្លោះ ព្រោះថាខាងប្រុសត្រូវនៅរោងផ្កាស្លា ដែលគេសង់ផ្ទាល់ដី ។ តាមន័យនេះ យើងក៏អាចយល់បានដែរថា តាមទំលៀមទំលាប់ប្រពៃណីខ្មែរពីបុរាណាចារ្យមក គេឲ្យតម្លៃស្ត្រីខ្មែរជាធំ ក្នុងសង្គមជាតិ។

Share:

មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ

 មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ

កាលដែលខ្មែរយើងនាំគ្នារៀបចំមង្គលការតាំងពីបុរាណមកនេះ ដោយយោងទៅ លើទស្សនៈខ្មែរយើងតែងឲ្យតម្លៃស្ត្រីជាធំ ជាមេគ្រួសារ រហូតគេយក ពាក្យ មួយ ដាក់ក្នុងផ្នែករដ្ឋបាល វិស័យនយោបាយ ថ្នាក់ដឹកនាំជាតិថា «មេ» មេដឹកនាំ មេទ័ព មេកន្ទ្រាញ មេឃុំជាដើម ។ ការរៀបមង្គល បែបប្រពៃណី ខ្មែរ នេះ គេហៅថា «អាវាហមង្គល»។ ចំណែកឯ ការរៀបចំមង្គលការបែបប្រជាជាតិចិន ដែលរៀបចំមង្គលការនៅខាងកូនកម្លោះ គេហៅថា«វិវាហមង្គល» ។

ចំណែកប្រពៃណីបែបជនជាតិឥណ្ឌាវិញ គេរៀបចំមង្គលការនៅខាងកូនកម្លោះ ផង ខាងកូនក្រមុំផង គេហៅថា «អាវាហវិវាហមង្គល»។








Share:

Sunday, October 24, 2021

ភ្នំនៅក្នុងប្រទេសកម្ពុជា


1. ភ្នំឧដុង្គ ខេត្តកណ្តាល

2. ភ្នំហាន់ជ័យ ខេត្តកំពង់ចាម

3. ភ្នំប្រុស ខេត្តកំពង់ចាម

4. ភ្នំស្រី ខេត្តកំពងចាម

5. ភ្នមក្រាំងរមាស ខេត្តកំពង់ឆ្នាំង

6. ភ្នមនាងកង្រី ខេត្តកំពង់ឆ្នាំង

7. ភ្នំរាបបាត កំពង់ឆ្នាំង

8. ភ្នំសន្ទូច ខេត្តកំពង់ឆ្នាំង

9. ភ្នំជី ខេត្តកំពង់ធំ

10. ភ្នំសន្ទុក ខេត្តកំពង់ធំ

11. ភ្នំព្រៃក្មេង ខេត្តកំពង់ស្ពឺ

12. ភ្នំឳរ៉ាល់ ខេត្តកំពង់ស្ពឺ ១ ៨១៣ម៉ែត្រ

13. ភ្នំបូកគោ ខេត្តកំពត ១០៨០ម៉ែត្រ

14. ភ្នំដូង ខេត្តកំពត

15. ភ្នំសែនហាន ខេត្តកំពត

16. ភ្នំកំពង់ត្រាច ខេត្តកំពត

17. ភ្នំដំរី ខេត្តកំពត

18. ភ្នំកំចាយ ខេត្តកំពត

19. ភ្នំកូនសត្វ ខេត្តកំពត

20. ភ្នំឈ្លោក ខេត្តកំពត

21. ភ្នំក្បាលរមាស ខេត្តកំពត

22. ភ្នំប្រវឹកពង ខេត្តកំពត

23. ភ្នំដង្កូវវែង ខេត្តកំពត

24. ភ្នំស ខេត្តកំពត

25. ភ្នំខ្នុរ ខេត្តកំពត

26. ភ្នំសុពណ៍កាឡី ខេត្តក្រចេះ

27. ភ្នំសំបុក ខេត្តក្រចេះ

28. ភ្នំជីសូរ ខេត្តតាកែវ

29. ភ្នំដា ខេត្តតាកែវ

30. ភ្នំតាម៉ៅ ខេត្តតាកែវ

31. ភ្នំបាក់ ខេត្តបន្ទាយមានជ័យ

32. ភ្នំធំ ខេត្តបន្ទាយមានជ័យ

33. ភ្នំធំ ខេត្តបន្ទាយមានជ័យ

34. ភ្នំក្តោង ខេត្តបាត់ដំបង

35. ភ្នំក្រពើ ខេត្តបាត់ដំបង

36. ភ្នំនាងរំសាយសក់ ខេត្តបាត់ដំបង

37. ភ្នំទ្រុងទា ខេត្តបាត់ដំបង

38. ភ្នំទ្រុងមាន់ ខេត្តបាត់ដំបង

39. ភ្នំបាណន់ ខេត្តបាត់ដំបង

40. ភ្នំសំពៅ ខេត្តបាត់ដំបង

41. ភ្នំអណ្តើក ខេត្តបាត់ដំបង

42. ភ្នំកុយ ខេត្តប៉ៃលិន

43. ភ្នំយ៉ាត ខេត្តប៉ៃលិន

44. ភ្នំខៀវ ខេត្តប៉ៃលិន

45. ភ្នំឃ្លះ ខេត្តពោធិ៏សាត់

46. ភ្នំសំកុះ ខេត្តពោធិ៏សាត់

47. ភ្នំក្រវ៉ាញ ខេត្តពោធិ៏

48. ភ្នំត្បែង ព្រះវិហារ

49. ភ្នំដែក ខេត្តព្រះវិហារ

50. ភ្នំឈើកាច់ ខេត្តព្រៃវែង

51. វត្តភ្នំ ក្រុងភ្នំពេញ

52. ភ្នំណាមលៀ ខេត្តមណ្ឌលគិរី

53. ភ្នំបាក់ ខេត្តមណ្ឌលគិរី

54. ភ្នំគូលេន ខេត្តសៀមរាប

55. ភ្នំក្រោម ខេត្តសៀមរាប

56. ភ្នំហប់ ខេត្តសៀមរាប

57. ភ្នំបូក ខេត្តសៀមរាប

58. ភ្នំបាខែង ខេត្តសៀមរាប

59. ភ្នំសសៀ ខេត្តកែប

60. ភ្នំល្អាង ខេត្តកំពត

61. ភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី

62. ភ្នំគិរីរម្ហយ ខេត្តកំពង់ស្ពឺ

63. ភ្នំដិល ខេត្តកំពង់ចាម

64. ភ្នំបាធាយ ខេត្តកំពង់ចាម

65. ភ្នំបាភ្នំ ខេត្តព្រៃវែង

66. ភ្នមទែត ខេត្តកំពង់ចាម

ប្រភពភាគច្រើនមកពីគេហទំព័រ wikipedia 





Share:

• ផ្សារខ្មែរនៅក្នុងរាជាធានីភ្នំពេញ

 • ផ្សារខ្មែរនៅក្នុងរាជាធានីភ្នំពេញ

១. ផ្សារថ្មី Central market

២. ផ្សារអូរឫស្សី 

៣. ផ្សារអូរឡាំពិក

៤. ផ្សារទួលទំពូង

៥. ផ្សារបឹងត្របែក

៦.    ផ្សារបឹងត្របែករតនៈផ្លាហ្សា

៧. ផ្សារដើមគរ

៨. ផ្សារឃ្លាំងរំសេវ

៩. ផ្សារនាគមាស

១០. ផ្សារសាំហាន់

១១. ផ្សារទួលសង្កែ

១២. ផ្សារមាន់អាំង

១៣. ផ្សារប៉េសេ PC

១៤. ផ្សារកណ្តាល

១៥. ផ្សារចាស់

១៦. ផ្សារសាមគ្គី

១៧. ផ្សារទួលគោក

១៨. ផ្សារតូច

១៩. ផ្សារកាប់គោ

២០. ផ្សារបឹងកេងកង

២១. ផ្សារដេរប៉ូ

២២ ផ្សារទួលពង្រ

២៣.ផ្សារច្បារអំពៅ

៣៤. ផ្សារតាខ្មៅ

២៥. ផ្សារស៊ីឡឹប

២៦. ផ្សារដេរម៉ិច

២៧. ផ្សារទឹកថ្លា

២៨. ផ្សារអូរបែកក្អម

២៩. ផ្សារហេងលី

៣០. ផ្សារចាក់អង្រែ

៤០. ផ្សារស្ទឹងមានជ័យចាស់

៤១. ផ្សារស្ទឹងមានជ័យថ្មី

៤២. ផ្សារជម្ពូវ័ន

៤៣. ផ្សារបែកចាន

៤៤ ផ្សារបៃតងស្រស់

៤៥. ផ្សារផេនស៊ីល Pencil market

៤៦. AEON1 

៤៦. AEON2

៤៧ Sorya Mall

៤៨. City Mall

៤៩. អូរឡាំព្យ៉ាOLAMPIA 

៥០. ផ្សាររាត្រី

៥១. រតនៈផ្លាហ្សា

៥២.ផ្សារគីឡូលេខ៦(ផ្សារឆេកូ)

៥៣.ផ្សារច្រាំងចំរេះ

៥៤.ផ្សារឈូកមាស

៥៥.ផ្សារដីហុយ


Share:

Saturday, September 25, 2021

អ្នកប្រាជ្ញប្រសិនបើរស់នៅស្រួលរហូតម្តេចនឹងសរសេរអត្ថបទបានល្អ

មាន មតិខ្លះលើកឡើងថា ខ្លួនជាអ្នកប្រាជ្ញទៅហើយម្តេចឡើយក៏រស់នៅវេទនាខ្លោចផ្សា ទុក្ខលំបាកលើស ប្រមាណម្លេះ ម្តេចក៏មិនស្វែងរកសេចក្តីសុខឲ្យខ្លួន​​​​​​ឯងបាន ម្តេចក៏រស់នៅជួបតែទុក្ខទោសទារុណ មានអ្នកប្រាជ្ញខ្លះទៀតត្រូវតាមសម្លាប់យ៉ាងសាហាវព្រៃផ្សៃទៀតផង ។

វាជាការពិត អ្នកប្រាជ្ញបណ្ឌិតជាច្រើន ក្នុងលោកយើងនេះពុំដែលមានអ្នកប្រាជ្ញណាមួយគេចផុតពីសេច ក្តីទុក្ខទោសទារុណ ការបៀតបៀនពីក្រុមអន្ធពាល មារឫស្យាឡើយ ។ ប្រាជ្ញកវីបណ្ឌិតខ្លះរងទុក្ខទោសចាប់តាំងពីខ្លួនចាប់បដិសន្ធិរហូតស្លាប់ទៅវិញ ទាំងនេះពុំដែលដោយសារតែពួកលោកកវីបណ្ឌិតទាំងនោះ មិនដឹងផ្លូវស្រណុកស្រួលសម្រាប់ខ្លួននោះទេ គឺលោកទាំងអស់នុះដឹងទាំងផ្លូវសម្រាប់រំដោះខ្លួនលោកចេញពីសេចក្តីទុក្ខរបស់ខ្លួនឯងផង និងនាំអ្នកផងឆ្ពោះទៅរកសេចក្តីសុខទៀតផង ។​ ព្រោះហេតុនោះហើយទើប ពួកអ្នកប្រាជ្ញទាំងឡាយតែងតែលះសព្វយ៉ាងមិននឿយហត់ពេញមួយជីវិត ទោះបីជាត្រូវជីវិតខ្លួនត្រូវគេ តាមប្រមាញ់ប្រមាថសម្លាប់យ៉ាងក្តី ក៏លោកមិនអាចសោយសុខស្រួលតែម្នាក់ឯងបានដែរ ។

ក្នុងឃ្លាមួយអ្នកប្រាជ្ញចិន  សម័យរជ្ជកាលរាជវង្សសុង​ ឈ្មោះថា ស៊ូ តុងប៉លើកឡើងថា« អ្នកប្រាជ្ញ ប្រសិន បើនៅស្រួលរហូតធ្វើម្តេចសរសេរអត្ថបទបានល្អ?» ។ ដើម្បីឲ្យកិច្ចអ្វីមួយល្អប្រកបដោយផ្លែផ្កាចម្រើនផលដល់ជនានុជនគ្រប់ស្រុកនិគម វាត្រូវតែអ្នកដាំ អ្នកផលិតឆ្លងកាត់ធ្វើពិសោធន៏ច្រើនលើក ច្រើនសាបរាជជូរចត់ខ្លោចផ្សាអនេកអន័គ្ឃពន់ពេកណាស់ ។ ការសរសេរអត្ថបទ បញ្ចេញមតិយោបល់ល្អ គំនិតដែលមិនមានឆ្គងក៏ត្រូវតែមានបទពិសសោធន៏ឈឺចាប់ ឆ្លងកាត់ក្នុងព្រឹត្តិការណ៏ ស្ថិតក្នុងរឿងហេតុនោះ ធ្លាប់ស្គាល់រស់ជាតិក្នុងរឿងនោះ បានដឹងឮនិងឃើញសង្គមនោះ របបនោះផ្ទាល់ផង ទើបអត្ថបទនោះវាឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតៗនៃសង្គមជាក់ស្តែងហើយល្អឥតអាក់។



 ព្រះពុទ្ធសម្តែងថាថា កិច្ចការទាំងពួងសម្រេចទៅបានលុះត្រាតែប្រកបដោយឥទ្ធិបាទធម៍ទាំងបួនគឺ៉៉៖ ឆន្ទៈ១ វិរិយៈ១ ចិត្តៈ១ វិមំសា១ ។



 




Share:

Sunday, August 22, 2021

ជីវប្រវត្តិរបស់់កវីសុត្តន្តប្រីជាឥន្ត background of Sotton Brey Chea In


លោក ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កើតនៅស្រុកទន្លេធំ ភូមិរការកោងខេត្តមុខកំពូល(បច្ចុប្បន្នស្រុកមុខកំមុខកំពូល) មាតាឈ្មោះយាយ មុំ បិតានាមបញ្ចង កែ។  លោកឧកញ៉ា កើតថ្ងៃច័ន្ទ ខែអាសាធ ឆ្នាំរក ពុទ្ធសករាជ ២៤០៣ ត្រូវនឹងថ្ងៃទី២២មិថុនា គ្រឹស្តសករាជ ១៤៥៩ ។


មានវយវឌ្ឍនាការ១០ឆ្នាំបានទៅសិក្សាអក្សរខ្មែ ។ អាយុ១៥ឆ្នាំចេះរៀនប្រែព្រះបរិយត្តិ និងបួសជាសាមណេរ(នេន) នៅវត្តព្រែកពោធិ៍បាន១ព្រះវស្សា ក៏លាចាកសិក្ខាបទភេទជាសាមណេរវិញ រួចក៏បន្តទៅសិក្សានឹងព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង (កម្ពុជាក្រោម) ។


បានអាយុ១៨ឆ្នាំត្រឡប់មលរៀននឹងលោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។

បានអាយុ១៩ឆ្នាំទោរៀននឹងព្រះអាចារ្យ សុខ វត្តកែវ ស្រុកបាត់ដំបង(សព្វថ្ងៃខេត្តបាត់ដំបង) ។


លុះបានអាយុ២០ឆ្នាំក៏សុំមាតាបិតាលោកគ្រូអាចារ្យបួសឧសម្បទាជាភិក្ខវិញ រួចហើយគង់នៅវត្តកែវ ស្រុកបាត់ដំបងអស់មួយព្រះវស្សា​ក៏សុំលាលោកគ្រូឧបជ្ឈាយ៍ទៅបន្តការសិក្សានៅក្រុងបាងកក ប្រទេសសៀម ។


នៅស្រុកសៀម(ស្យាម)បានសិក្សាអស់រយៈពេល៧ព្រះវង្សាបានសិក្សាចេះចប់អស់សាលាបាលី ព្រះត្រៃបិដក​ ក៏វិលមកស្រុកវិញ មកគង់នៅខេត្តបាត់ដំបង កាលនៅនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះយ៉ាថាថន(ញ៉ុញ)។ លោកគង់នៅវត្តកណ្តាល ខេត្តបាត់ដំងអស់១០ព្រះវង្សា  ទើបលាចាកសិក្ខាបទ មកជាគ្រហស្ថជឃរាវាសវិញ ។


លោកបានប្រែសម្រាយភាសាបាលី មានឈ្មោះ៤៤ ជាសៀវភៅខ្លះ ជាសាស្ត្រស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្នាំ រាជការក្រុងភ្នំពេញឲ្យអញ្ជើញលោកមកក្រុងភ្នំពេញ និងតែងតាំងងាជាឧកញ៉ា សុត្តន្តប្រីជា ប្រោសប្រទានឲ្យជួយតែងសព្វវចនាធិប្បាយខ្មែរ នៅទីសាលាបាលី អស់ប្រមាណ១០ឆ្នាំ ។


បានអាយុ៦៥ឆ្នាំក៏សូមលារាជការមករស់នៅស្រុកបាត់ដំបងវិញ ប៉ុន្តែមិនបានយូរប៉ុន្មាន គឺនៅថ្ងៃ១០កើត ខែអស្សុជ ឆ្នាំជូតឆស័ក លោកក៏ធ្លាក់ខ្លួនឈឺអកជាទម្ងន់ ។ ទោះបីជាកូនចៅខិតខំប្រឹង រកថ្នាំព្យាបាលយ៉ាងណាក៏ពុំបានធូរស្បើយឡើយ ។

លោកក៏បានធ្វើមរណកាលនៅថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំជូតឆស័ក វេលាម៉ោង៨ព្រឹក ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩២៤ ។


ភាពក្រក្រីជាមច្ចុសម្លាប់សត្វលោករាល់ថ្ងៃ 

អាហារដ្ឋាន៥៥៥សូមឲ្យលោកអ្នកថែរក្សាចិញ្ចឹមបីបាច់ថែរក្សបុត្រធីតាប្រកបដោយអាហារត្រឹមត្រូវ មានវិតាមីនគ្រប់ ដើម្បីសុខភាពនិងបញ្ញាភ្លឺស្វាងរបស់បុត្រធីតាលោកអ្នក ។

មានសុខភាពជាលាភធំសម្រាប់គ្រួសារ។

ប្រសិនលោកអ្នកចង់បំប៉នបះប៉ូវវីតាមីន ប្រូតេអ៊ីនត្រី គ្រឿងសម្រាប់បុត្រធីតា មានបំណងរៀបចំកម្មវីធីផ្សេងៗ ក្នុងដំណើរកំសាន្តមាត់សមុទ្រសូមកុំភ្លេច អាហារដ្ឋាន ៥៥៥ ឆ្នេរអូរឈើទាល យើងមានទទួលរៀបចំគ្រប់កម្មវិធីជប់លៀងជូនលោកអ្នកមិនឲ្យទាស់ចិត្តឡើយ

ទូរស័ព្ទ 015 71 35 35  /​ 069 57 69 69

សូមអរគុណ!


Share:

ផលប្រយោជន៏នៃផ្លែល្ហុង

 



ផ្លែឈើត្រូវបានគេទទួលស្គាល់ថាមានសារធាតុចិញ្ចឹម និងការពារសុខភាពជាច្រើនសម្រាប់មនុស្សយើង  យ៉ាងណាមិញផ្លែល្ហុងក៏មិនខុសពីផ្លែឈើដទៃៗដែរ ។

វាមានប្រយោជន៍ជាច្រើនសម្រាប់មនុស្សយើងក្នុងនោះមានដូចជា៖

-ការពារជំងឺភ្នែក

នៅក្នុងផ្លែល្ហុងមានសារធាតុផាតុឈ្មោះថា Zeaxanthin ដែលជាសារធាតុប្រឆាំងនិងអុកស៊ីតកម្ម វាជួយបង្ការការគ្រោះថ្នាក់ភ្នែក និងជួយឲ្យភ្នែករបស់យើងភ្លឺថ្លាស្រឡះល្អ។

ជំងឺហឺត

ការញ៉ាំផ្លែល្ហុងញឹកញាប់ជួយកាត់បន្ថយគ្រោះហានីភ័យដោយសារជំងឺហឺត ឬអ្នកដែលជំងឺហឹតហើយ នោះធ្វើឲ្យជំងឺហឺតធ្លាក់ចុះថយបានយឆាប់រហ័ស ។ វាមានសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដូច ជា Beta-caroteneនិង Aprincotsជាដើម ។ សារធាតុទាំងនេះក៏មាននៅក្នុងផ្កានិងផ្លែឈើផ្សេងទៀតផងដែរ ដូចខាត់នា  ការ៉ុត និងល្ពៅជាដើម។

-ជំងឺមហារីក

ផ្លែល្ហុងក៏ត្រូវបានអ្នកវិទ្យាសាស្ត្រជំនាញផ្នែកជំងឺមហារីកឃើញផងដែរថា មានសារធាតុបង្ការជំងឺមហារីក។ វាអាចជួយកាត់បន្ថយនូវការប្រឈមចំពោះចំងឺមហារីក។

តាមរយៈការចេញផ្សាយរបស់សារព័ត៍មានឈ្មោះថា Center Epidemiology and Prevention Biomarkers បានឲ្យដឹងថា ក្នុងចំណោមបុរសវ័យក្មេងដែលបរិភោគអាហារដែលសារធាតុ Beta=carotene ដែលនមាននៅក្នុងផ្លែល្ហុងបានជួយការពារជំងឺមហារីកក្រពេញប្រូស្តាត។

-សុខភាពឆ្អឹង

ឆ្អឹងបាក់ពុកផុយភាគច្រើនកើតមាននៅលើស្ត្រីគឺពួកនាងងាយនឹងរគ្រោះជាងបុរសៗ ។ ស្ត្រីចាប់ពីអាយុ៤០ទៅ៤៥ក្រោយពេលអស់រដូវតែងតែជួបប្រទះនឹងជំងឺឆ្អឹងពុក បាក់ឆ្អឹង ។

ការទទួលបរិភោគវីតាមិនK តិចតួចនឹងមានហានីភ័យចំពោះសុខភាពឆ្អឹង ។ ដូច្នេះសូមបរិភោគ ល្ហុងឬវីតាមីនkឲ្យបានគ្រប់គ្រាន់ដើម្បីបង្ការជំងឺពុកបាក់ឆ្អឹង វាមានសារៈសំខាន់ចំពោះសុខភាពដោយសារវាបានបញ្ចេញនូវសារជាតិកាលស្យូមនៅក្នុងខ្លួនដើម្បីពង្រីងសុខភាពឆ្អឹង។

-ទឹកនោមផ្អែម

ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 1 ដែលញ៉ាំអាហារមានជាតិសរសៃខ្ពស់មានកម្រិតជាតិស្ករក្នុងឈាមទាបហើយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 អាចបង្កើនជាតិស្ករនៅក្នុងឈាម, កម្រិតជាតិខ្លាញ់និងជាតិអាំងស៊ុយលីន។ ផ្លែល្ឥតូចមួយផ្តល់ជាតិសរសៃប្រហែល 3 ក្រាមដែលស្មើនឹងកាបូអ៊ីដ្រាតត្រឹមតែ 17 ក្រាមតែប៉ុណ្ណោះ។

-ជួយរំលាយអាហារ


នៅក្នុងផ្លែល្ហុងក៏មានអង់ស៊ីមដែលគេហៅថាPapainផងដែរ ។ វាជួយរំលាយអាហារ ហើយដោយសារវា មានសារជាតិសរសៃនិងទឹកខ្ពស់ផងនោះ វាជួយការពារលាមក និងធ្វើឲ្យមានភាពទៀងទា់ព្រមទាំង ធ្វើឲ្យបំពង់អាហារមានសុខភាពល្អ ។

-ជំងឺបេះដូង

ផ្លែល្ហុងធាតុពិតវាក៏មានសារធាតុសរសៃនិង ប៉ូតាស្យូមរួមទាំងវីតាមីនផងដែរ ។ សារជាតិទាំងនេះ វាអាចជួយកាត់បន្ថយជំងឺបេះដូង ការកើនឡើងនិង ការថយចុះនៃជាតិប៉ូតាស្យូមអាចជះឥទ្ធិពលដល់សុខភាព ពិសេសបញ្ហាបេះដូងនេះតែម្តង ។

-ការរលាក

នៅក្នុងផ្លែល្ហុង ក្រៅពីជួយដល់ប្រព័ន្ធរាងកាយ វាក៏បានជួយដល់ប្រព័ន្ធខួរក្បាលផងដែរ ។ នៅក្នុងនោះ វាមានCholine គឺជាសារធាតិចិញ្ចឹមសំខាន់ជំនួយដល់រាងកាយ ចលនាសាច់ដុំ ជំនួយដល់កោសិការ រក្សារចនាសម្ព័ន្ធភ្នាស់ ប្រព័ន្ធអង្គចង់ចាំ ហើយនិងស្រូបយកនូវជាតិខ្លាញ់ព្រមទាំងកាត់បន្ថយការរលាករ៉ាំរ៉ៃ។

-ការពារស្បែក

នៅក្នុងអត្ថប្រយោជន៍ទាំងឡាយនៃផ្លែល្ហុងក៏បានជួយដល់សុខភាពស្បែកផងដែរ ។ វាជួយដល់ភាពផ្សះដែលបណ្តាលមកពីការរលាកឆេះរោលផ្សេងៗឲ្យឆាប់ជាសះស្បើយ ។

អ្នកវិទ្យាសាស្ត្រឲ្យដឹងថា អង់ស៊ីដែលមានប្រូតេអ៊ីន Champlain និង និង Pa pain វាសារប្រយោជន៏សំខាន់ចំពោះសុខភាពស្បែក ។ វាក៏ត្រូវបានគេចម្រាញ់ធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺដំបៅក្រពះផងដែរ។

-សុខភាពសក់

សម្រាប់សុខភាពសក់វិញ ដោយសារតែល្ហុងមានវីតាមីន និងសារជាតិច្រើនប្រភេទ ពិសេស វីតាមីន A ដែលជាសារធាតុចិញ្ចឹម សម្រាប់ការលូតលាស់របស់សក់ ហើយវាផលិតនូវខ្លាញ់រក្សាសំណើមក្បាល ។

មិនតែប៉ុណ្ណោះវាបានជួយដល់ការលូតលាស់នៃជាលីការាងកាយរួមទាំងស្បេកនិងសក ។

វីតាមីនC នៅក្នុងផ្លែល្ហុងជួយរក្សាCollagen ដែលមានតួនាទីការពារប្រព័ន្ធស្បែកផងដែរ ។




Share:

Thursday, July 29, 2021

ប្រវត្តិបរមរាជវាំងចតុមុខ

 ព្រះរាជាណាចក្រកម្ពុជាយើងមានការរុះរើ និងផ្លាស់ប្តូរបរមរាជាវាំងជាញឹកញាប ចាប់តាំងពីក្រោយសម័យអង្គរមក គឺនៅចុងសតវត្សទី១៣ ក្នុងសម័យរាជអង្គពញាយ៉ាត ។ ការប្តូរទីតាំងនេះគឺដោយ សារតែសង្គ្រាមឈ្លានពានពីប្រទេសសៀម និងការធ្លាក់ចុះឥទ្ធិពល អន់ថយព្រះមហាក្សត្រខ្មែរ រួមទាំង ជម្លោះផ្ទៃក្នុងនៃមហាក្សត្រជំនាន់ក្រោយៗជាបន្តបន្ទាប់ ធ្វើឲ្យសត្រូវមើលឃើញឳកាសក្នុងការឈ្លាន ពានប្លន់ទឹកដីមហាគនរនៃយើង ។

យោងលើឯកសារប្រវត្តិសាស្ត្រខ្មែរ បរមរាជវាំងចតុមុខសព្វថ្ងៃនេះមានការផ្លាស់ប្តូរពីរលើក គឺចាប់តាំងពីសម័យព្រះបាទពញាយ៉ាត ចុងសសតវត្សទី១៣មកម្លេះ គឺនៅក្នុងឆ្នាំ១៤៣៤ ។  ក្រោយពីបែកបាក់ក្រុងអង្គរ ព្រះបាទពញាយ៉ាតបានរត់គេចចេញពីការ





Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព