Khmer Song

Thursday, January 27, 2022

ប្រពៃណីនិងជំនឿសែនដកជើងធូបនៃជនជាតិចិន Kitchen god festival

 ពិធីសែនដកជើងធូប ជាប្រពៃណីមួយដែលជនជាតិចិនប្រារព្ភធ្វើឡើងជារៀងរាល់ឆ្នាំគឺមុនពេលនៃជិតដាច់ឆ្នាំប្រមាណ៤ទៅ៥ថ្ងៃនេះ ។ ពួកគេមិនបានកំណត់ថាថ្ងៃនេះជាថ្ងៃសែនដក់ជើងធូបឲ្យប្រាកដនោះ ដោយអាស្រ័យលើការយល់ឃើញរបស់ពួកគេ ខ្លះជ្រើសរើសយកថ្ងៃនេះ ខ្លះថ្ងៃនោះដោយគិតថាថ្ងៃនោះៗជាថ្ងៃល្អ ។ 

តាមទំលៀមទំលាប់នៃប្រពៃណីចិន ពីសែនដកជើងធូបនេះ ពួកគេយល់ថា មានទេវតាមួយអង្គដែលតែងតេថែរក្សាផ្ទះសំបែងមនុស្សលោក (Kitchen god)មានឈ្មោះថា ចៅ ជុនរៀងរាល់ឆ្នាំ ទេវតាអង្គតែងតែនាំយកដំណឹងអំពីមនុស្សដែលបានប្រព្រឹត្តទាំងល្អនិងអាក្រក់ពេញមួយឆ្នាំនេះទៅថ្វាយដល់ព្រះឥន្ទ ។  ព្រោះហេតុនេះពួកគេរៀបចំនូវទីសេនាសនៈជើងធូបទៀននៃដូនតាពួក មានម្ហូបអាហារជាដើម ឬជាធ្វើពិធីខួបកំណើតនៃទេវតាចៅ ជូន(Zao Jun) ដើម្បីឲ្យលោកអភិបាលរក្សាដល់ក្រុមគ្រួសារ ពួកគេឲ្យបានសេចក្តីសុខសចក្តីចម្រើន រកស៊ីមានបានចៀសផុតទុក្ខភ័យ គ្រោះថ្នាក់ទាំងឡាយ ។

ចំពោះពលរដ្ឋខ្មែរវិញ ពួកគេភាគច្រើនធ្វើទៅតាមគ្នា និងរំលឹកនឹកគុណដូនតារបស់ពួកគេដែលបានមរណកាលអស់ជាយូរយាណាស់ទៅហើយឲ្យជួយបីបាច់ថែរក្សាការពារកូនពីជំងឺឧបទ្រពចង្រៃ អព្វមង្គល ឲ្យបានតែសុខចម្រើន អ្វីៗគ្រប់យ៉ាងល្អប្រសើរចាប់ពីឆ្នាំថ្មីនេះតទៅ រឿងរ៉ាវអាក្រក់ៗទាំងឡាយឲ្យផុតរលត់ទៅឆ្ងាយទៅ៕




Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព