ប្រធានាធិបតីពូទីននិងប្រធានាធិបតីទូគីអ៊ឺដូកានឈានដល់ចុះកិច្វព្រមព្រៀងគ្នាលើជំរុញ ឲ្យមាន ការនេំចេញនូវហ្គាស់
បប្រេង ផលិតផលកសិកម្ម ឧស្សាហកម្មនិងសំណង់ និងហិរញ្ញវត្ថុ ក្នុង ខណៈ ពេលNATOនិងរុស្ស៊ីកំពុងតែមានតាន់តឹងនឹងគ្នាក្នុងករណីសង្គ្រាមអ៊ុយក្រែន ។
ទូគឺថ្វីត្បិតខ្លួន ស្ថិ្តតក្នុង សមាជិកNATOនិងសហភាពអ៊ឺរ៉ុបក្តី ជារឿយៗ ទូគឺត្រូវបានគេមើលឃើញថា មានស្មារតី មិនច្បាស់លាស់ គឺមាននិន្នាការទៅរកលោកពូទីន ។កាលនពីខែមិថុនាកន្លងទូគីបានបោះរារាំង ចំពោះប្រទេសហ្វាំងឡងដ៏និងស៊ុយអែដ ដែលស្នើសុំចូលជាសមាជិកNATO ដោយលើកឡើងថា ប្រទេសពីរនេះជាប់ពាក់ព័ន្ធនឹងអង្គការភេវរកម្មជនជាតិKirdនៅប្រទេសអ៊ីរ៉ាក់។ ទោះជាយ៉ាងនោះក្តី ទូគីម្នាក់ឯងមិនអាចប្រឆាំងនិងបដិសេធចំពោះបំណងនិងសមាជិកNATOទាំង៣៣ប្រទេសបានទេ ។
ចង់មិនចង់លោកអ៊ឺដូកានត្រូវតែសម្រប់ខ្លួនទៅតាមសមាជិកអង្គយោធាNATOដែលមានអាមេរិក ជា បងធំ និងជាមហាអំណាចយោធាលេខ០១។
កាលពីថ្ងៃសុក្រទី០៥ ខែកក្កដា២០២២កន្លងទៅថ្មីៗបន្ថែមទៀត លោកប្រធានាធិបតី តាយីបអ៊ឺដូកាន់ និងលោកពូទីនសម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ នំាចេញនូវ ផលិតផលកសិកម្ម ឧស្សាហកម្មនិងសំណង ហ្គាសនិងប្រេងនិងផលិតផលមិនទាន់សម្រេច ដែល កិច្ចសន្យាទិញនេះត្រូវបង់ថ្លៃរូបិយប័ណ្ណRouble រុស្ស៊ី ។
ក្រៅពីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ឧស្សាហកម្ម និងកសិកម្ម ប្រទេសទាំងពីរក៏ប្តេជ្ញា ចិត្តរួមគ្នាប្រយុទ្ធប្រឆាំងក្រុមភេវរកម្មនៅប្រទេសស៊ីរីផងដែរ ។
0 comments:
Post a Comment