បច្ចុប្បន្ននេះដោយសារតែកំណើនសេដ្ឋកិច្ចនៃពិភពលោករីកចម្រើនខ្លាំង មានការបើកចំហរជើងមេឃវិនិយោគិនបរទេស គ្រប់វិស័យ គ្រប់តំបន់ ជាងនេះទៅទៀតកំណើនប្រជាពលករប្រជាជនកម្ពុជាកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ទៅ១៦លាននាក់ ធ្វើឲ្យតម្រូវការវិស័យសំណង និងអចលនទ្រព្យកើនច្រើនស្អែកស្កះ ជុំវិញបណ្តាក្រុងភ្នំពេញ ។
ដោយសារតែកំណើនប្រជជនច្រើន និងតម្រូវការជីវភាពរស់ ផ្ទះស្នាក់អាស្រ័យកាន់តែខ្លាំងនេះ រដ្ឋាភិបាលកម្ពុជាបានពង្រីកក្រុង បង្កើតខេត្តខ័ណ្ឌជាបន្តបន្ទាប់ ជាបីបួនបន្ថែមទៀត ។
ឥឡូវនេះខ្សែក្រវ៉ាត់ក្រុងនៃប្រទេសកម្ពុជាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានពង្រីករហូតដល់ខណ្ឌពញាឮ ព្រែកព្នៅ ដោយមានផ្លូវលេខ៥១ ផ្លូវ៦០ម៉ែត្រធំទូលាយ ងាយធ្វើដំណើរ ធ្វើពាណិជ្ជកម្ម ស្រួលនាំចេញនាំចូល ដូច្នេះហើយបណ្តារោងចក្រធំៗ ក្រុមហ៊ុនធំៗបានសាងអគារ ផ្ទះសំណាក់ ផ្ទះល្វែង វិឡាគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ៥១ ផ្លូវក្រវ៉ាត់ក្រុង ។
បើតាមប្រសាសន៏លោកខេង សុវណ្ណមុនីប្រធានក្រុមហ៊ុនអចលនទ្រព្យភ្នំរាបបញ្ជាក់ថាតំបន់ផ្លូវលេខ៥១នេះមានបណ្តំដោយរោងចក្រជាច្រើន មានក្រុមហ៊ុនធំៗ និងសាលារៀន មន្ទីរពេទ្យរួមទាំងផ្សារដែរ ។
ប្រសិនបើដូច្នេះ អនាគតខាងមុខមិនយូរមិនឆាប់តំបន់ខ្សែក្រវ៉ាត់ក្រុង ផ្លូវជាយក្រុងនិងសប្បាយរីករាយ មានការអភិវឌ្ឍន៏ខ្លាំង ជឿនលឿនងាយស្រួលរកស៊ី ប្រកបមុខរបរផ្សេងៗ ព្រោះមានផ្លូវធំទូលាយ ប្រជាជនច្រើន បណ្តុំដោយរោងចក្រធំ៕
0 comments:
Post a Comment