ក្នុងកែវភ្នែកក្រុមអ្នកប្រជាធិបតេយ្យប្រឆាំងនិងអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិមើលឃើញថា កម្ពុជាកំពុងតែស្ថិតលើផ្លូវបំបែកមួយដែលពិបាកនឹងស្តារឡើងវិញនូវរបបសេរីភាពនិងប្រជាធិបតេយ្យ។ ពួកគេយល់ឃើញថា គណបក្សដែលជាគួរប្រកួតប្រជែងពិតប្រាកដគឺបក្សសង្គ្រោះជាតិ ដែលរដ្ឋាភិ បាលរំលាយចោលកាលពី២០១៧នោះ ពុំមែនបក្សតូចៗទើបនឹងបង្កើតនោះឡើយ ។ ពួកគេយល់ថា បក្សទាំងនោះបង្កើតឡើងដើម្បីធ្វើឲ្យបក្សកាន់អំណាចមានភាពស្របច្បាប់ប៉ុណ្ណោះ ។ ហេតុដូច្នោះ ហើយទើបអង្គការអន្តរជាតិទាំងនោះ តែងតែស្នើរឲ្យកម្ពុជាបើកលំហនយោបាយឡើងវិញ ប្រកាន់ យកនូវគោលការលទ្ធិប្រជាធិបតេយ្យដោយឥតល្អៀងប្រកាន់និន្នាការ ។ យោងលើគណនីហ្វេស ប៊ុកលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អគ្គមហាសេនាបតី បានលើកឡើងនូវកង្វល់និងសំណើរពី U,Nបួនចំនុច៖
១-តួនាទីរបស់កម្ពុជាក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន ២-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៣-លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត ៤-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត ។
ប្រតិកម្មទៅនឹងតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សម្តេចនាយក រដ្ឋមន្ត្រីលើកឡើងថា វិធានការនិងច្បាប់នានាដែលកម្ជុជាដាក់ចេញទៅគឺដើម្បី សង្គ្រោះអាយុជីវិត ពលរដ្ឋ ទប់ស្កាប់ភាពចលាចល បង្កអស្ថិរភាពសង្គម ក្លាយជាអាណាធិបតេយ្យ លោកសរសេរ នោះបណ្តាញសង្គមហ្វេសប៊ុកលោកដូច្នេះថា៖«ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបាន អនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត»។
0 comments:
Post a Comment