ចាប់តាំងពីលោកពូទីនបើកយុទ្ធនាការណ៏ឈ្លានពានចូលប្រទេសអ៊ុនក្រែននៅថ្ងៃទី២៤កុម្ភៈមក សេដ្ឋិកិច្ចប្រទេសរុស្ស៊ី ត្រូវហ៊ុំព័ទ្ធដោយទណ្ឌកម្មពីប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិក ផងដែរ ។ ក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិកបានបិទទីផ្សារជាបន្តបន្ទាប់ ដើម្បីបង្ខំរដ្ឋអំណាច លោកពូទីនបញ្ចប់សង្គ្រាម និងស្វែងកិច្ចចរចារសន្តិភាព។ តែបើទោះជាយ៉ាងនោះក្តី មហច្ឆិតា ឈ្លានពានរបស់លោកពូទីនមិនបានរា ថយឡើយ លោកពូទីនមិនខ្លាចញញើតព្រឺ រោម ចំពោះ ទណ្ឌកម្មលោកខាងឡើយ ជាងនេះទៅទៀត រុស្ស៊ីដែលដឹកនាំដោយបុរសខ្លាំងរូបនេះ បានដាក់ ទណ្ជដោយ ការផ្តាច់បំពង់បង្ហូរប្រេង និងឧស្ម័ន ធម្មជាតិ ដើម្បីឆ្លើយតបទៅ នឹងប្រទេស លោកខាងលិចដែលជាសមភាគីនៃប្រទេស អ៊ុយក្រែនទៀតផង ដោយប្រើពាក្យគំរាម កំហែងថា ពលរដ្ឋអ៊ុយក្រែននិងត្រូវត្រជាក់ស្លាប់ ដោយគ្មានឧស្ម័ន កំដៅនៅរដូវរងារជាក់ជាមិនខាន ។
ក្រុមហ៊ុនឯកជនរបស់ប្រទេសរ៉ុស្ស៊ី លើកឡើងថា កាលដែលក្រុមហ៊ុនបរទេសកាត់បន្ថយការផលិត និងផ្អាកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីនេះ វាបង្កើតឲ្យមានឳកាសល្អ ដល់ក្រុមហ៊ុន ក្នុងស្រុកបង្កើតអៗអ្វីដោយខ្លួន៑ឯង ។ យោងលើសារព័ត៍មានRouter ចេញផ្សាយនៅថ្ងៃទី០៣សីហា ឲ្យដឹងថា ក្រុមហ៊ុន Chernogolovkaដែលជាក្រុមហ៊ុនឯកជនផលិតអាហារសម្រន់ និងភេសជ្ជ នៃប្រទេសរុស្ស៊ី មានគម្រោងផលិត ភេសជ្ជៈឲ្យបានរហូតដល់៥០%នៃតម្រូវការទីផ្សារ ដែលបច្ចុប្បន្ន នេះ ក្រុមហ៊ុនកូកាកូឡា និងប៉ិបស៊ីកំពុងវាតទីពាសពេញប្រទេសរុស្ស៊ី ។
លោកNatalia Sakhnina ដែលជានាយកប្រតិបត្តិថា ចាប់តាំងពីឆ្នាំ២០២១មក ក្រុមហ៊ុនឯកជនកំពុង បង្កើតអាជីវកម្មរបស់ខ្លួនទ្វេដង ហើយលោករំពឹងថា ការខិតខំប្រឹងនេះវានឹង កើនឡើងចាប់ ពី៨% ដល់៣០% ។
0 comments:
Post a Comment