សង្គ្រាមវោហាសាស្ត្ររវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ គេតែងតែឮ មេដឹកនាំចិន រួមទាំងលោកស៊ីជិនពីងផងដែរ គំរាមកំហែងទៅកាន់គួបដិបក្ខរបស់គួរឲ្យភ័យខ្លាច និងតក់ស្លុតបំផុត ។ កាលពីដើមឆ្នាំកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាំងវិញប៊ិញបំផ្លោងពាក្យ ទៅកាន់ប្រទេសដែលជាមហាមិត្តសហរដ្ឋអាមេរិកថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានឆ្លងកាត់ តំបន់ហាមឃាត់ សមុទ្រចិនខាងត្បូងនឹងបាញ់បំបែកក្បាល ។ ទីបំផុតទៅ ពាក្យសម្តីដ៏គួរឲ្យភ័យរន្ធត់ ទាំងនុះបានអណ្តែតរសាត់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយពេលដែលអាមេរិក និងជប៉ុនឥណ្ឌា អង់គ្លេសធ្វើសមយុទ្ធយោធាបាញ់បង្ហោះមីស៊ីលបែកភ្លើងពេញសមុទ្រចិន ។
មុនថ្ងៃទី០២ ខែសីហា២០២២នេះ ក៏មិនខុសពីកាលគ្រាកន្លងទៅដែរ ទាំងប្រមុខរដ្ឋចិន និងរដ្ឋមន្ត្រី ចិនស្រែកក្តែងៗថាប្រសិនណាបើលោកស្រីប្រធានព្រឹត្តសភាអាមេរិកហ៊ានធ្វើទស្សនកិច្ចទៅកាន់ តៃវ៉ាន់ ចិននឹងប្រើយន្តប្រយុទ្ធរាប់សិបគ្រឿងទៅហោះប្រដេញ និងគ្រៀកមិនឲ្យយន្តលោកស្រីNancy Pelociបានចុះចតតៃឡើយ ។ ប៉ុន្តែមកដល់ពេលនេះ លោកស្រីណាន់ស៊ីបានចុះចតតៃវ៉ាន់ដោយសុវត្ថិ ភាពហើយ ចំណែកវិញបានត្រឹមតែធ្វើសមយុទ្ធបាញ់គ្រាប់បង្អើលត្រីប៉ុណ្តោះ ។
0 comments:
Post a Comment