Khmer Song

Thursday, July 14, 2022

មហាសេដ្ឋីចិត្តធម៍មានជាងគេលំដាប់ថ្នាក់ទី៤ពិភពលោកសន្យាលះបង់តំណែងកំពុលមហាសេដ្ឋីដើម្បីលុបបំបាត់ភាពឈឺចាប់មនុស្សជាតិនិងពលរដ្ឋអ៊ុយក្រែន


 មហាសេដ្ឋីBill Gateត្រូវបានគេស្គាល់ថាជាបុគ្គលដែលមានចិត្តធម៍ សន្តានចិត្តល្អ ជួយសង្គ្រោះដល់ ប្រទេសក្រីក្រ និងបរិច្ចាគទ្រព្យសម្បត្តិរាប់សិបលានដុល្លាជួយដល់វិបត្តិពិភពលោកជារៀងរាល់ឆ្នាំ ។
លោកBill Gate និងភរិយាបានគៀរគរមិត្តភ័ក្រ្តរបស់លោកគឺលោកWarien Buffet បង្កើតជាមូលនិធី មួយ ដែលមានឈ្មោះថា Gate and Melinda Gate Foundation សម្រាប់ជួយសង្គម ។
យោងទៅលើស្ថានភាពបច្ចុប្បន្ន ពិភពលោកជួបវិបត្តិវឹកវរជាបន្តបន្ទាប់ រួមទាំងសង្គ្រាមផង លោកBill Gate មើលឃើញទុក្ខវេទនានៃមនុស្សជាតិ សេចក្តីវិនាសខ្លោចផ្សានៃពលរដ្ឋអ៊ុយក្រែន ដែលកំពុងតែ ហែលឆ្លងសមុទ្រព្យុះភ្លៀងគ្រាប់ផ្សេងភ្លើង និងភាពអត់ឃ្លាន លោកតាំងចិត្តលះបង់ភាពមានបាន និងតំណែងមហាសេដ្ឋីលើលោក ដើម្បីជួយរំលែកភាពឈឺផ្សានិងទឹកភ្នែកពលរដ្ឋអ៊ុយ និងពិភព លោក។ លោកBill Gateបានសរសេរលើបណ្តាញTwitterរបស់លោកថា «ខ្ញុំសន្យាថាលះបង់ ចោលនូវតំណែងមហាសេដ្ឋីលើលោកនេះហើយ ដើម្បីជួយកាត់បន្ថយ ភាពឈឺចាប់នៃពលរដ្ឋ អ៊ុយក្រែន ទ្រព្យសម្បត្តិរបស់ខ្ញុំនឹងបរិច្ចាគទៅអតីតភរិយាផង ទៅពលរដ្ឋអ៊ុយក្រែនផង និងសម្រាប់មនុស្សធម៍ផ្សេងៗទៀត »។  
លោក Bill Gateក៏សង្ឃឹម និងស្នើឲ្យមហាសេដ្ឋីដទៃផ្សេងៗទៀត ដែលមានទ្រព្យច្រើនជាងលោក និងប្រហាក់ប្រហែលលោកមានចិត្តសប្បុរសធម៍ មានចិត្តសន្តោសប្រណីដល់សង្គម ដល់ពលរដ្ឋ ក្នុងពិភពលោក ដែលកំពុងទទួលទុក្ខទោស និរាសខ្លោចផ្សាដោយសារវិបត្តិសង្គ្រាម និងភាពក្រីក្រ ។ 

Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព