Khmer Song

Tuesday, August 6, 2019

ត្រាំចោទប្រទេសចិនថាបានធ្វើឲ្យតម្លៃរូបិយប័ណ្ឌអាមេរិកធ្លាក់ចុះ និងតម្លៃការងារអាមេរិក

កាលពីថ្ងៃច័ន្ទទី០៥ម្សិលមិញ លោកប្រធានាធិបតីដូណាលត្រាំ​បានចោទប្រកាន់ប្រទេសចិន ថាបានរៀបចំចាត់ធ្វើឲ្យរូបិយប័ណ្ណរបស់អាមេរិកចុះ និងថែមទាំងបានលួចការងារប្រជាជនអាមេរិក​។

លោកត្រាំបានសរសេរនៅបណ្តញសង្គមTwitterយ៉ាងដូច្នេះថា«ធានការបែបនេះត្រូវបានក្រុងប់េកាំងប្រើដើម្បីលួចអាជីវកម្មនិងរោងចក្ររបស់យើងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់យើងធ្វើឱ្យប្រាក់ឈ្នួលរបស់កម្មកររបស់យើងធ្លាក់ចុះហើយធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិកររបស់យើងទៀត។

ធនាគារចិនបានទម្លាក់តម្លៃរូបិយប័ណ្ណអាមេរិមកត្រឹម៧យ័នក្នុង១ដុល្លាអាមេរិក តម្លៃនេះត្រូវបានកេចាត់ទុកថាជាព្រឹត្តិការណ៏ពុំធ្លាប់មានក្នុងមួយសតវត្សរ៏ ហើយធ្វើឲ្យបះពាល់ដល់ផ្លូវចិត្តសហរដ្ឋអាមេរិកយ៉ាងខ្លាំង  ហើយការទម្លាក់ថ្លៃនេះក៏ជាការសងសឹករបស់ប្រទេសចិនចំពោះអាមេរិកផងដែរ ក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្ម ដែលលោកត្រាំបានដាក់ពន្ធលើទំនិញចិនធ្វើឲ្យចិនខាតបង់រហូត៣០០ពានលានដុល្លា។

ប្រាក់យ័នបានធ្លាក់ចុះអស់រយៈកាលដ៏យូរក្នុងពេលដែលប្រទេសទាំងពីរចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្មនឹងគ្នាមក(សង្គ្រាមពីពាណិជ្ជកម្មចិន-អាមេរិកចាប់តផ្តើនៅខែមករា ២០១៧) ហើយក្រុងប៉េកាំងតែងតែមិននៅស្ងៀមឡើយដើម្បីប្រឆាំងតបតនឹងទណ្ឌកម្មរបស់អាមេរិក​។

បន្ទាប់ពីធនាគារចិនបានទម្លាក់ថ្លៃរូបិយប័ណ្ណអាមេរិក គេមិនទាន់ដឹងថាលោកត្រាំនឹងមានវិធានការអ្វីបន្តទៀតដើម្បីសងសឹកនឹងទង្វើរបស់ស៊ីជិនពីងនៅឡើងទេ​។ ភាពតានតឹងរវាងចិនអាមេរិកគេពុំសង្ឃឹមថានឹងពុំបានធូរស្រាយឡើយ ហើយក៏គេមិនអាចទាយទុកមុនបានដែរថានឹងត្រូវបញ្ចប់នៅពេលណាដែរ?



Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព