រុស្ស៊ីចាប់ពីផ្តើមសង្គ្រាមទន្ត្រានលុកលុយអ៊ុយក្រែនមក បញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មត្រូវប្រទេសលោក ខាងលិចដាក់ទណ្ឌកម្មជុំទិស គ្រប់វិស័យ មិនថាឡើយអាហារ យោធោបករណ៏ គ្រឿងបន្ទះឈីប អគ្គីស នី សូម្បីតែរ៉ែកម្រត្រូវរាំងខ្ទប់ដោយប្រទេសលោកសេរីផងដែរ ។ ទោះជាយ៉ាងនោះក្តី វាមិនអាចបិទផ្លូវ រុស្ស៊ីឲ្យស្លាប់ក្នុងរូងសេដ្ឋកិច្ចពាណិជ្ជកម្មបានឡើយ ។ ផ្ទុយទៅវិញលោកសេរីបានបែរជាខ្វះធនធាន ខ្វះ ប្រេង និងប្រទេសខ្លះខ្វះស្រូវសាលី ដោយសារតែត្រូវរុស្ស៊ីបិទខ្ទប់ច្រកសមុទ្រអស់មួយរយៈ។ ចំណែកឯ បំពង់បង្ហូរប្រេងរបស់រុស្ស៊ី នៅតែហូរទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក សមាជិកNATO ដូជាទូគី និងឥណ្ឌា ហើយនិងចិនដែលជាដៃគួរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ីចិន ។
យោងលើរបាយការណ៏Bloomberge ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ២២សីហា២០២២ម្សិលមិញ ឲ្យ ដឹង ចិនបានបង្កើនការបញ្ជាទិញប្រេងពីរុស្ស៊ី២០ពាន់លានដុល្លា ។ គិតត្រឹមខែកក្កដាកន្លងទៅនេះ ចិនបាន នាំចូលប្រេងពីរុស្ស៊ី៤១០,០០០តោន នេះបើតាមការបញ្ជាក់ពីBloombergeខាងលើ។ ក្រៅពីចិនដែលជា សម្ព័ន្ធមិត្តស្លាប់រស់របស់រុស្ស៊ី ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីប្រាំពីរដងលើសមុន ពេលដែលរុស្ស៊ីវាយលុក ចូលឈ្នានពានអ៊ុយក្រែន គឺរហូតដល់៦២0% ស្មើនឹង៣.២ពាន់លានដុល្លា ចំពោះធ្យូងថ្មវិញ ឥណ្ឌានាំចូលពីរុស្ស៊ី២៦៦% គិតជាទឹកប្រាក់ស្មើនឹង៤៣៥លានដុល្លា គិតត្រឹមខែ ឧសភា។
0 comments:
Post a Comment