Khmer Song

Sunday, February 20, 2022

Amazon ក្រុមហ៊ុនលក់ផលិតផលOnlineធំជាងគេនៅសហរដ្ឋអាមេរិកយល់ព្រមឲ្យអតិថិជនរបស់ខ្លួនអាចប្រើVisa Cardដើម្បីទិញទំនិញគ្រប់ទីកន្លែង

 ក្រោយពីពីមានបញ្ហាលើតម្លៃពន្ធបន្ថែលលើតម្លៃទំនិញ ក្រុមហ៊ុនលក់ផលិតផលOnline ដែលហៅថា Amazon​គំរាមឈប់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់Visa Card  បង់ថ្លៃទំនិញលើប្រពន្ធVisa Card ដោយឡែក ប្រទសអូស្ត្រាលី និងសាំងហ្គាពួរ Amazon អនុញត្តឲ្យអថិជនអាចប្រើប្រាស់Visa Card ទូទាត់ទំនិញបាន ដោយបង់លើព័ន្ធតម្លៃទំនិញផងដែរ ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែកុម្ភៈAmazon ដែលចេញផ្សាយដោយBBCបានឲ្យដឹងថា វានឹងលុប ចោល ការបង់ថ្លៃលើពន្ធទំនីញបន្លែមនេះ នៅក្នុងប្រទេស អូស្ត្រាលី និងសាំងហ្គាពូរ។ ចំពោះប្រទេស អង់ គ្លេស ស្ថិតក្នុងចរចារនៅឡើយ តែវាបញ្ជាក់ថា ខ្លួនមានសេចក្តី រីករាយចំពោះការលើកសំណើរនេះឡើងដាក់លើតុពិភាក្សា។

មួយឆ្នាំកន្លងទៅAmazonថា ដំណើរការនៃសេវាកម្មទូ ទាត់សាច់ប្រាក់តាមVisa Card គឺស្តិតក្នងសភាពជាប់គាំង ខណៈពេលដែលអង់គ្លេសកំពុងរកផ្លូវចាកចេញពី សហគមន៏អ៊ឺរ៉ុប  ។  កាលពីខែតុលាឆ្នាំ២០២១នេះ Visa Card បានគិតសេវាលើការទូទាត់ប្រាក់រវាងអង់គ្លេស និងសហគមន៏អ៊ឺរ៉ុបចំនួន១.៥%លើតម្លៃទំនិញ ដែលកាលដើមឡើយ អង់គ្លេសគិតថ្លៃសេវាត្រឹមតែ០.៣% ប៉ុណ្ណោះ វាស្មើតម្លៃគុណ៥ដងនៃតម្លៃកាលដែលអង់គ្លេស មិនទាន់ចាកចេញពីសហគមនីអ៊ឺរ៉ុប​។

កាលដែលAmazonមិនអនុញត្តឲ្យអតិថិជនប្រើប្រាស់Visa Cardដើម្បីទូទាត់តម្លៃទំនិញ នេះ Visa Cardបានលើកឡើងថា វាពុំមែនជាជម្រើសល្អនោះទេ  ហើយការកំណត់បែបនេះ មិនមានអ្នកណាជាអ្នកឈ្នះឡើយ​។


Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព