Khmer Song

Saturday, July 13, 2019

លុយផោនអង់គ្លេសបានធ្លាក់ចុះខណៈពេលដែលអង់គ្លេសកំពុងរកផ្លូវចាកចេញពីអ៊ឺរ៉ុប

រយៈពេលប៉ុន្មានសប្តាហ៏ទី១០ចុងក្រោយនេះរបាយការណ៏នៃធនាគារកណ្តាលអង់គ្លេសបានបង្ហាញទិន្នន័យដ៏គួរឲ្យព្រួយបារម្ភថា ប្រាក់ផោនរបស់អង់គ្លេស បានធ្លាក់ខ្លាំងបើធៀបនឹងប្រាក់អ៊ឺរ៉ូ ។ អត្រាការប្រាក់បានធ្លាក់ចុះក្នុងពេលបញ្ហាតានតឹងនៃការចាកចេញពីសហភាពអ៊ឺរ៉ុបរបស់ប្រទេសអង់គ្លេស ហើយធ្វើឲ្យវិនិយោគិនទាំងឡាយនៅស្ងៀមទ្រឹងផងដែរ​។

ចរាចរណ៏នៃសាច់ប្រាក់ផោនមានការជួយដូរតិចតួច បើធៀបទៅនឹងការចរាចរណ៏សាច់ប្រាក់អ៊ឺរ៉ូ កត្តាទាំងនេះត្រូវបានគេមើលឃើញថាដោយសារការងាក់ចេញនៃធនគារកណ្តាលអ៊ឺរ៉ុប​និងធនាគារផ្សេងៗទៀត ។

លោកBoris Johnson ឧបនាយកនាយករដ្ឋមន្ត្រីថា​ ថ្ងៃផុតកំណត់នៃការចាកចេញពីសហភាពអ៊ឺរ៉ុបនៃប្រទេសអង់គ្លេសជិតឈានចូលមកដល់នៅថ្ងៃទី៣១តុលានេះហើយ។

អ្នកវិភាគនៃក្រុមហ៊ុន MUFGថា ប្រាក់ផោននឹងបន្តធ្លាក់ចុះបន្តទៀត ។

មន្ត្រីជាន់ខ្ពស់នៃធនាគារអង់គ្លេស លោកGertian Vleighe ថា ធនាគារកណ្តាលអង់គ្លេសប្រហែលជាកាត់បន្ថយអត្រាការប្រាក់រហូតស្ទើរសូន្យក្នុងព្រឹត្តិការណ៏តានតឹងនៃការចាកចេញពីសហភាពអ៊ឺរ៉ុបដែលមិនច្បាស់លាស់នេះ ។ លោកបន្តថា ការកាត់់បន្ថយអត្រាការប្រាក់ទេ ប្រសើជាងការតម្លើងការប្រាក់​។




Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព