Khmer Song

Friday, August 9, 2019

ចក្រភពអង់គ្លេសជិតឈានដល់វិបត្តិសេដ្ឋកិច្ចពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ


ចក្រភពអង់គ្លេសជាប្រទេសធ្លាប់ល្បីល្បាញ់រាប់រយសតវត្សរ៏មកហើយ​ ទាំងសេដ្ឋកិច្ច ទាំងយោធាបច្ចេកវទ្យានិងប្រាជ្ញល្បីៗជាច្រើនផង ។ ក្នុងសម័យសង្គ្រាម ប្រទេសនេះបានដាក់អាណានិគមលើប្រទេសជាច្រើន​សូម្បីតែប្រទេសមហាអំណាចដូចជាចិននិងអាមេរិកក៏ធ្លាប់ស្ថិតក្រោមអាណានិគមប្រទេសអង់គ្លេសដែរ ។

ប៉ុន្តែឈានសម័យកាលថ្មីនេះអង់គ្លេសបានធ្លាក់ចុះខ្សោយបន្តិចម្តងៗនូវឥទ្ធិពលរបស់ខ្លួន ទាំងសេដ្ឋកិច្ច និងយោធា ។ កាលពីថ្ងៃទី១២កក្ដដា ឆ្នាំ២០១៩កន្លងទៅថ្មីៗធនាគារកណ្តាលនៃប្រទេសអង់គ្លេសបានប្រកាស់អាសន្នស្តីពីការចុះឪនភាពនៃប្រាក់ផោន ធៀបនឹងប្រាក់អ៊ឺរ៉ូ ហើយការធ្លាក់ចុះគេមិនអាចប៉ានស្មានបានទេថា រហូតដល់ប្រទេសនេះរក់ច្រក់ចេញពីសហគមន៏អ៊ឺរ៉ុបឬយ៉ាងណា?

ទន្ទឹមនឹងបញ្ហាធ្លាក់ចុះតម្លៃប្រាក់ផោនកំពុងដោះស្រាយ សេដ្ឋកិច្ចអង់គ្លេសជិតឈានចូលដល់វិបត្តធ្ងន់ធ្ងរ ។ អ្នកសារព័ត៍មានSky Newsបានសរសេរថា ប្រទេសអង់គ្លេសនៅសល់តែមួយជំហ៊ានទៀតធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ពុំធ្លាប់មាន ។

លោកEd Conwavបន្តថា នៅត្រីមាសទី២នេះសេដ្ឋកិច្ចអង់គ្លេសនឹងធ្លាក់ចុះ០,២% លោកថានេះវាអាក្រក់ជាងក្នុងត្រីមាសទី១ទៅទៀត ការធ្លាក់ចុះពុំធ្លាប់មាននេះអ្នកសេដ្ឋកិច្ចមួយចំនួនដែលកំពុងក្រឡេកមើលសេដ្ឋកិច្ចប្រទេសនេះនឹងមានការខកចិត្តយ៉ាងខ្លាំង។

ចាប់តាំងីឆ្នាំ២០០៩មក ទិន្នផលផលិតកម្មធ្លាក់ចុះ២,៣%ជាប្រតិទិន្នធ្លាក់ចុះដ៏ខ្លាំង ហើយនៅពេលនេះប្រាក់ផោនក៏ធ្លាក់ចុះបន្ថែមទៀត បើធៀបនឹងប្រាក់អ៊ឺរ៉ុបនិងប្រាក់ដុល្លាអាមេរិក ។


លោក David Cheetham ប្រធានអ្នកវិភាគទីផ្សារនៅ XTB បាននិយាយថា« ដោយសារការគំរាមកំហែងកាន់តែខ្លាំងឡើងនៃកិច្ចព្រមព្រៀងគ្មាន Brexit ដែលធ្វើឱ្យមានការចំណាយហួសប្រមាណ ហើយវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ  ប្រសិនបើបច្ចុប្បន្នបង្ហាញពីការធ្លាក់ចុះនោះ គឺវាឆ្លើយតបនឹងនិយមន័យស្តង់ដារនៃក វិបត្តិសេដ្ឋកិច្ចជាមួយនឹងការធ្លាក់ចុះជាប់ៗគ្នាក្នុងផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាស»។

លោក Nancy Curtin ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុនClose Brothers Asset គ្រប់គ្រងទ្រព្យសកម្មបានមានប្រសាសន៍ថា«គ្មានការសង្ស័យទេ ដែលចក្រភពអង់គ្លេសកំពុងជួបការលំបាកនោះ»។


ប្រភព Sky News

Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព