Khmer Song

Sunday, October 24, 2021

៦ឆ្នាំកន្លងទៅជាព្រឹត្តិការណ៏នៃការសម្លាប់ដ៏ប្រល័យដោយសារជំងឺរាតត្បាត

 មហាសេដ្ឋីចិត្តិសប្បុរសពិភពលោកលំដាប់ថ្នាក់ទី៤ ជាស្ថាបនិកក្រុមហ៊ុនMicrosoftលើកឡើងពីសោកនាដ កម្មដ៏ប្រល័យពាសពេញពិភពលោកដោយសារជំងឺឆ្លងរាតត្បាត អស់រយៈពេល៦ឆ្នាំ ធ្វើឲ្យមនុស្សជាតិមួយនេះរងទុក្ខខ្លោចផ្សា និងខាតបងសេដ្ឋកិច្ចជាច្រើន។ ទោះបីជាបច្ចុប្បន្ននេះពិភពលោករួមទាំងសហរដ្ឋអាមេរិកបានខ្នះខ្នែងស្វែងឃើញឳសថការពារជំងឺបានច្រើន ទាំងថ្នាំចាក់និងថ្នាំលេប លោកថាឥឡូវនេះយើងមិនបានធ្វើនិងត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ឆ្នាំបន្ទាប់នៅឡើយទេ ។​

នៅក្នុងបទសម្ភាសន៏ជាមួយនឹងសារព័ត៍មានWorld Street Journal លោកថា«ខ្ញុំមានសេចក្តីព្រួយបារម្ភនិងបានចូលរួមបន្ចិតបន្តួចចំពោះការទប់ស្កាត់ជំងរាតត្បាតនេះ ប៉ុន្តែមិនសមល្មមទេ គឺវានៅតិចជាងក្តីសង្ឃឹមរបស់ខ្ញុំ»



Share:

Saturday, October 23, 2021

អតីតប្រធានាធិបតីអាមេរិក លោកដូណាត្រាំប្រកាសបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួនប្រឆាំងនឹងក្រុមហ៊ុនធំៗដូចជាហ្វេសប៊ុកនិងGOOGLEដែលបិទគណនីហ្វេសប៊ុករបស់លោក

 លោកដូណាលត្រាំអតីតប្រធានានធិបតីអាមេរិកដែលប្រកាន់យកគោលនយោបាយអាមេរិកជាចម្បង  និងតឹងរឹងចំពោះជាមួយនឹងប្រទេសចិន ដែលតែងតែចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជាCNN Fox news រួមទាំងបណ្តាញសង្គមធំៗរបស់អាមេរិក បានធ្វើរឿងអយុត្តិធម៏ចំពោះរូបលោក ផ្សព្វផ្សាយព័ត៍មានក្លែងក្លាយប្រឆាំងរូបលោក ចាប់តាំងពីរូបលោកឡើងកាន់អំណាចកាលពីឆ្នាំ២០១៦មក បានប្រកាសពីគម្រោងបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីប្រឆាំងនឹងក្រុមហ៊ុនធំៗដែលតែងតែធ្វើរឿងអយុត្តិធម៍ចំពោះរូបលោក ។

កាលពីថ្ងៃទី២១តុលា ឆ្នាំ២០២១កន្លងទៅនេះ លោកដូណាលត្រាំដែលបាត់មុខសូន្យពីបណ្តាលសង្គម ក្រោយ ពីមានព្រឹត្តការណ៏អំពើហឹង្សានៅវិមានCapital ថ្ងៃ០៦ថ្ងៃ០៧ ខែមករាឆ្នាំ២០២០ លោកចេញមុខជាថ្មី ដោយ ផ្សព្វផ្សាយពីបណ្តាញសង្គមរបស់លោក ដែលមានឈ្មោះថា «TRUTH Social » លោកផ្តល់សម្ពាសន៏អ្នកសារព័ត៍មានថា«ប្រធានាធិបតីដែលអ្នកចូលចិត្តត្រូវបានគេបិទសំឡេង» ។

ជំនួយការជាន់ខ្ពស់របស់លោកត្រាំ លោកJason Millerថា«វាជាកម្មវីធីបណ្តាញសង្គមដ៏ប្រសើរល្អចុងក្រោយ យើងកំពុងតែធ្វើវា ហើយវានឹងឲ្យប្រើប្រាស់សាកល្បងនៅខែវិច្ឆិកាក្រោយ ហើយក្នុងឆ្នាំ២០២២ នេះ យើងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»។



Share:

Monday, October 18, 2021

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកស្លាប់ដោយសារកូវីដ

 អតីតរដ្ឋមន្ត្រីការបរទេសរបស់អាមេរិកស្លាប់ដោយសារកូវីដ

តាមរយៈគណនីហ្វេសប៊ុករបស់Colin Powellដែលបង្ហោះដោយគ្រួសារលោក បញ្ជាក់ថាលោកស្លាប់ដោយសារកូវីដ ។ លោកColin Powell កើតនៅក្នុងឆ្នាំ១៩៣៧ នាទឹកដីអាមេរិក ស្លាប់នៅថ្ងៃទីច័ន្ទទី១៨ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៤ឆ្នាំ ។
លោកជាជនជាតិស្បែកខ្មៅទៅ១ដែលបានធ្វើជារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋ ក្នុងរដ្ឋការលោកប្រធានាធិបតីGorge W Bush។
តាមរយៈគណនីហ្វេសប៊ុកដដែលបង្ហាញ់ថា លោកPowellបានចាក់វ៉ាក់សាំងកូវីដនេះគ្រប់ដូសហើយ ទោះយ៉ាងនោះក្តីក៏កូវីដនៅតែអាចចូលមកផ្តាច់សង្ខារលោកបាន ទាំងនេះបណ្តាលមកពីរូបលោកPowell ចូលវ័យចាស់ជរា កម្លាំងខ្សោយយ៉ាងណា ក៏មិនមានក៏បកស្រាយនៅឡើយ។

Share:

Saturday, October 16, 2021

ខ្មាន់កាំភ្លើងលីបង់បាញ់រះពីលើដំបូលសម្លាប់មនុស្ស៧នាក់ របួសរាប់សិបនាក់ក្នុងថ្ងៃរំលឹកខួបនៃការបំផ្ទុះគ្រាប់បែក២០២០

 ខ្នាន់កាំភ្លើងបើកការវាយប្រហារទៅលើជនស្លូតត្រង់យ៉ាងព្រៃផ្សៃ ក្នុងថ្ងៃដែលពួកគេជួបប្រជុំគ្នា ប្រារព្ភថ្ងៃសោកនាដកម្មដោយការបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ២០២០កន្លង ។ ក្រុងប៉េរូត រដ្ឋធានីនៃប្រទេសលីបង៉ ទីដែលមានក្រុមជ្រុលនិយមគ្រប់ប្រភេទ តែងតែបង្កហេតុនិងបើកការវាយប្រហារយ៉ាងសហាទៅ ជនស្លូតត្រង់ឬទៅលើក្រុមដទៃផ្សេង ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៏ ទី១៤កន្លងទៅ ពួកខ្មាន់កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណបានបើកការប្រហារយ៉ាងចាស់ដៃទៅលើហ្វូងប្រជាជន និងសិស្សសាលា ដែលកំពុងប្រារព្ភខួបនៃការបំផ្ទុះគ្រាប់បែកនៅកំពុងផែ ក្នុងឆ្នាំ២០២០ ។​ ខ្មាន់កាំភ្លើងបាញ់រះទាំងអ្នក ធ្វើដំណើរតាមផ្លូវ ទាំងសិស្សសាល រត់ប្រសាច សិស្សខ្លះរត់ពួនក្រោមតុរបស់ពួកគេ ។

ពិធីរំលឹកខួបនៃការបំផ្ទុះគ្រាប់បែកនៅកំពង់ផែឆ្នាំ២០២០នេះ រៀបចំឡើងដោយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលមានក្រុមShia Muslimប្រឆាំងតវ៉ាចៅក្រមសើបអង្កេតក្នុងករណីបំផ្ទុះគ្រាប់បែកនេះ។

ក្រុមហេសបូឡាសបញ្ជាក់ថាក្រុមខ្មាន់កាំភ្លើងលួចឆ្មក់ពីលើដំបូល ហើយពួកគេដាក់ការទទួលខុសត្រូវនេះលើក្រុមគ្រីស្តសាសនាជាអ្នកបង្កើតឡើង ទោះយ៉ាងនោះក្តីក្រុមគ្រឹស្តសាសនាបានបដិសេធចំពោះការលើកឡើងរបស់ក្រុមហេសបូឡានេះ ។

កាលពីឆ្នាំ២០២០ការបំផ្ទុះគ្រាប់នៅកំពុងផែបណ្តាលឲ្យមនុស្សស្លាប់ចំនួន២១៩នាក់់។




Share:

Friday, October 15, 2021

កីឡាការអត្តពលិកបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩

 ទោះបីជាមនុស្សជាច្រើននៅក្នុងពិភពលោកនេះដឹងថា ជំងឺCovid-19ជាជំងឺកាចសាហាវអាចសម្លាប់ ក្នុងមួយប៉ព្រិចភ្នែករាប់លាននាក់ និងនិងពិបាកព្យាបាលយ៉ាងក្តី ក៏មានមនុស្សមួយចំនួន នៅតែខ្លាចវ៉ាក់ សំាំងជាងជំងឺកូវីដ១៩ ទាំងដែលដឹងថ្នាំវ៉ាក់សាំងនោះត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ ហើយវាមានប្រសិទ្ធភាពខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងCovid-19នេះ ក៏មានមនុស្សមួយចំនួនបដិសេធ ទទួលវ៉ាក់សាំងនេះដែរ។

លោកKyrie Inving កីឡាករផ្នែកអត្តពលិកសហរដ្ឋអាមេរិកមកពីទីក្រុងញូវយ៉ក បានបដិសេធ ចំពោះការចាក់សាំងប្រឆាំងនឹងកូវីដ បើទោះបីជារូបលោកត្រូវប្រធានក្រុមAll-Star Brooklyn Netsរបស់លោកហាមឃាតមិនឲ្យហាត់ ជាមួយក្រុមក្តី លោកបញ្ជាក់ថា លោកស្រលាញ់កីឡាផ្នែកអត្ថពលកម្ម តែលោកសម្រេចចិត្តមិនចាក់វ៉ាសាំងទេ លោកនឹងធ្វើអ្វីមួយដែលប្រសើរជាងនេះសម្រាប់រូបលោក ។ 

​All-Star Brooklyn Nets​ បញ្ជាក់កាលពីដើមសប្តាហ៏នេះថា ប្រសិនបើលោកKyrie Ivingមិនចាក់វ៉ាក់សាំងទេ នឹងមិនត្រូវអនុញត្តឲ្យលេងក្នុងក្រុមឡើយ ។ លោកKyrie Ivingមានអាយុ២៩ឆ្នាំ ជាកីឡាករផ្នែក អត្តពលិក មកពីទីក្រុងញូវយ៉ក ដែលក្រុងនេះចាប់កំពុងចាប់ផ្តើមអនុវត្តបទបញ្ជារបស់លោកប៉ៃឌិន ដោយតម្រូវឲ្យបុគ្គលិក ក្រុមហ៊ុន ស្ថាប័នផ្សេងៗត្រូវតែចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺ កូវីដ១៩បន្តទៀត ពុំដូច្នេះទេ ជនណាដែលមិនចាក់វ៉ាក់សាំងមិនត្រូវអនុញត្តឲ្យបម្រើការងារឡើយ។






Share:

Tuesday, October 12, 2021

អ៊ីស្រាអែលរកឃើញកន្លែងផលិតស្រាបុរាណជាង១ពាន់ឆ្នាំ

 ប្រទេសអ៊ីស្រាអែលជាដែនដីពិសិដ្ឋនៃសាសនាធំៗពីរគឺសាសនាគ្រឹស្តនិងសាសនាឥស្លាមគឺទីក្រុងជេយូ សាឡឹម  ទីក្រុងនេះហើយដែលជាមជ្ឈមណ្ឌលសាសាន បង្កប់នូវប្រវត្តិសាស្ត្រ វប្បធម៏អរិយធម៍ដ៏យូរលុងផងដែរ ។ ក្រៅពីនោះក៏មានតំបន់ផ្សេងៗទៀតដែរ ដែលជាក្រុងចាស់់បុរាណ បន្សល់ទុកនូវវត្ថុបុរាណជាច្រើន ដូចទីក្រុងYavne ។​ តាមការស្រាវជ្រាវ និងការធ្វើកំណាយនៃក្រុមអ្នកបុរាណវិទ្យាអ៊ីស្រាអែល បានរកឃើញកន្លែងផលិតស្រាមួយកន្លែងដ៏ស្មុគស្មាញ កសាងដោយដ៏ឥដ្ឋ វាមានអាយុកាលជាង១៥០០ឆ្នាំ ក្នុងសម័យByzantine ហើយពួកគេសន្និដ្ឋានថា ទីក្រុងYavneនេះជាទីក្រុងផលិស្រា ដោយសំអាងលើសំណាកក្រឡ ។ អាជ្ញាធរផ្នែកវត្ថុបុរាណបញ្ជាក់ថា កន្លែងផលិតស្រានេះ ក្នុង១ឆ្នាំអាចផលិតបាន២លានលិត្រ។ 

ប្រធានផ្នែកកំណាយម្នាក់ឈ្មោះon Jon Seligma ថាទីតាំងផលិតស្រានេះស្ថិតនៅ​​​ក្នុងតំបន់ហ្គាសាGaza ហើយវាផលិតសម្រាប់នាំចេញទៅតំបន់ផ្សេង ដូចជា អ៊ីហ្សីប ទូគី ក្រិច និងភាគខាងអ៊ីតាលីផងដែរ។

យោងទៅលើសារព័ត៍មានAljazira ចុះផ្សាយកាលពីថ្ងៃទី១១ ខែតុលាសឆ្នាំ២០២១


Share:

Monday, October 11, 2021

ឥណ្ឌាកំពុងឈានជើងចូលលំដាប់ថ្នាក់កំពូលអ្នកទាំង១០ក្នុងលោក

 ឥណ្ឌាជាប្រទេសមួយស្ថិតក្នុងអាស៊ីកណ្តាល ដែលគេមើលទៅប្រជាជនភាគច្រើនហាក់ដូចជាមានសភាពក្រីក្រ មានភាពខ្វះខាតច្រើន ការហូបចុកហាក់ដូចជាពិបាកភ្នែកមើលខ្លាំងមែនទែន ។ ផ្ទុយទៅវិញ ប្រទេសនេះ ជាមហាយក្សមួយដែរនៅក្នុងតំបន់អាស៊ី វាអាចរត់ប្រណាំងជាមួយចិនបានទាំងសម្ភាវុធ ទាំងប្រជាជន និងសេដ្ឋកិច្ច ។ ចំណែកខាងអ្នកជំនួញ មហាសេដ្ឋីវិញក៏មិនចាញ់គួរសត្រូវភូមិផងរបងចិន ប៉ុន្មានដែរ ។ កាលពីថ្ងៃសុក្រទី០៨​តុលាកន្លងទៅថ្មីៗនេះ សាព័ត៍មានBloomberge ដែលជាសារព័ត៍មានសេដ្ឋកិច្ច មានមូលដ្ឋានៅសហរដ្ឋ បានធ្វើចំណាត់ថ្នាក់មហាសេដ្ឋីពិភព ក្នុងនោះមហាសេដ្ឋីឥណ្ឌា បានឈានចូលលំដាប់ថ្នាក់១១ ប្រកិតៗលោកWarren Buffet ដោយលោកBuffetមានទឹកប្រាក់ចំនួន១០៣ ពាន់លានជាង ចំណែលោក​​មហាសេដ្ឋីឥណ្ឌា លោកMukesh Ambani មានទឹកប្រាក់១០០ពាន់លានជាង។

លោកMukesh Ambaniទទួលកេមរតកក្រុមហ៊ុនប្រេងពីឪពុក បន្ទាប់មកក្នុងឆ្នាំ២០១៦ លោកបានកែប្រែក្រុមហ៊ុននោះឲ្យទៅជាក្រុមហ៊ុនលក់រាយថាមពលប្រេងឥន្ទណៈក្រុមហ៊ុនបច្ចេកវិទ្យានិងវិស័យEcommerce ឲ្យកាន់តែធំ ។បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យានិងE-commerceរបស់លោកមូកេស អាបានីបានបម្រើឲ្យទីផ្សាឥណ្ឌាលើសលុប​ ក្នុងឆ្នាំក២០២០កន្លងទៅនេះ វាបានកើនឡើង២៧ពាន់លានដុល្លា ហើយការវិនិយោគ របស់ក្រុមហ៊ុននេះ ជាប់លំដាប់ថ្នាក់ពីក្រុមហ៊ុនហ្វេសប៊ុក Google KKR&CoនិងSivler Lake។

កាលពីខែមិថុនាកន្លងទៅ លោកមូកេស អាបានីក៏បានបង្ហាញពីមហិច្ចតាក្នុងការអភិវឌ្ឍថាមពល ប៉ៃតង ដោយចំណាយទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លាដើម្បីវិនិយោគគម្រោងនេះ​ ក្នុងរយៈពេល ៣ឆ្នាំ។ ក្រៅពីនោះលោកក៏ជំរុញឲ្យមានការផលិតអ៊ីត្រូហ្សែនប៉ៃតងថោកជាងគេផងដែរ ។ 

ដើម្បីនាំប្រទេសឥណ្ឌាចូលក្នុងសកលភាវូបណីយកម្មក្មុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការនាំចូលប្រេងដ៏ធំពីប្រទេសទីបីលោកក៏ចូលរួមចំណែកអភិវឌ្ឍគម្រោងដែលរៀបចំដោយ លោកនាយករដ្ឋមន្ត្រីឥន្ត្រាមូឌីផងដែរ ។




Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព