Khmer Song

Tuesday, October 12, 2021

អ៊ីស្រាអែលរកឃើញកន្លែងផលិតស្រាបុរាណជាង១ពាន់ឆ្នាំ

 ប្រទេសអ៊ីស្រាអែលជាដែនដីពិសិដ្ឋនៃសាសនាធំៗពីរគឺសាសនាគ្រឹស្តនិងសាសនាឥស្លាមគឺទីក្រុងជេយូ សាឡឹម  ទីក្រុងនេះហើយដែលជាមជ្ឈមណ្ឌលសាសាន បង្កប់នូវប្រវត្តិសាស្ត្រ វប្បធម៏អរិយធម៍ដ៏យូរលុងផងដែរ ។ ក្រៅពីនោះក៏មានតំបន់ផ្សេងៗទៀតដែរ ដែលជាក្រុងចាស់់បុរាណ បន្សល់ទុកនូវវត្ថុបុរាណជាច្រើន ដូចទីក្រុងYavne ។​ តាមការស្រាវជ្រាវ និងការធ្វើកំណាយនៃក្រុមអ្នកបុរាណវិទ្យាអ៊ីស្រាអែល បានរកឃើញកន្លែងផលិតស្រាមួយកន្លែងដ៏ស្មុគស្មាញ កសាងដោយដ៏ឥដ្ឋ វាមានអាយុកាលជាង១៥០០ឆ្នាំ ក្នុងសម័យByzantine ហើយពួកគេសន្និដ្ឋានថា ទីក្រុងYavneនេះជាទីក្រុងផលិស្រា ដោយសំអាងលើសំណាកក្រឡ ។ អាជ្ញាធរផ្នែកវត្ថុបុរាណបញ្ជាក់ថា កន្លែងផលិតស្រានេះ ក្នុង១ឆ្នាំអាចផលិតបាន២លានលិត្រ។ 

ប្រធានផ្នែកកំណាយម្នាក់ឈ្មោះon Jon Seligma ថាទីតាំងផលិតស្រានេះស្ថិតនៅ​​​ក្នុងតំបន់ហ្គាសាGaza ហើយវាផលិតសម្រាប់នាំចេញទៅតំបន់ផ្សេង ដូចជា អ៊ីហ្សីប ទូគី ក្រិច និងភាគខាងអ៊ីតាលីផងដែរ។

យោងទៅលើសារព័ត៍មានAljazira ចុះផ្សាយកាលពីថ្ងៃទី១១ ខែតុលាសឆ្នាំ២០២១


Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព