ទោះបីជាមនុស្សជាច្រើននៅក្នុងពិភពលោកនេះដឹងថា ជំងឺCovid-19ជាជំងឺកាចសាហាវអាចសម្លាប់ ក្នុងមួយប៉ព្រិចភ្នែករាប់លាននាក់ និងនិងពិបាកព្យាបាលយ៉ាងក្តី ក៏មានមនុស្សមួយចំនួន នៅតែខ្លាចវ៉ាក់ សំាំងជាងជំងឺកូវីដ១៩ ទាំងដែលដឹងថ្នាំវ៉ាក់សាំងនោះត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ ហើយវាមានប្រសិទ្ធភាពខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងCovid-19នេះ ក៏មានមនុស្សមួយចំនួនបដិសេធ ទទួលវ៉ាក់សាំងនេះដែរ។
លោកKyrie Inving កីឡាករផ្នែកអត្តពលិកសហរដ្ឋអាមេរិកមកពីទីក្រុងញូវយ៉ក បានបដិសេធ ចំពោះការចាក់សាំងប្រឆាំងនឹងកូវីដ បើទោះបីជារូបលោកត្រូវប្រធានក្រុមAll-Star Brooklyn Netsរបស់លោកហាមឃាតមិនឲ្យហាត់ ជាមួយក្រុមក្តី លោកបញ្ជាក់ថា លោកស្រលាញ់កីឡាផ្នែកអត្ថពលកម្ម តែលោកសម្រេចចិត្តមិនចាក់វ៉ាសាំងទេ លោកនឹងធ្វើអ្វីមួយដែលប្រសើរជាងនេះសម្រាប់រូបលោក ។
All-Star Brooklyn Nets បញ្ជាក់កាលពីដើមសប្តាហ៏នេះថា ប្រសិនបើលោកKyrie Ivingមិនចាក់វ៉ាក់សាំងទេ នឹងមិនត្រូវអនុញត្តឲ្យលេងក្នុងក្រុមឡើយ ។ លោកKyrie Ivingមានអាយុ២៩ឆ្នាំ ជាកីឡាករផ្នែក អត្តពលិក មកពីទីក្រុងញូវយ៉ក ដែលក្រុងនេះចាប់កំពុងចាប់ផ្តើមអនុវត្តបទបញ្ជារបស់លោកប៉ៃឌិន ដោយតម្រូវឲ្យបុគ្គលិក ក្រុមហ៊ុន ស្ថាប័នផ្សេងៗត្រូវតែចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺ កូវីដ១៩បន្តទៀត ពុំដូច្នេះទេ ជនណាដែលមិនចាក់វ៉ាក់សាំងមិនត្រូវអនុញត្តឲ្យបម្រើការងារឡើយ។
0 comments:
Post a Comment