Khmer Song

Monday, October 11, 2021

ឥណ្ឌាកំពុងឈានជើងចូលលំដាប់ថ្នាក់កំពូលអ្នកទាំង១០ក្នុងលោក

 ឥណ្ឌាជាប្រទេសមួយស្ថិតក្នុងអាស៊ីកណ្តាល ដែលគេមើលទៅប្រជាជនភាគច្រើនហាក់ដូចជាមានសភាពក្រីក្រ មានភាពខ្វះខាតច្រើន ការហូបចុកហាក់ដូចជាពិបាកភ្នែកមើលខ្លាំងមែនទែន ។ ផ្ទុយទៅវិញ ប្រទេសនេះ ជាមហាយក្សមួយដែរនៅក្នុងតំបន់អាស៊ី វាអាចរត់ប្រណាំងជាមួយចិនបានទាំងសម្ភាវុធ ទាំងប្រជាជន និងសេដ្ឋកិច្ច ។ ចំណែកខាងអ្នកជំនួញ មហាសេដ្ឋីវិញក៏មិនចាញ់គួរសត្រូវភូមិផងរបងចិន ប៉ុន្មានដែរ ។ កាលពីថ្ងៃសុក្រទី០៨​តុលាកន្លងទៅថ្មីៗនេះ សាព័ត៍មានBloomberge ដែលជាសារព័ត៍មានសេដ្ឋកិច្ច មានមូលដ្ឋានៅសហរដ្ឋ បានធ្វើចំណាត់ថ្នាក់មហាសេដ្ឋីពិភព ក្នុងនោះមហាសេដ្ឋីឥណ្ឌា បានឈានចូលលំដាប់ថ្នាក់១១ ប្រកិតៗលោកWarren Buffet ដោយលោកBuffetមានទឹកប្រាក់ចំនួន១០៣ ពាន់លានជាង ចំណែលោក​​មហាសេដ្ឋីឥណ្ឌា លោកMukesh Ambani មានទឹកប្រាក់១០០ពាន់លានជាង។

លោកMukesh Ambaniទទួលកេមរតកក្រុមហ៊ុនប្រេងពីឪពុក បន្ទាប់មកក្នុងឆ្នាំ២០១៦ លោកបានកែប្រែក្រុមហ៊ុននោះឲ្យទៅជាក្រុមហ៊ុនលក់រាយថាមពលប្រេងឥន្ទណៈក្រុមហ៊ុនបច្ចេកវិទ្យានិងវិស័យEcommerce ឲ្យកាន់តែធំ ។បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យានិងE-commerceរបស់លោកមូកេស អាបានីបានបម្រើឲ្យទីផ្សាឥណ្ឌាលើសលុប​ ក្នុងឆ្នាំក២០២០កន្លងទៅនេះ វាបានកើនឡើង២៧ពាន់លានដុល្លា ហើយការវិនិយោគ របស់ក្រុមហ៊ុននេះ ជាប់លំដាប់ថ្នាក់ពីក្រុមហ៊ុនហ្វេសប៊ុក Google KKR&CoនិងSivler Lake។

កាលពីខែមិថុនាកន្លងទៅ លោកមូកេស អាបានីក៏បានបង្ហាញពីមហិច្ចតាក្នុងការអភិវឌ្ឍថាមពល ប៉ៃតង ដោយចំណាយទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លាដើម្បីវិនិយោគគម្រោងនេះ​ ក្នុងរយៈពេល ៣ឆ្នាំ។ ក្រៅពីនោះលោកក៏ជំរុញឲ្យមានការផលិតអ៊ីត្រូហ្សែនប៉ៃតងថោកជាងគេផងដែរ ។ 

ដើម្បីនាំប្រទេសឥណ្ឌាចូលក្នុងសកលភាវូបណីយកម្មក្មុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការនាំចូលប្រេងដ៏ធំពីប្រទេសទីបីលោកក៏ចូលរួមចំណែកអភិវឌ្ឍគម្រោងដែលរៀបចំដោយ លោកនាយករដ្ឋមន្ត្រីឥន្ត្រាមូឌីផងដែរ ។




Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព