លោកដូណាលត្រាំអតីតប្រធានានធិបតីអាមេរិកដែលប្រកាន់យកគោលនយោបាយអាមេរិកជាចម្បង និងតឹងរឹងចំពោះជាមួយនឹងប្រទេសចិន ដែលតែងតែចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជាCNN Fox news រួមទាំងបណ្តាញសង្គមធំៗរបស់អាមេរិក បានធ្វើរឿងអយុត្តិធម៏ចំពោះរូបលោក ផ្សព្វផ្សាយព័ត៍មានក្លែងក្លាយប្រឆាំងរូបលោក ចាប់តាំងពីរូបលោកឡើងកាន់អំណាចកាលពីឆ្នាំ២០១៦មក បានប្រកាសពីគម្រោងបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីប្រឆាំងនឹងក្រុមហ៊ុនធំៗដែលតែងតែធ្វើរឿងអយុត្តិធម៍ចំពោះរូបលោក ។
កាលពីថ្ងៃទី២១តុលា ឆ្នាំ២០២១កន្លងទៅនេះ លោកដូណាលត្រាំដែលបាត់មុខសូន្យពីបណ្តាលសង្គម ក្រោយ ពីមានព្រឹត្តការណ៏អំពើហឹង្សានៅវិមានCapital ថ្ងៃ០៦ថ្ងៃ០៧ ខែមករាឆ្នាំ២០២០ លោកចេញមុខជាថ្មី ដោយ ផ្សព្វផ្សាយពីបណ្តាញសង្គមរបស់លោក ដែលមានឈ្មោះថា «TRUTH Social » លោកផ្តល់សម្ពាសន៏អ្នកសារព័ត៍មានថា«ប្រធានាធិបតីដែលអ្នកចូលចិត្តត្រូវបានគេបិទសំឡេង» ។
ជំនួយការជាន់ខ្ពស់របស់លោកត្រាំ លោកJason Millerថា«វាជាកម្មវីធីបណ្តាញសង្គមដ៏ប្រសើរល្អចុងក្រោយ យើងកំពុងតែធ្វើវា ហើយវានឹងឲ្យប្រើប្រាស់សាកល្បងនៅខែវិច្ឆិកាក្រោយ ហើយក្នុងឆ្នាំ២០២២ នេះ យើងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»។
0 comments:
Post a Comment