ខ្នាន់កាំភ្លើងបើកការវាយប្រហារទៅលើជនស្លូតត្រង់យ៉ាងព្រៃផ្សៃ ក្នុងថ្ងៃដែលពួកគេជួបប្រជុំគ្នា ប្រារព្ភថ្ងៃសោកនាដកម្មដោយការបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ២០២០កន្លង ។ ក្រុងប៉េរូត រដ្ឋធានីនៃប្រទេសលីបង៉ ទីដែលមានក្រុមជ្រុលនិយមគ្រប់ប្រភេទ តែងតែបង្កហេតុនិងបើកការវាយប្រហារយ៉ាងសហាទៅ ជនស្លូតត្រង់ឬទៅលើក្រុមដទៃផ្សេង ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៏ ទី១៤កន្លងទៅ ពួកខ្មាន់កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណបានបើកការប្រហារយ៉ាងចាស់ដៃទៅលើហ្វូងប្រជាជន និងសិស្សសាលា ដែលកំពុងប្រារព្ភខួបនៃការបំផ្ទុះគ្រាប់បែកនៅកំពុងផែ ក្នុងឆ្នាំ២០២០ ។ ខ្មាន់កាំភ្លើងបាញ់រះទាំងអ្នក ធ្វើដំណើរតាមផ្លូវ ទាំងសិស្សសាល រត់ប្រសាច សិស្សខ្លះរត់ពួនក្រោមតុរបស់ពួកគេ ។
ពិធីរំលឹកខួបនៃការបំផ្ទុះគ្រាប់បែកនៅកំពង់ផែឆ្នាំ២០២០នេះ រៀបចំឡើងដោយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលមានក្រុមShia Muslimប្រឆាំងតវ៉ាចៅក្រមសើបអង្កេតក្នុងករណីបំផ្ទុះគ្រាប់បែកនេះ។
ក្រុមហេសបូឡាសបញ្ជាក់ថាក្រុមខ្មាន់កាំភ្លើងលួចឆ្មក់ពីលើដំបូល ហើយពួកគេដាក់ការទទួលខុសត្រូវនេះលើក្រុមគ្រីស្តសាសនាជាអ្នកបង្កើតឡើង ទោះយ៉ាងនោះក្តីក្រុមគ្រឹស្តសាសនាបានបដិសេធចំពោះការលើកឡើងរបស់ក្រុមហេសបូឡានេះ ។
កាលពីឆ្នាំ២០២០ការបំផ្ទុះគ្រាប់នៅកំពុងផែបណ្តាលឲ្យមនុស្សស្លាប់ចំនួន២១៩នាក់់។
0 comments:
Post a Comment