Khmer Song
Sunday, September 26, 2021
Saturday, September 25, 2021
អ្នកប្រាជ្ញប្រសិនបើរស់នៅស្រួលរហូតម្តេចនឹងសរសេរអត្ថបទបានល្អ
មាន មតិខ្លះលើកឡើងថា ខ្លួនជាអ្នកប្រាជ្ញទៅហើយម្តេចឡើយក៏រស់នៅវេទនាខ្លោចផ្សា ទុក្ខលំបាកលើស ប្រមាណម្លេះ ម្តេចក៏មិនស្វែងរកសេចក្តីសុខឲ្យខ្លួនឯងបាន ម្តេចក៏រស់នៅជួបតែទុក្ខទោសទារុណ មានអ្នកប្រាជ្ញខ្លះទៀតត្រូវតាមសម្លាប់យ៉ាងសាហាវព្រៃផ្សៃទៀតផង ។
វាជាការពិត អ្នកប្រាជ្ញបណ្ឌិតជាច្រើន ក្នុងលោកយើងនេះពុំដែលមានអ្នកប្រាជ្ញណាមួយគេចផុតពីសេច ក្តីទុក្ខទោសទារុណ ការបៀតបៀនពីក្រុមអន្ធពាល មារឫស្យាឡើយ ។ ប្រាជ្ញកវីបណ្ឌិតខ្លះរងទុក្ខទោសចាប់តាំងពីខ្លួនចាប់បដិសន្ធិរហូតស្លាប់ទៅវិញ ទាំងនេះពុំដែលដោយសារតែពួកលោកកវីបណ្ឌិតទាំងនោះ មិនដឹងផ្លូវស្រណុកស្រួលសម្រាប់ខ្លួននោះទេ គឺលោកទាំងអស់នុះដឹងទាំងផ្លូវសម្រាប់រំដោះខ្លួនលោកចេញពីសេចក្តីទុក្ខរបស់ខ្លួនឯងផង និងនាំអ្នកផងឆ្ពោះទៅរកសេចក្តីសុខទៀតផង ។ ព្រោះហេតុនោះហើយទើប ពួកអ្នកប្រាជ្ញទាំងឡាយតែងតែលះសព្វយ៉ាងមិននឿយហត់ពេញមួយជីវិត ទោះបីជាត្រូវជីវិតខ្លួនត្រូវគេ តាមប្រមាញ់ប្រមាថសម្លាប់យ៉ាងក្តី ក៏លោកមិនអាចសោយសុខស្រួលតែម្នាក់ឯងបានដែរ ។
ក្នុងឃ្លាមួយអ្នកប្រាជ្ញចិន សម័យរជ្ជកាលរាជវង្សសុង ឈ្មោះថា ស៊ូ តុងប៉លើកឡើងថា« អ្នកប្រាជ្ញ ប្រសិន បើនៅស្រួលរហូតធ្វើម្តេចសរសេរអត្ថបទបានល្អ?» ។ ដើម្បីឲ្យកិច្ចអ្វីមួយល្អប្រកបដោយផ្លែផ្កាចម្រើនផលដល់ជនានុជនគ្រប់ស្រុកនិគម វាត្រូវតែអ្នកដាំ អ្នកផលិតឆ្លងកាត់ធ្វើពិសោធន៏ច្រើនលើក ច្រើនសាបរាជជូរចត់ខ្លោចផ្សាអនេកអន័គ្ឃពន់ពេកណាស់ ។ ការសរសេរអត្ថបទ បញ្ចេញមតិយោបល់ល្អ គំនិតដែលមិនមានឆ្គងក៏ត្រូវតែមានបទពិសសោធន៏ឈឺចាប់ ឆ្លងកាត់ក្នុងព្រឹត្តិការណ៏ ស្ថិតក្នុងរឿងហេតុនោះ ធ្លាប់ស្គាល់រស់ជាតិក្នុងរឿងនោះ បានដឹងឮនិងឃើញសង្គមនោះ របបនោះផ្ទាល់ផង ទើបអត្ថបទនោះវាឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតៗនៃសង្គមជាក់ស្តែងហើយល្អឥតអាក់។
ព្រះពុទ្ធសម្តែងថាថា កិច្ចការទាំងពួងសម្រេចទៅបានលុះត្រាតែប្រកបដោយឥទ្ធិបាទធម៍ទាំងបួនគឺ៉៉៖ ឆន្ទៈ១ វិរិយៈ១ ចិត្តៈ១ វិមំសា១ ។
Saturday, September 18, 2021
វៀតណាមជាប្រទេសទី៨ដែលទទួលយកវ៉ាក់ប្រទេសគុយបា
ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីង្វៀងសួនហ្វុក ទៅកាន់ប្រទេសគុយបា នៅថ្ងៃទី១៨នេះ មន្ត្រីនាំពាក្យនៃសង្គមនិយមវៀតណាមបានឲ្យដឹងថា ប្រទេសរបស់ខ្លួននឹងទទួលយកវ៉ាក់សាំងរបស់ប្រទេសគុយបា ដើម្បីចាក់ជូន្ពលរដ្ឋ
Thursday, September 16, 2021
NASAផ្តល់ទឹកប្រាក់ចំនួន១៤៦លានដុល្លាដល់ក្រុមហ៊ុនអវកាសចំនួន៥ដើម្បីអភិវឌ្ឍន៏វិស័យបច្ចេកវិទ្យានិងពង្រឹងសមត្ថភាពរបស់ខ្លួឲ្យកាន់ប្រសើរ
អង្គការNASAផ្តល់លុយចំនួន១៤៦លានដុល្លាដល់ក្រុមហ៊ុនបច្ចេកវិទ្យានិអវកាសដើម្បីសិក្សាស្រាវជ្រាវ និងបង្កើតសមត្ថភាពរបស់ខ្លួនឲ្យរឹតតែប្រសើរ ដែលគោលបំណងនេះត្រូវបានគេមើលឃើញថាជាការគ្រោងទុកក្នុងថ្ងៃអនាគដែលត្រូវប្រកួតប្រជែងជាមួយនឹងមហាអំណាចចិន ដែលកំពុងតែគំរាមកំហែងដល់ អំណាចរបស់ខ្លួននិងក្នុងតំបន់អាស៊ី ។
នៅក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួនកាលពីថ្ងៃអង្គរ៏ទី១៥កញ្ញាកន្លងទៅនេះNASAដែលជាអង្គការស្រាវ ជ្រាវផ្នែកអវការនិងភពថា ខ្លួនបានចុះកុងត្រាជាមួយនឹងក្រុមហ៊ុនចំនួន៥ដោយផ្តល់ទឹកចំនួន១៤៦លានដុល្លា ដើម្បីអភិវឌ្ឍន៏វិស័យបច្ចេកវិទ្យា និងកសាងមូលដ្ឋាននៅភពព្រះច័ន្ទសម្រាប់បញ្ជូន អាកាសយានិកពីភពផែនដីទៅចុះចតនៅទីនុះ ។
ក្រុមហ៊ុនដែលចុះកុងត្រាជាមួយនឹងអង្គការNASAនោះមានដូចជា៖ ក្រុមហ៊ុនSpeceX របស់លោក Elon Musk ក្រុមហ៊ុនBlue Origin របស់មហាសេដ្ឋីJef Bossez
Sunday, August 22, 2021
ជីវប្រវត្តិរបស់់កវីសុត្តន្តប្រីជាឥន្ត background of Sotton Brey Chea In
លោក ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កើតនៅស្រុកទន្លេធំ ភូមិរការកោងខេត្តមុខកំពូល(បច្ចុប្បន្នស្រុកមុខកំមុខកំពូល) មាតាឈ្មោះយាយ មុំ បិតានាមបញ្ចង កែ។ លោកឧកញ៉ា កើតថ្ងៃច័ន្ទ ខែអាសាធ ឆ្នាំរក ពុទ្ធសករាជ ២៤០៣ ត្រូវនឹងថ្ងៃទី២២មិថុនា គ្រឹស្តសករាជ ១៤៥៩ ។
មានវយវឌ្ឍនាការ១០ឆ្នាំបានទៅសិក្សាអក្សរខ្មែ ។ អាយុ១៥ឆ្នាំចេះរៀនប្រែព្រះបរិយត្តិ និងបួសជាសាមណេរ(នេន) នៅវត្តព្រែកពោធិ៍បាន១ព្រះវស្សា ក៏លាចាកសិក្ខាបទភេទជាសាមណេរវិញ រួចក៏បន្តទៅសិក្សានឹងព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង (កម្ពុជាក្រោម) ។
បានអាយុ១៨ឆ្នាំត្រឡប់មលរៀននឹងលោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។
បានអាយុ១៩ឆ្នាំទោរៀននឹងព្រះអាចារ្យ សុខ វត្តកែវ ស្រុកបាត់ដំបង(សព្វថ្ងៃខេត្តបាត់ដំបង) ។
លុះបានអាយុ២០ឆ្នាំក៏សុំមាតាបិតាលោកគ្រូអាចារ្យបួសឧសម្បទាជាភិក្ខវិញ រួចហើយគង់នៅវត្តកែវ ស្រុកបាត់ដំបងអស់មួយព្រះវស្សាក៏សុំលាលោកគ្រូឧបជ្ឈាយ៍ទៅបន្តការសិក្សានៅក្រុងបាងកក ប្រទេសសៀម ។
នៅស្រុកសៀម(ស្យាម)បានសិក្សាអស់រយៈពេល៧ព្រះវង្សាបានសិក្សាចេះចប់អស់សាលាបាលី ព្រះត្រៃបិដក ក៏វិលមកស្រុកវិញ មកគង់នៅខេត្តបាត់ដំបង កាលនៅនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះយ៉ាថាថន(ញ៉ុញ)។ លោកគង់នៅវត្តកណ្តាល ខេត្តបាត់ដំងអស់១០ព្រះវង្សា ទើបលាចាកសិក្ខាបទ មកជាគ្រហស្ថជឃរាវាសវិញ ។
លោកបានប្រែសម្រាយភាសាបាលី មានឈ្មោះ៤៤ ជាសៀវភៅខ្លះ ជាសាស្ត្រស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្នាំ រាជការក្រុងភ្នំពេញឲ្យអញ្ជើញលោកមកក្រុងភ្នំពេញ និងតែងតាំងងាជាឧកញ៉ា សុត្តន្តប្រីជា ប្រោសប្រទានឲ្យជួយតែងសព្វវចនាធិប្បាយខ្មែរ នៅទីសាលាបាលី អស់ប្រមាណ១០ឆ្នាំ ។
បានអាយុ៦៥ឆ្នាំក៏សូមលារាជការមករស់នៅស្រុកបាត់ដំបងវិញ ប៉ុន្តែមិនបានយូរប៉ុន្មាន គឺនៅថ្ងៃ១០កើត ខែអស្សុជ ឆ្នាំជូតឆស័ក លោកក៏ធ្លាក់ខ្លួនឈឺអកជាទម្ងន់ ។ ទោះបីជាកូនចៅខិតខំប្រឹង រកថ្នាំព្យាបាលយ៉ាងណាក៏ពុំបានធូរស្បើយឡើយ ។
លោកក៏បានធ្វើមរណកាលនៅថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំជូតឆស័ក វេលាម៉ោង៨ព្រឹក ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩២៤ ។
ភាពក្រក្រីជាមច្ចុសម្លាប់សត្វលោករាល់ថ្ងៃ
អាហារដ្ឋាន៥៥៥សូមឲ្យលោកអ្នកថែរក្សាចិញ្ចឹមបីបាច់ថែរក្សបុត្រធីតាប្រកបដោយអាហារត្រឹមត្រូវ មានវិតាមីនគ្រប់ ដើម្បីសុខភាពនិងបញ្ញាភ្លឺស្វាងរបស់បុត្រធីតាលោកអ្នក ។
មានសុខភាពជាលាភធំសម្រាប់គ្រួសារ។
ប្រសិនលោកអ្នកចង់បំប៉នបះប៉ូវវីតាមីន ប្រូតេអ៊ីនត្រី គ្រឿងសម្រាប់បុត្រធីតា មានបំណងរៀបចំកម្មវីធីផ្សេងៗ ក្នុងដំណើរកំសាន្តមាត់សមុទ្រសូមកុំភ្លេច អាហារដ្ឋាន ៥៥៥ ឆ្នេរអូរឈើទាល យើងមានទទួលរៀបចំគ្រប់កម្មវិធីជប់លៀងជូនលោកអ្នកមិនឲ្យទាស់ចិត្តឡើយ
ទូរស័ព្ទ 015 71 35 35 / 069 57 69 69
សូមអរគុណ!
ផលប្រយោជន៏នៃផ្លែល្ហុង
ផ្លែឈើត្រូវបានគេទទួលស្គាល់ថាមានសារធាតុចិញ្ចឹម និងការពារសុខភាពជាច្រើនសម្រាប់មនុស្សយើង យ៉ាងណាមិញផ្លែល្ហុងក៏មិនខុសពីផ្លែឈើដទៃៗដែរ ។
វាមានប្រយោជន៍ជាច្រើនសម្រាប់មនុស្សយើងក្នុងនោះមានដូចជា៖
-ការពារជំងឺភ្នែក
នៅក្នុងផ្លែល្ហុងមានសារធាតុផាតុឈ្មោះថា Zeaxanthin ដែលជាសារធាតុប្រឆាំងនិងអុកស៊ីតកម្ម វាជួយបង្ការការគ្រោះថ្នាក់ភ្នែក និងជួយឲ្យភ្នែករបស់យើងភ្លឺថ្លាស្រឡះល្អ។
ជំងឺហឺត
ការញ៉ាំផ្លែល្ហុងញឹកញាប់ជួយកាត់បន្ថយគ្រោះហានីភ័យដោយសារជំងឺហឺត ឬអ្នកដែលជំងឺហឹតហើយ នោះធ្វើឲ្យជំងឺហឺតធ្លាក់ចុះថយបានយឆាប់រហ័ស ។ វាមានសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដូច ជា Beta-caroteneនិង Aprincotsជាដើម ។ សារធាតុទាំងនេះក៏មាននៅក្នុងផ្កានិងផ្លែឈើផ្សេងទៀតផងដែរ ដូចខាត់នា ការ៉ុត និងល្ពៅជាដើម។
-ជំងឺមហារីក
ផ្លែល្ហុងក៏ត្រូវបានអ្នកវិទ្យាសាស្ត្រជំនាញផ្នែកជំងឺមហារីកឃើញផងដែរថា មានសារធាតុបង្ការជំងឺមហារីក។ វាអាចជួយកាត់បន្ថយនូវការប្រឈមចំពោះចំងឺមហារីក។
តាមរយៈការចេញផ្សាយរបស់សារព័ត៍មានឈ្មោះថា Center Epidemiology and Prevention Biomarkers បានឲ្យដឹងថា ក្នុងចំណោមបុរសវ័យក្មេងដែលបរិភោគអាហារដែលសារធាតុ Beta=carotene ដែលនមាននៅក្នុងផ្លែល្ហុងបានជួយការពារជំងឺមហារីកក្រពេញប្រូស្តាត។
-សុខភាពឆ្អឹង
ឆ្អឹងបាក់ពុកផុយភាគច្រើនកើតមាននៅលើស្ត្រីគឺពួកនាងងាយនឹងរគ្រោះជាងបុរសៗ ។ ស្ត្រីចាប់ពីអាយុ៤០ទៅ៤៥ក្រោយពេលអស់រដូវតែងតែជួបប្រទះនឹងជំងឺឆ្អឹងពុក បាក់ឆ្អឹង ។
ការទទួលបរិភោគវីតាមិនK តិចតួចនឹងមានហានីភ័យចំពោះសុខភាពឆ្អឹង ។ ដូច្នេះសូមបរិភោគ ល្ហុងឬវីតាមីនkឲ្យបានគ្រប់គ្រាន់ដើម្បីបង្ការជំងឺពុកបាក់ឆ្អឹង វាមានសារៈសំខាន់ចំពោះសុខភាពដោយសារវាបានបញ្ចេញនូវសារជាតិកាលស្យូមនៅក្នុងខ្លួនដើម្បីពង្រីងសុខភាពឆ្អឹង។
-ទឹកនោមផ្អែម
ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 1 ដែលញ៉ាំអាហារមានជាតិសរសៃខ្ពស់មានកម្រិតជាតិស្ករក្នុងឈាមទាបហើយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 អាចបង្កើនជាតិស្ករនៅក្នុងឈាម, កម្រិតជាតិខ្លាញ់និងជាតិអាំងស៊ុយលីន។ ផ្លែល្ឥតូចមួយផ្តល់ជាតិសរសៃប្រហែល 3 ក្រាមដែលស្មើនឹងកាបូអ៊ីដ្រាតត្រឹមតែ 17 ក្រាមតែប៉ុណ្ណោះ។
-ជួយរំលាយអាហារ
នៅក្នុងផ្លែល្ហុងក៏មានអង់ស៊ីមដែលគេហៅថាPapainផងដែរ ។ វាជួយរំលាយអាហារ ហើយដោយសារវា មានសារជាតិសរសៃនិងទឹកខ្ពស់ផងនោះ វាជួយការពារលាមក និងធ្វើឲ្យមានភាពទៀងទា់ព្រមទាំង ធ្វើឲ្យបំពង់អាហារមានសុខភាពល្អ ។
-ជំងឺបេះដូង
ផ្លែល្ហុងធាតុពិតវាក៏មានសារធាតុសរសៃនិង ប៉ូតាស្យូមរួមទាំងវីតាមីនផងដែរ ។ សារជាតិទាំងនេះ វាអាចជួយកាត់បន្ថយជំងឺបេះដូង ការកើនឡើងនិង ការថយចុះនៃជាតិប៉ូតាស្យូមអាចជះឥទ្ធិពលដល់សុខភាព ពិសេសបញ្ហាបេះដូងនេះតែម្តង ។
-ការរលាក
នៅក្នុងផ្លែល្ហុង ក្រៅពីជួយដល់ប្រព័ន្ធរាងកាយ វាក៏បានជួយដល់ប្រព័ន្ធខួរក្បាលផងដែរ ។ នៅក្នុងនោះ វាមានCholine គឺជាសារធាតិចិញ្ចឹមសំខាន់ជំនួយដល់រាងកាយ ចលនាសាច់ដុំ ជំនួយដល់កោសិការ រក្សារចនាសម្ព័ន្ធភ្នាស់ ប្រព័ន្ធអង្គចង់ចាំ ហើយនិងស្រូបយកនូវជាតិខ្លាញ់ព្រមទាំងកាត់បន្ថយការរលាករ៉ាំរ៉ៃ។
-ការពារស្បែក
នៅក្នុងអត្ថប្រយោជន៍ទាំងឡាយនៃផ្លែល្ហុងក៏បានជួយដល់សុខភាពស្បែកផងដែរ ។ វាជួយដល់ភាពផ្សះដែលបណ្តាលមកពីការរលាកឆេះរោលផ្សេងៗឲ្យឆាប់ជាសះស្បើយ ។
អ្នកវិទ្យាសាស្ត្រឲ្យដឹងថា អង់ស៊ីដែលមានប្រូតេអ៊ីន Champlain និង និង Pa pain វាសារប្រយោជន៏សំខាន់ចំពោះសុខភាពស្បែក ។ វាក៏ត្រូវបានគេចម្រាញ់ធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺដំបៅក្រពះផងដែរ។
-សុខភាពសក់
សម្រាប់សុខភាពសក់វិញ ដោយសារតែល្ហុងមានវីតាមីន និងសារជាតិច្រើនប្រភេទ ពិសេស វីតាមីន A ដែលជាសារធាតុចិញ្ចឹម សម្រាប់ការលូតលាស់របស់សក់ ហើយវាផលិតនូវខ្លាញ់រក្សាសំណើមក្បាល ។
មិនតែប៉ុណ្ណោះវាបានជួយដល់ការលូតលាស់នៃជាលីការាងកាយរួមទាំងស្បេកនិងសក ។
វីតាមីនC នៅក្នុងផ្លែល្ហុងជួយរក្សាCollagen ដែលមានតួនាទីការពារប្រព័ន្ធស្បែកផងដែរ ។
ជីវប្រវត្តិ កញ្ញា Katrina kaif background of Katrina Kaif
Katrina kaif ជាតារាសម្តែងមួយរូបដែលល្បីល្បាញ តែជីវិតនាងអភ័ព្វមិនខុសពីជីវិតតារាចម្រៀងខ្មែរប៉ុន្មានទេ។ នាងជាកូនកំព្រារស់នៅនារាសប្រាសព្រាត់ស្រុកកំណើតមាតុប្រទេសរបស់ខ្លួន មកផ្ញើប្រាណនៅទីក្រុងហុងកុងជាមួយនឹងម្តាយព្រមទាំងបងប្អូនជាច្រើនរូបនៅក្នុងបន្ទុកម្តាយមេម៉ាយ ។