លោក ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កើតនៅស្រុកទន្លេធំ ភូមិរការកោងខេត្តមុខកំពូល(បច្ចុប្បន្នស្រុកមុខកំមុខកំពូល) មាតាឈ្មោះយាយ មុំ បិតានាមបញ្ចង កែ។ លោកឧកញ៉ា កើតថ្ងៃច័ន្ទ ខែអាសាធ ឆ្នាំរក ពុទ្ធសករាជ ២៤០៣ ត្រូវនឹងថ្ងៃទី២២មិថុនា គ្រឹស្តសករាជ ១៤៥៩ ។
មានវយវឌ្ឍនាការ១០ឆ្នាំបានទៅសិក្សាអក្សរខ្មែ ។ អាយុ១៥ឆ្នាំចេះរៀនប្រែព្រះបរិយត្តិ និងបួសជាសាមណេរ(នេន) នៅវត្តព្រែកពោធិ៍បាន១ព្រះវស្សា ក៏លាចាកសិក្ខាបទភេទជាសាមណេរវិញ រួចក៏បន្តទៅសិក្សានឹងព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង (កម្ពុជាក្រោម) ។
បានអាយុ១៨ឆ្នាំត្រឡប់មលរៀននឹងលោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។
បានអាយុ១៩ឆ្នាំទោរៀននឹងព្រះអាចារ្យ សុខ វត្តកែវ ស្រុកបាត់ដំបង(សព្វថ្ងៃខេត្តបាត់ដំបង) ។
លុះបានអាយុ២០ឆ្នាំក៏សុំមាតាបិតាលោកគ្រូអាចារ្យបួសឧសម្បទាជាភិក្ខវិញ រួចហើយគង់នៅវត្តកែវ ស្រុកបាត់ដំបងអស់មួយព្រះវស្សាក៏សុំលាលោកគ្រូឧបជ្ឈាយ៍ទៅបន្តការសិក្សានៅក្រុងបាងកក ប្រទេសសៀម ។
នៅស្រុកសៀម(ស្យាម)បានសិក្សាអស់រយៈពេល៧ព្រះវង្សាបានសិក្សាចេះចប់អស់សាលាបាលី ព្រះត្រៃបិដក ក៏វិលមកស្រុកវិញ មកគង់នៅខេត្តបាត់ដំបង កាលនៅនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះយ៉ាថាថន(ញ៉ុញ)។ លោកគង់នៅវត្តកណ្តាល ខេត្តបាត់ដំងអស់១០ព្រះវង្សា ទើបលាចាកសិក្ខាបទ មកជាគ្រហស្ថជឃរាវាសវិញ ។
លោកបានប្រែសម្រាយភាសាបាលី មានឈ្មោះ៤៤ ជាសៀវភៅខ្លះ ជាសាស្ត្រស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្នាំ រាជការក្រុងភ្នំពេញឲ្យអញ្ជើញលោកមកក្រុងភ្នំពេញ និងតែងតាំងងាជាឧកញ៉ា សុត្តន្តប្រីជា ប្រោសប្រទានឲ្យជួយតែងសព្វវចនាធិប្បាយខ្មែរ នៅទីសាលាបាលី អស់ប្រមាណ១០ឆ្នាំ ។
បានអាយុ៦៥ឆ្នាំក៏សូមលារាជការមករស់នៅស្រុកបាត់ដំបងវិញ ប៉ុន្តែមិនបានយូរប៉ុន្មាន គឺនៅថ្ងៃ១០កើត ខែអស្សុជ ឆ្នាំជូតឆស័ក លោកក៏ធ្លាក់ខ្លួនឈឺអកជាទម្ងន់ ។ ទោះបីជាកូនចៅខិតខំប្រឹង រកថ្នាំព្យាបាលយ៉ាងណាក៏ពុំបានធូរស្បើយឡើយ ។
លោកក៏បានធ្វើមរណកាលនៅថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំជូតឆស័ក វេលាម៉ោង៨ព្រឹក ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩២៤ ។
ភាពក្រក្រីជាមច្ចុសម្លាប់សត្វលោករាល់ថ្ងៃ
អាហារដ្ឋាន៥៥៥សូមឲ្យលោកអ្នកថែរក្សាចិញ្ចឹមបីបាច់ថែរក្សបុត្រធីតាប្រកបដោយអាហារត្រឹមត្រូវ មានវិតាមីនគ្រប់ ដើម្បីសុខភាពនិងបញ្ញាភ្លឺស្វាងរបស់បុត្រធីតាលោកអ្នក ។
មានសុខភាពជាលាភធំសម្រាប់គ្រួសារ។
ប្រសិនលោកអ្នកចង់បំប៉នបះប៉ូវវីតាមីន ប្រូតេអ៊ីនត្រី គ្រឿងសម្រាប់បុត្រធីតា មានបំណងរៀបចំកម្មវីធីផ្សេងៗ ក្នុងដំណើរកំសាន្តមាត់សមុទ្រសូមកុំភ្លេច អាហារដ្ឋាន ៥៥៥ ឆ្នេរអូរឈើទាល យើងមានទទួលរៀបចំគ្រប់កម្មវិធីជប់លៀងជូនលោកអ្នកមិនឲ្យទាស់ចិត្តឡើយ
ទូរស័ព្ទ 015 71 35 35 / 069 57 69 69
សូមអរគុណ!
0 comments:
Post a Comment