ផ្លែឈើត្រូវបានគេទទួលស្គាល់ថាមានសារធាតុចិញ្ចឹម និងការពារសុខភាពជាច្រើនសម្រាប់មនុស្សយើង យ៉ាងណាមិញផ្លែល្ហុងក៏មិនខុសពីផ្លែឈើដទៃៗដែរ ។
វាមានប្រយោជន៍ជាច្រើនសម្រាប់មនុស្សយើងក្នុងនោះមានដូចជា៖
-ការពារជំងឺភ្នែក
នៅក្នុងផ្លែល្ហុងមានសារធាតុផាតុឈ្មោះថា Zeaxanthin ដែលជាសារធាតុប្រឆាំងនិងអុកស៊ីតកម្ម វាជួយបង្ការការគ្រោះថ្នាក់ភ្នែក និងជួយឲ្យភ្នែករបស់យើងភ្លឺថ្លាស្រឡះល្អ។
ជំងឺហឺត
ការញ៉ាំផ្លែល្ហុងញឹកញាប់ជួយកាត់បន្ថយគ្រោះហានីភ័យដោយសារជំងឺហឺត ឬអ្នកដែលជំងឺហឹតហើយ នោះធ្វើឲ្យជំងឺហឺតធ្លាក់ចុះថយបានយឆាប់រហ័ស ។ វាមានសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដូច ជា Beta-caroteneនិង Aprincotsជាដើម ។ សារធាតុទាំងនេះក៏មាននៅក្នុងផ្កានិងផ្លែឈើផ្សេងទៀតផងដែរ ដូចខាត់នា ការ៉ុត និងល្ពៅជាដើម។
-ជំងឺមហារីក
ផ្លែល្ហុងក៏ត្រូវបានអ្នកវិទ្យាសាស្ត្រជំនាញផ្នែកជំងឺមហារីកឃើញផងដែរថា មានសារធាតុបង្ការជំងឺមហារីក។ វាអាចជួយកាត់បន្ថយនូវការប្រឈមចំពោះចំងឺមហារីក។
តាមរយៈការចេញផ្សាយរបស់សារព័ត៍មានឈ្មោះថា Center Epidemiology and Prevention Biomarkers បានឲ្យដឹងថា ក្នុងចំណោមបុរសវ័យក្មេងដែលបរិភោគអាហារដែលសារធាតុ Beta=carotene ដែលនមាននៅក្នុងផ្លែល្ហុងបានជួយការពារជំងឺមហារីកក្រពេញប្រូស្តាត។
-សុខភាពឆ្អឹង
ឆ្អឹងបាក់ពុកផុយភាគច្រើនកើតមាននៅលើស្ត្រីគឺពួកនាងងាយនឹងរគ្រោះជាងបុរសៗ ។ ស្ត្រីចាប់ពីអាយុ៤០ទៅ៤៥ក្រោយពេលអស់រដូវតែងតែជួបប្រទះនឹងជំងឺឆ្អឹងពុក បាក់ឆ្អឹង ។
ការទទួលបរិភោគវីតាមិនK តិចតួចនឹងមានហានីភ័យចំពោះសុខភាពឆ្អឹង ។ ដូច្នេះសូមបរិភោគ ល្ហុងឬវីតាមីនkឲ្យបានគ្រប់គ្រាន់ដើម្បីបង្ការជំងឺពុកបាក់ឆ្អឹង វាមានសារៈសំខាន់ចំពោះសុខភាពដោយសារវាបានបញ្ចេញនូវសារជាតិកាលស្យូមនៅក្នុងខ្លួនដើម្បីពង្រីងសុខភាពឆ្អឹង។
-ទឹកនោមផ្អែម
ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 1 ដែលញ៉ាំអាហារមានជាតិសរសៃខ្ពស់មានកម្រិតជាតិស្ករក្នុងឈាមទាបហើយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 អាចបង្កើនជាតិស្ករនៅក្នុងឈាម, កម្រិតជាតិខ្លាញ់និងជាតិអាំងស៊ុយលីន។ ផ្លែល្ឥតូចមួយផ្តល់ជាតិសរសៃប្រហែល 3 ក្រាមដែលស្មើនឹងកាបូអ៊ីដ្រាតត្រឹមតែ 17 ក្រាមតែប៉ុណ្ណោះ។
-ជួយរំលាយអាហារ
នៅក្នុងផ្លែល្ហុងក៏មានអង់ស៊ីមដែលគេហៅថាPapainផងដែរ ។ វាជួយរំលាយអាហារ ហើយដោយសារវា មានសារជាតិសរសៃនិងទឹកខ្ពស់ផងនោះ វាជួយការពារលាមក និងធ្វើឲ្យមានភាពទៀងទា់ព្រមទាំង ធ្វើឲ្យបំពង់អាហារមានសុខភាពល្អ ។
-ជំងឺបេះដូង
ផ្លែល្ហុងធាតុពិតវាក៏មានសារធាតុសរសៃនិង ប៉ូតាស្យូមរួមទាំងវីតាមីនផងដែរ ។ សារជាតិទាំងនេះ វាអាចជួយកាត់បន្ថយជំងឺបេះដូង ការកើនឡើងនិង ការថយចុះនៃជាតិប៉ូតាស្យូមអាចជះឥទ្ធិពលដល់សុខភាព ពិសេសបញ្ហាបេះដូងនេះតែម្តង ។
-ការរលាក
នៅក្នុងផ្លែល្ហុង ក្រៅពីជួយដល់ប្រព័ន្ធរាងកាយ វាក៏បានជួយដល់ប្រព័ន្ធខួរក្បាលផងដែរ ។ នៅក្នុងនោះ វាមានCholine គឺជាសារធាតិចិញ្ចឹមសំខាន់ជំនួយដល់រាងកាយ ចលនាសាច់ដុំ ជំនួយដល់កោសិការ រក្សារចនាសម្ព័ន្ធភ្នាស់ ប្រព័ន្ធអង្គចង់ចាំ ហើយនិងស្រូបយកនូវជាតិខ្លាញ់ព្រមទាំងកាត់បន្ថយការរលាករ៉ាំរ៉ៃ។
-ការពារស្បែក
នៅក្នុងអត្ថប្រយោជន៍ទាំងឡាយនៃផ្លែល្ហុងក៏បានជួយដល់សុខភាពស្បែកផងដែរ ។ វាជួយដល់ភាពផ្សះដែលបណ្តាលមកពីការរលាកឆេះរោលផ្សេងៗឲ្យឆាប់ជាសះស្បើយ ។
អ្នកវិទ្យាសាស្ត្រឲ្យដឹងថា អង់ស៊ីដែលមានប្រូតេអ៊ីន Champlain និង និង Pa pain វាសារប្រយោជន៏សំខាន់ចំពោះសុខភាពស្បែក ។ វាក៏ត្រូវបានគេចម្រាញ់ធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺដំបៅក្រពះផងដែរ។
-សុខភាពសក់
សម្រាប់សុខភាពសក់វិញ ដោយសារតែល្ហុងមានវីតាមីន និងសារជាតិច្រើនប្រភេទ ពិសេស វីតាមីន A ដែលជាសារធាតុចិញ្ចឹម សម្រាប់ការលូតលាស់របស់សក់ ហើយវាផលិតនូវខ្លាញ់រក្សាសំណើមក្បាល ។
មិនតែប៉ុណ្ណោះវាបានជួយដល់ការលូតលាស់នៃជាលីការាងកាយរួមទាំងស្បេកនិងសក ។
វីតាមីនC នៅក្នុងផ្លែល្ហុងជួយរក្សាCollagen ដែលមានតួនាទីការពារប្រព័ន្ធស្បែកផងដែរ ។
0 comments:
Post a Comment