Khmer Song

Sunday, August 22, 2021

ជីវប្រវត្តិ កញ្ញា Katrina kaif background of Katrina Kaif

 Katrina kaif ជាតារាសម្តែងមួយរូបដែលល្បីល្បាញ តែជីវិតនាងអភ័ព្វមិនខុសពីជីវិតតារាចម្រៀងខ្មែរប៉ុន្មានទេ។ នាងជាកូនកំព្រារស់នៅនារាសប្រាសព្រាត់ស្រុកកំណើតមាតុប្រទេសរបស់ខ្លួន មកផ្ញើប្រាណនៅទីក្រុងហុងកុងជាមួយនឹងម្តាយព្រមទាំងបងប្អូនជាច្រើនរូបនៅក្នុងបន្ទុកម្តាយមេម៉ាយ ។ 


Katrina Kaif មានដើមកំណើតជាជនជាតិអង់អគ្លេស កើតនាក្រុងហុងកុង នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ១៩៨៣ មានម្តាយឈ្មោះ Truguotte ហៅថាTurcotter ធ្វើការបម្រើឲ្យអង្គការមនុស្សធម៌ផ្នែកច្បាប់ ។ ចំណែកឯឪពុករបស់នាងឈ្មោះ Mohammed Kaif ជាអ្នកជំនួញ ជនជាតិអង់គ្លេង មានជាប់ពូជពង្សដើមកំណើតឥណ្ឌា ។ នាងKatrina Kaif មានបង្អូនប្រុសស្រី៧នាក់ បងស្រី៣នាក់គឺ៖ Stepphanie Chrine and Natasha ។

 ប្អូនស្រី៣នាក់គឺ៖ Melissa Sonia និង Isabel ហើយនិងបងប្រុសគឺ Michael Isabelle Kaif។ បងប្រុសរបស់នាងក៏ជាតារាសម្តែងផងដែរ ។ អំពីជីវិតកំព្រានិងកុមារភាពរបស់នាង Katrina Kaif និងម្តាយរួមទាំងបងប្អូនប្រុសស្រី៧នាក់របស់នាង ត្រូវបានឪពុកបោះបង់ចោលតាំងពីនាងនៅតូចៗ ហើយទៅរក ប្រពន្ធថ្មីទៀតហើយបន្តជីវិតអាពាហ៍ពិពាហ៍នៅសហរដ្ឋអាមេរិក ដោយឲ្យម្តាយរបស់នាងស៊ូទ្រាំចិញ្ចឹមកូនតូចៗ៧-៨នាក់តែម្នាក់ឯង ។ ព្រោះតែគ្មានការទទួលខុសត្រូវរបស់ឪពុក គ្រួសារនាង Katrina Kaif ត្រូវនៅរស់យ៉ាងវេទនា កំសត់កម្រស៊ីអត់ឃ្លាន ។ 

ទោះយ៉ាងណាដោយទឹកចិត្តព្យាយាមតស៊ូ ម្តាយនិងនាងមិនខ្ចី ពឹងពាក់ទំនាក់ទំនងពុករបស់នាងឲ្យជួយបន្តិចណាឡើយ ។ ម្តាយនាងបានដឹកដៃកូនត្រាច់រង្គត់ទៅតាមទិសតំបន់ប្រទេសផ្សេងៗជាច្រើន ផ្សងព្រេងតាមទូកតាមក៏ប៉ាល់ក៏មាន ក្នុង នោះរួមមាន៖ ជប៉ុន បារាំង ស្វីស ប៉ូឡូញ អ៊ឺរ៉ុបខាងកើតអស់ពីរបីខែហើយ ប៊ែលសិក រួចហើយទៅហាវ៉ៃ នៃប្រទេសអាមេរិកហើយក៏ត្រឡប់ មកក្រុងឡុងប្រទេសអង់គ្លេសវិញ ។ ដោយសារតែជីវិតរត់ទៅលិចទៅកើត នាងធំធាត់ឡើងនៅក្រុង ឡុងដែលជាប្រទេសរបស់ខ្លួន បានត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ។ អំពីការចូលរួមក្នុងអាជីពតារាសម្តែង នៅក្នុងឆ្នាំ២០១១ នាងបានសម្ភាសន៍ធ្វើជាតារាសម្តែងនៅក្នុង ហ៊ុមហ៊ុម Mumbia Mirror Boom ដែលមានលោក Ayesha Shroffជាម្ចាស់ផលិតកម្ម ជាអ្នកសម្ភាសន៍ផ្ទាល់ ។

 ដោយសារនាងជាស្រីក្មេងស្អាត មានភាពទាក់ទាញ ទស្សនិក ជន ហើយមុខមាត់នាងក៏មានមនុស្សភាគច្រើនគិតថាជាជន ជាតិឥណ្តាផងដែរនោះ ត្រូវគេហៅឈ្មោះថ្មីមួយទៀតថា Katrina Kazi ។ ប៉ុន្តែនាងយល់ឃើញថា ឈ្មោះនេះហាក់បី ដូចជាមានទំនោទំនាក់ទំនាក់ទនងនឹងសាសនាពេក ក៏ដាក់Katrina Kaif វិញ ។ ជីវិតស្នេហា ទោះបីជាជីវិតនាងពេលនេះបានរួចចាកផុតពីជីវិតកំព្រាកំសត់ កម្រត្រាច់ចរផ្សងព្រេងក៏ដោយ ប៉ុន្តែភាពកំសត់ វេទនាផ្លូវចិត្តបេះដូងនៅតែបន្តរងកម្ម តាមផ្តន្ទានាងឥតស្បើយសោះឡើយ ។ គេថាស្រីស្អាតតែងតែអភ័ព្វ អ្នកចម្រៀងតារាតែងតែ រងកម្ម កំសត់វេទនា ។ ការលើកឡើងនេះហាក់បី ដូជជាត្រូវច្រើនដែរ ទាំងសង្គមខ្មែរយើង ទាំងជីវិត នាងKatrina Kaifផ្ទាល់ ។ កាលពីឆ្នាំ២០០៣ មានពាក្យចរចាមអារាមលេចឡើងថា នាងមានទំនាក់ទំនងស្នេហាផ្អែមរហែមជាមួយនឹងSalman Khan ហើយក៏ជាស្នេហាដំបូងរបស់នាងផងដែរ ។ ប៉ុន្តែស្នេហាគ្រាដំបូងដ៏ផ្អែមដូចទឹកឃ្មុំនេះត្រូវរលាយរសាត់បាត់សូន្យវិញក្នុងកំឡុងឆ្នាំ២០១០ ។

 នាងថាវាគឺជាជីវិតស្នេហាដ៏ផុយស្រួយ តែពួកគេនៅតែ មានទំនាក់ទំនងល្អនិងជាមិត្ត នាងនិយាយថា Salman Khan បានផ្តល់នូវទំនុកចិត្តដល់នាងច្រើន ។ ក្រោយពីបែកបាក់ស្នេហាគ្រាដំបូងដ៏ផ្អែមឆ្អិតនឹងSalman Khan ទៅជីវិតស្នេហានាងបានខិតជិតទៅរកលោកKapoor។ រឿងរាវស្នេហាទី២របស់នាង ត្រូវបានផ្សព្វផ្សាយដោយ ប្រព័ន្ធផ្សេងៗដោយយោងទៅសកម្មភាពទំនាក់ទំនង របស់និងKapoorក្នុងខ្សែភាពយន្ត Ki Ghazab Kahanin និងទំនាក់ទំនងនឹងគ្នា អស់កាលជាច្រើនខែឆ្នាំ ។ ប៉ុន្តែដំណឹងនោះត្រូវបាននាងបដិសេធ ។ 

លុះដល់ ឆ្នាំ ២០១៣ រូបរបស់នាងនិងលោកKapoor នារថ្ងៃសម្រាកលំហែកាយ ត្រូវបានអ្នកសារ ព័ត៍មានStardust ផ្សព្វផ្សាយនៅលើទំព័រសារព័ត៍មាន ពួកគេ ដោយនិយាយថា ក្រោយពីនាងបានខូចចិត្ត ខកចិត្តខុសបំណងរឿងស្នេហាជាមួយនឹងSalman Khan ក៏បានស្គាល់និងមានទំនាក់ទំនងយ៉ាងស្អិតរមួតនឹងលោកលោកកាពួរ ។ ទោះជាយ៉ាងណាភាពផ្អែម រឿងជីវិតអភ័ព្វ វាសនាកំសត់បេះដូងកំព្រានៅតាមលងបន្លាចនាងម្តងហើយម្តងទៀត ស្នេហាប្រៀបបានជាស្រមោលអន្ទោល តាមប្រាណជួបហើយរលត់ផុតបាត់ទៅវិញ មិនទៀង។ នាងនិងកាពូរបានបែកបាក់គ្នានៅក្នុងឆ្នាំ២០១៦ នាងកុម្ភៈ ។ ការបែកបាក់នេះមិនមានអ្វីជាដុំកំភួនទេ តែគេសង្ស័យថា ដោយសារតែកាពូរ មិនមានទំនុកចិត្តចំពោះKatrina Kaif ដោយសារនាងមិនមានលំដ្ឋានពិតប្រាកដនៅប្រទេសឥណ្ឌា ប៉ុន្តែនាងក៏បានទិញផ្ទះនៅប្រទេសរបស់នាងដែរ ។
ប្រភពោោះ  India Today , Widkipedia
Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព