Khmer Song

Saturday, September 25, 2021

អ្នកប្រាជ្ញប្រសិនបើរស់នៅស្រួលរហូតម្តេចនឹងសរសេរអត្ថបទបានល្អ

មាន មតិខ្លះលើកឡើងថា ខ្លួនជាអ្នកប្រាជ្ញទៅហើយម្តេចឡើយក៏រស់នៅវេទនាខ្លោចផ្សា ទុក្ខលំបាកលើស ប្រមាណម្លេះ ម្តេចក៏មិនស្វែងរកសេចក្តីសុខឲ្យខ្លួន​​​​​​ឯងបាន ម្តេចក៏រស់នៅជួបតែទុក្ខទោសទារុណ មានអ្នកប្រាជ្ញខ្លះទៀតត្រូវតាមសម្លាប់យ៉ាងសាហាវព្រៃផ្សៃទៀតផង ។

វាជាការពិត អ្នកប្រាជ្ញបណ្ឌិតជាច្រើន ក្នុងលោកយើងនេះពុំដែលមានអ្នកប្រាជ្ញណាមួយគេចផុតពីសេច ក្តីទុក្ខទោសទារុណ ការបៀតបៀនពីក្រុមអន្ធពាល មារឫស្យាឡើយ ។ ប្រាជ្ញកវីបណ្ឌិតខ្លះរងទុក្ខទោសចាប់តាំងពីខ្លួនចាប់បដិសន្ធិរហូតស្លាប់ទៅវិញ ទាំងនេះពុំដែលដោយសារតែពួកលោកកវីបណ្ឌិតទាំងនោះ មិនដឹងផ្លូវស្រណុកស្រួលសម្រាប់ខ្លួននោះទេ គឺលោកទាំងអស់នុះដឹងទាំងផ្លូវសម្រាប់រំដោះខ្លួនលោកចេញពីសេចក្តីទុក្ខរបស់ខ្លួនឯងផង និងនាំអ្នកផងឆ្ពោះទៅរកសេចក្តីសុខទៀតផង ។​ ព្រោះហេតុនោះហើយទើប ពួកអ្នកប្រាជ្ញទាំងឡាយតែងតែលះសព្វយ៉ាងមិននឿយហត់ពេញមួយជីវិត ទោះបីជាត្រូវជីវិតខ្លួនត្រូវគេ តាមប្រមាញ់ប្រមាថសម្លាប់យ៉ាងក្តី ក៏លោកមិនអាចសោយសុខស្រួលតែម្នាក់ឯងបានដែរ ។

ក្នុងឃ្លាមួយអ្នកប្រាជ្ញចិន  សម័យរជ្ជកាលរាជវង្សសុង​ ឈ្មោះថា ស៊ូ តុងប៉លើកឡើងថា« អ្នកប្រាជ្ញ ប្រសិន បើនៅស្រួលរហូតធ្វើម្តេចសរសេរអត្ថបទបានល្អ?» ។ ដើម្បីឲ្យកិច្ចអ្វីមួយល្អប្រកបដោយផ្លែផ្កាចម្រើនផលដល់ជនានុជនគ្រប់ស្រុកនិគម វាត្រូវតែអ្នកដាំ អ្នកផលិតឆ្លងកាត់ធ្វើពិសោធន៏ច្រើនលើក ច្រើនសាបរាជជូរចត់ខ្លោចផ្សាអនេកអន័គ្ឃពន់ពេកណាស់ ។ ការសរសេរអត្ថបទ បញ្ចេញមតិយោបល់ល្អ គំនិតដែលមិនមានឆ្គងក៏ត្រូវតែមានបទពិសសោធន៏ឈឺចាប់ ឆ្លងកាត់ក្នុងព្រឹត្តិការណ៏ ស្ថិតក្នុងរឿងហេតុនោះ ធ្លាប់ស្គាល់រស់ជាតិក្នុងរឿងនោះ បានដឹងឮនិងឃើញសង្គមនោះ របបនោះផ្ទាល់ផង ទើបអត្ថបទនោះវាឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតៗនៃសង្គមជាក់ស្តែងហើយល្អឥតអាក់។



 ព្រះពុទ្ធសម្តែងថាថា កិច្ចការទាំងពួងសម្រេចទៅបានលុះត្រាតែប្រកបដោយឥទ្ធិបាទធម៍ទាំងបួនគឺ៉៉៖ ឆន្ទៈ១ វិរិយៈ១ ចិត្តៈ១ វិមំសា១ ។



 




Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព