Khmer Song
Saturday, August 13, 2022
Monday, August 8, 2022
ពូទីននិងតាយីបអ៊ឺដូកាន់ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទិញប្រេងនិងហ្គាសជាប្រាក់Rouble
Saturday, August 6, 2022
ការតម្លើងពន្ធកាន់តែច្រើនធ្វើឲ្យពលរដ្ឋអាមេរិកខ្វះប្រព័ន្ធការពារសុខភាពរហូតដល់៤០%
ស្ថានភាពសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនបង្កឲ្យមានផលបះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ថ្វីត្បិតអាមេរិកជាប្រទេសមហាអំណាច សេដ្ឋកិច្ចនិងយោធាក៏ពិតមែន តែដើម្បីសុខវត្ថិភាព ពិភព លោក ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក អាមេរិកត្រូវការចំណាយ និងបរិច្ចាគ ជំនួយ ជាច្រើនទៅ លើយោធា និងបរិក្ខាផ្សេងៗទៅកាន់ប្រទេសដែលមាន វិបត្តិដោយសារ សង្គ្រាមទាំងនុះ រួមទាំងរបាំង ទណ្ឌកម្មអន្តរជាតិផង ធ្វើឲ្យតម្លៃទំនិញផ្សេងៗ កើនឡើយឥតស្រាក ស្រាន្ត ។ យោង លើរបាយការណ៏ ក្រសួងការពារជាតិនៃសហរដ្ឋអាមេរិករាប់គិតត្រឹមថ្ងៃទី០៨ ខែ កក្កដា២០២២នេះ អាមេរិកផ្តល់ជំនួយ ដល់ប្រទេសអ៊ុយក្រែនសរុបជាទឹកប្រាក់ មានចំនួន ៨ពាន់លានដុល្លា ។សព្វាវុធដែលសហរដ្ឋអាមេរិកផ្តល់ឲ្យប្រទេសអ៊ុយក្រែនទាំងនោះរួមមាន៖
- ប្រព័ន្ធប្រឆាំងយន្តហោះ Stinger ជាង១៤០០ដើម
- ប្រព័ន្ធប្រឆាំងពាសដែក Javelin ជាង៦៥០០ដើម
- ប្រព័ន្ធប្រឆាំងពាសដែកជាង ២០ ០០០ផ្សេងទៀត
- Switchblade Tactical ប្រព័ន្ធអាកាសគ្មានមនុស្សបើកជាង៧០០គ្រឿង
- Howitzers ១៥៥មីលីម៉ែត្រនិងកាំភ្លើងធំរហូតដល់៤១១ ០០០ដើម
- កាំភ្លើងធំ ប្រភេទ១០៥ មីល្លីម៉ែត្រ ៣៦,០០០ដើម
- រថក្រោះ Tactical សម្រាប់អូស 155mm Howitzers១២៦គ្រឿង
- យានយុទ្ធវិធីដើម្បីសង្គ្រោះឧបករណ៏ ២២គ្រឿង
- ប្រព័ន្ធគ្រាប់រ៉ុកែត កាំភ្លើងធំចល័តខ្ពស់ ១២គ្រឿងរួមនិងគ្រាប់រំសេវ
- ប្រព័ន្ធកាំជ្រួចលើដីទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិមានឈ្មោះ(NASAMS)ចំនួនពីរគ្រឿង
- ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ២០ គ្រឿង
- ប្រព័ន្ធប្រឆាំងថ្ម
- រថពាសដែករាប់រយគ្រឿងដែលមានកង់ចល័តខ្ពស់
- រថពាសដែក M១១៣ ២០០គ្រឿង
- គ្រាប់បែកដៃ និងអាវុធធុនតូចជាង ១០,០០០ ដើម
- អាវុធធុនតូចជាង ៥៩,០០០,០០០ គ្រាប់
- គ្រឿងសឹក និងមួកសុវត្ថិភាពចំនួន ៧៥,០០០ ឈុត
- 121 Phoenix Ghost Tactical ប្រព័ន្ធអាកាសគ្មានមនុស្សបើក
- ប្រព័ន្ធរ៉ុកែតដឹកនាំដោយឡាស៊ែរ
- ប្រព័ន្ធអាកាសគ្មានមនុស្សបើក Puma
- នាវាការពារឆ្នេរសមុទ្រគ្មានមនុស្សបើក
- រ៉ាដាប្រឆាំងកាំភ្លើងធំ២៦គ្រឿង
- រ៉ាដាប្រឆាំងបាយអចំនួន៤គ្រឿង
- រ៉ាដាឃ្លាំមើលអាកាសចំនួន៤គ្រឿង
- ប្រព័ន្ធការពារឆ្នេរ harpoon ២គ្រឿង
- កប៉ាល់ល្បាតតាមឆ្នេរសមុទ្រ និងតាមដងទន្លេចំនួន ១៨ គ្រឿង
- M18A1 Claymore អាវុធប្រឆាំងមនុស្ស
- គ្រឿងផ្ទុះ C-4 គ្រាប់រំសេវ និងឧបករណ៍បំផ្ទុះសម្រាប់បោសសម្អាតឧបសគ្គ
- ប្រព័ន្ធទំនាក់ទំនងសុវត្ថិភាពយុទ្ធសាស្ត្រ
- ឧបករណ៍មើលឃើញពេលយប់រាប់ពាន់គ្រឿង ប្រព័ន្ធរូបភាពកម្ដៅ អុបទិក និងឧបករណ៍រកជួរឡាស៊ែរ។
- សេវាកម្មរូបភាពផ្កាយរណបពាណិជ្ជកម្ម
- ឧបករណ៍ការពារការចោលអាវុធជាតិផ្ទុះ
- គីមី ជីវសាស្រ្ត វិទ្យុសកម្ម ឧបករណ៍ការពារនុយក្លេអ៊ែរ
- គ្រឿងបរិក្ខារពេទ្យដើម្បីរួមបញ្ចូលឧបករណ៍សង្គ្រោះបឋម
- ឧបករណ៍បំផ្ទុះអេឡិចត្រូនិច
- ឧបករណ៍វាលនិងគ្រឿងបន្លាស់
- ថវិកាសម្រាប់ការបណ្តុះបណ្តាល ការថែទាំ និងនិរន្តរភាព។
Thursday, August 4, 2022
តើលោកXi Jinpingជាខ្លាក្រដាស់ឬគង់ហ៊ានមែនទេ ?
សង្គ្រាមវោហាសាស្ត្ររវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ គេតែងតែឮ មេដឹកនាំចិន រួមទាំងលោកស៊ីជិនពីងផងដែរ គំរាមកំហែងទៅកាន់គួបដិបក្ខរបស់គួរឲ្យភ័យខ្លាច និងតក់ស្លុតបំផុត ។ កាលពីដើមឆ្នាំកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាំងវិញប៊ិញបំផ្លោងពាក្យ ទៅកាន់ប្រទេសដែលជាមហាមិត្តសហរដ្ឋអាមេរិកថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានឆ្លងកាត់ តំបន់ហាមឃាត់ សមុទ្រចិនខាងត្បូងនឹងបាញ់បំបែកក្បាល ។ ទីបំផុតទៅ ពាក្យសម្តីដ៏គួរឲ្យភ័យរន្ធត់ ទាំងនុះបានអណ្តែតរសាត់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយពេលដែលអាមេរិក និងជប៉ុនឥណ្ឌា អង់គ្លេសធ្វើសមយុទ្ធយោធាបាញ់បង្ហោះមីស៊ីលបែកភ្លើងពេញសមុទ្រចិន ។
មុនថ្ងៃទី០២ ខែសីហា២០២២នេះ ក៏មិនខុសពីកាលគ្រាកន្លងទៅដែរ ទាំងប្រមុខរដ្ឋចិន និងរដ្ឋមន្ត្រី ចិនស្រែកក្តែងៗថាប្រសិនណាបើលោកស្រីប្រធានព្រឹត្តសភាអាមេរិកហ៊ានធ្វើទស្សនកិច្ចទៅកាន់ តៃវ៉ាន់ ចិននឹងប្រើយន្តប្រយុទ្ធរាប់សិបគ្រឿងទៅហោះប្រដេញ និងគ្រៀកមិនឲ្យយន្តលោកស្រីNancy Pelociបានចុះចតតៃឡើយ ។ ប៉ុន្តែមកដល់ពេលនេះ លោកស្រីណាន់ស៊ីបានចុះចតតៃវ៉ាន់ដោយសុវត្ថិ ភាពហើយ ចំណែកវិញបានត្រឹមតែធ្វើសមយុទ្ធបាញ់គ្រាប់បង្អើលត្រីប៉ុណ្តោះ ។
Wednesday, August 3, 2022
ក្រុមហ៊ុនឯកជនរុស្ស៊ីគ្រោងចំណាយទឹកប្រាប់៩ពាន់លានដុល្លាស្មើនឹង៥០%ជំនួសក្រុមហ៊ុនCoka Cola
ចាប់តាំងពីលោកពូទីនបើកយុទ្ធនាការណ៏ឈ្លានពានចូលប្រទេសអ៊ុនក្រែននៅថ្ងៃទី២៤កុម្ភៈមក សេដ្ឋិកិច្ចប្រទេសរុស្ស៊ី ត្រូវហ៊ុំព័ទ្ធដោយទណ្ឌកម្មពីប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិក ផងដែរ ។ ក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិកបានបិទទីផ្សារជាបន្តបន្ទាប់ ដើម្បីបង្ខំរដ្ឋអំណាច លោកពូទីនបញ្ចប់សង្គ្រាម និងស្វែងកិច្ចចរចារសន្តិភាព។ តែបើទោះជាយ៉ាងនោះក្តី មហច្ឆិតា ឈ្លានពានរបស់លោកពូទីនមិនបានរា ថយឡើយ លោកពូទីនមិនខ្លាចញញើតព្រឺ រោម ចំពោះ ទណ្ឌកម្មលោកខាងឡើយ ជាងនេះទៅទៀត រុស្ស៊ីដែលដឹកនាំដោយបុរសខ្លាំងរូបនេះ បានដាក់ ទណ្ជដោយ ការផ្តាច់បំពង់បង្ហូរប្រេង និងឧស្ម័ន ធម្មជាតិ ដើម្បីឆ្លើយតបទៅ នឹងប្រទេស លោកខាងលិចដែលជាសមភាគីនៃប្រទេស អ៊ុយក្រែនទៀតផង ដោយប្រើពាក្យគំរាម កំហែងថា ពលរដ្ឋអ៊ុយក្រែននិងត្រូវត្រជាក់ស្លាប់ ដោយគ្មានឧស្ម័ន កំដៅនៅរដូវរងារជាក់ជាមិនខាន ។
ក្រុមហ៊ុនឯកជនរបស់ប្រទេសរ៉ុស្ស៊ី លើកឡើងថា កាលដែលក្រុមហ៊ុនបរទេសកាត់បន្ថយការផលិត និងផ្អាកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីនេះ វាបង្កើតឲ្យមានឳកាសល្អ ដល់ក្រុមហ៊ុន ក្នុងស្រុកបង្កើតអៗអ្វីដោយខ្លួន៑ឯង ។ យោងលើសារព័ត៍មានRouter ចេញផ្សាយនៅថ្ងៃទី០៣សីហា ឲ្យដឹងថា ក្រុមហ៊ុន Chernogolovkaដែលជាក្រុមហ៊ុនឯកជនផលិតអាហារសម្រន់ និងភេសជ្ជ នៃប្រទេសរុស្ស៊ី មានគម្រោងផលិត ភេសជ្ជៈឲ្យបានរហូតដល់៥០%នៃតម្រូវការទីផ្សារ ដែលបច្ចុប្បន្ន នេះ ក្រុមហ៊ុនកូកាកូឡា និងប៉ិបស៊ីកំពុងវាតទីពាសពេញប្រទេសរុស្ស៊ី ។
លោកNatalia Sakhnina ដែលជានាយកប្រតិបត្តិថា ចាប់តាំងពីឆ្នាំ២០២១មក ក្រុមហ៊ុនឯកជនកំពុង បង្កើតអាជីវកម្មរបស់ខ្លួនទ្វេដង ហើយលោករំពឹងថា ការខិតខំប្រឹងនេះវានឹង កើនឡើងចាប់ ពី៨% ដល់៣០% ។
Thursday, July 14, 2022
មហាសេដ្ឋីចិត្តធម៍មានជាងគេលំដាប់ថ្នាក់ទី៤ពិភពលោកសន្យាលះបង់តំណែងកំពុលមហាសេដ្ឋីដើម្បីលុបបំបាត់ភាពឈឺចាប់មនុស្សជាតិនិងពលរដ្ឋអ៊ុយក្រែន
យោងទៅលើស្ថានភាពបច្ចុប្បន្ន ពិភពលោកជួបវិបត្តិវឹកវរជាបន្តបន្ទាប់ រួមទាំងសង្គ្រាមផង លោកBill Gate មើលឃើញទុក្ខវេទនានៃមនុស្សជាតិ សេចក្តីវិនាសខ្លោចផ្សានៃពលរដ្ឋអ៊ុយក្រែន ដែលកំពុងតែ ហែលឆ្លងសមុទ្រព្យុះភ្លៀងគ្រាប់ផ្សេងភ្លើង និងភាពអត់ឃ្លាន លោកតាំងចិត្តលះបង់ភាពមានបាន និងតំណែងមហាសេដ្ឋីលើលោក ដើម្បីជួយរំលែកភាពឈឺផ្សានិងទឹកភ្នែកពលរដ្ឋអ៊ុយ និងពិភព លោក។ លោកBill Gateបានសរសេរលើបណ្តាញTwitterរបស់លោកថា «ខ្ញុំសន្យាថាលះបង់ ចោលនូវតំណែងមហាសេដ្ឋីលើលោកនេះហើយ ដើម្បីជួយកាត់បន្ថយ ភាពឈឺចាប់នៃពលរដ្ឋ អ៊ុយក្រែន ទ្រព្យសម្បត្តិរបស់ខ្ញុំនឹងបរិច្ចាគទៅអតីតភរិយាផង ទៅពលរដ្ឋអ៊ុយក្រែនផង និងសម្រាប់មនុស្សធម៍ផ្សេងៗទៀត »។