អតីតរដ្ឋមន្ត្រីការបរទេសរបស់អាមេរិកស្លាប់ដោយសារកូវីដ
Khmer Song
Monday, October 18, 2021
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកស្លាប់ដោយសារកូវីដ
Saturday, October 16, 2021
ខ្មាន់កាំភ្លើងលីបង់បាញ់រះពីលើដំបូលសម្លាប់មនុស្ស៧នាក់ របួសរាប់សិបនាក់ក្នុងថ្ងៃរំលឹកខួបនៃការបំផ្ទុះគ្រាប់បែក២០២០
ខ្នាន់កាំភ្លើងបើកការវាយប្រហារទៅលើជនស្លូតត្រង់យ៉ាងព្រៃផ្សៃ ក្នុងថ្ងៃដែលពួកគេជួបប្រជុំគ្នា ប្រារព្ភថ្ងៃសោកនាដកម្មដោយការបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ២០២០កន្លង ។ ក្រុងប៉េរូត រដ្ឋធានីនៃប្រទេសលីបង៉ ទីដែលមានក្រុមជ្រុលនិយមគ្រប់ប្រភេទ តែងតែបង្កហេតុនិងបើកការវាយប្រហារយ៉ាងសហាទៅ ជនស្លូតត្រង់ឬទៅលើក្រុមដទៃផ្សេង ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៏ ទី១៤កន្លងទៅ ពួកខ្មាន់កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណបានបើកការប្រហារយ៉ាងចាស់ដៃទៅលើហ្វូងប្រជាជន និងសិស្សសាលា ដែលកំពុងប្រារព្ភខួបនៃការបំផ្ទុះគ្រាប់បែកនៅកំពុងផែ ក្នុងឆ្នាំ២០២០ ។ ខ្មាន់កាំភ្លើងបាញ់រះទាំងអ្នក ធ្វើដំណើរតាមផ្លូវ ទាំងសិស្សសាល រត់ប្រសាច សិស្សខ្លះរត់ពួនក្រោមតុរបស់ពួកគេ ។
ពិធីរំលឹកខួបនៃការបំផ្ទុះគ្រាប់បែកនៅកំពង់ផែឆ្នាំ២០២០នេះ រៀបចំឡើងដោយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលមានក្រុមShia Muslimប្រឆាំងតវ៉ាចៅក្រមសើបអង្កេតក្នុងករណីបំផ្ទុះគ្រាប់បែកនេះ។
ក្រុមហេសបូឡាសបញ្ជាក់ថាក្រុមខ្មាន់កាំភ្លើងលួចឆ្មក់ពីលើដំបូល ហើយពួកគេដាក់ការទទួលខុសត្រូវនេះលើក្រុមគ្រីស្តសាសនាជាអ្នកបង្កើតឡើង ទោះយ៉ាងនោះក្តីក្រុមគ្រឹស្តសាសនាបានបដិសេធចំពោះការលើកឡើងរបស់ក្រុមហេសបូឡានេះ ។
កាលពីឆ្នាំ២០២០ការបំផ្ទុះគ្រាប់នៅកំពុងផែបណ្តាលឲ្យមនុស្សស្លាប់ចំនួន២១៩នាក់់។
Friday, October 15, 2021
កីឡាការអត្តពលិកបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩
ទោះបីជាមនុស្សជាច្រើននៅក្នុងពិភពលោកនេះដឹងថា ជំងឺCovid-19ជាជំងឺកាចសាហាវអាចសម្លាប់ ក្នុងមួយប៉ព្រិចភ្នែករាប់លាននាក់ និងនិងពិបាកព្យាបាលយ៉ាងក្តី ក៏មានមនុស្សមួយចំនួន នៅតែខ្លាចវ៉ាក់ សំាំងជាងជំងឺកូវីដ១៩ ទាំងដែលដឹងថ្នាំវ៉ាក់សាំងនោះត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ ហើយវាមានប្រសិទ្ធភាពខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងCovid-19នេះ ក៏មានមនុស្សមួយចំនួនបដិសេធ ទទួលវ៉ាក់សាំងនេះដែរ។
លោកKyrie Inving កីឡាករផ្នែកអត្តពលិកសហរដ្ឋអាមេរិកមកពីទីក្រុងញូវយ៉ក បានបដិសេធ ចំពោះការចាក់សាំងប្រឆាំងនឹងកូវីដ បើទោះបីជារូបលោកត្រូវប្រធានក្រុមAll-Star Brooklyn Netsរបស់លោកហាមឃាតមិនឲ្យហាត់ ជាមួយក្រុមក្តី លោកបញ្ជាក់ថា លោកស្រលាញ់កីឡាផ្នែកអត្ថពលកម្ម តែលោកសម្រេចចិត្តមិនចាក់វ៉ាសាំងទេ លោកនឹងធ្វើអ្វីមួយដែលប្រសើរជាងនេះសម្រាប់រូបលោក ។
All-Star Brooklyn Nets បញ្ជាក់កាលពីដើមសប្តាហ៏នេះថា ប្រសិនបើលោកKyrie Ivingមិនចាក់វ៉ាក់សាំងទេ នឹងមិនត្រូវអនុញត្តឲ្យលេងក្នុងក្រុមឡើយ ។ លោកKyrie Ivingមានអាយុ២៩ឆ្នាំ ជាកីឡាករផ្នែក អត្តពលិក មកពីទីក្រុងញូវយ៉ក ដែលក្រុងនេះចាប់កំពុងចាប់ផ្តើមអនុវត្តបទបញ្ជារបស់លោកប៉ៃឌិន ដោយតម្រូវឲ្យបុគ្គលិក ក្រុមហ៊ុន ស្ថាប័នផ្សេងៗត្រូវតែចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺ កូវីដ១៩បន្តទៀត ពុំដូច្នេះទេ ជនណាដែលមិនចាក់វ៉ាក់សាំងមិនត្រូវអនុញត្តឲ្យបម្រើការងារឡើយ។
Tuesday, October 12, 2021
អ៊ីស្រាអែលរកឃើញកន្លែងផលិតស្រាបុរាណជាង១ពាន់ឆ្នាំ
ប្រទេសអ៊ីស្រាអែលជាដែនដីពិសិដ្ឋនៃសាសនាធំៗពីរគឺសាសនាគ្រឹស្តនិងសាសនាឥស្លាមគឺទីក្រុងជេយូ សាឡឹម ទីក្រុងនេះហើយដែលជាមជ្ឈមណ្ឌលសាសាន បង្កប់នូវប្រវត្តិសាស្ត្រ វប្បធម៏អរិយធម៍ដ៏យូរលុងផងដែរ ។ ក្រៅពីនោះក៏មានតំបន់ផ្សេងៗទៀតដែរ ដែលជាក្រុងចាស់់បុរាណ បន្សល់ទុកនូវវត្ថុបុរាណជាច្រើន ដូចទីក្រុងYavne ។ តាមការស្រាវជ្រាវ និងការធ្វើកំណាយនៃក្រុមអ្នកបុរាណវិទ្យាអ៊ីស្រាអែល បានរកឃើញកន្លែងផលិតស្រាមួយកន្លែងដ៏ស្មុគស្មាញ កសាងដោយដ៏ឥដ្ឋ វាមានអាយុកាលជាង១៥០០ឆ្នាំ ក្នុងសម័យByzantine ហើយពួកគេសន្និដ្ឋានថា ទីក្រុងYavneនេះជាទីក្រុងផលិស្រា ដោយសំអាងលើសំណាកក្រឡ ។ អាជ្ញាធរផ្នែកវត្ថុបុរាណបញ្ជាក់ថា កន្លែងផលិតស្រានេះ ក្នុង១ឆ្នាំអាចផលិតបាន២លានលិត្រ។
ប្រធានផ្នែកកំណាយម្នាក់ឈ្មោះon Jon Seligma ថាទីតាំងផលិតស្រានេះស្ថិតនៅក្នុងតំបន់ហ្គាសាGaza ហើយវាផលិតសម្រាប់នាំចេញទៅតំបន់ផ្សេង ដូចជា អ៊ីហ្សីប ទូគី ក្រិច និងភាគខាងអ៊ីតាលីផងដែរ។
យោងទៅលើសារព័ត៍មានAljazira ចុះផ្សាយកាលពីថ្ងៃទី១១ ខែតុលាសឆ្នាំ២០២១
Monday, October 11, 2021
ឥណ្ឌាកំពុងឈានជើងចូលលំដាប់ថ្នាក់កំពូលអ្នកទាំង១០ក្នុងលោក
ឥណ្ឌាជាប្រទេសមួយស្ថិតក្នុងអាស៊ីកណ្តាល ដែលគេមើលទៅប្រជាជនភាគច្រើនហាក់ដូចជាមានសភាពក្រីក្រ មានភាពខ្វះខាតច្រើន ការហូបចុកហាក់ដូចជាពិបាកភ្នែកមើលខ្លាំងមែនទែន ។ ផ្ទុយទៅវិញ ប្រទេសនេះ ជាមហាយក្សមួយដែរនៅក្នុងតំបន់អាស៊ី វាអាចរត់ប្រណាំងជាមួយចិនបានទាំងសម្ភាវុធ ទាំងប្រជាជន និងសេដ្ឋកិច្ច ។ ចំណែកខាងអ្នកជំនួញ មហាសេដ្ឋីវិញក៏មិនចាញ់គួរសត្រូវភូមិផងរបងចិន ប៉ុន្មានដែរ ។ កាលពីថ្ងៃសុក្រទី០៨តុលាកន្លងទៅថ្មីៗនេះ សាព័ត៍មានBloomberge ដែលជាសារព័ត៍មានសេដ្ឋកិច្ច មានមូលដ្ឋានៅសហរដ្ឋ បានធ្វើចំណាត់ថ្នាក់មហាសេដ្ឋីពិភព ក្នុងនោះមហាសេដ្ឋីឥណ្ឌា បានឈានចូលលំដាប់ថ្នាក់១១ ប្រកិតៗលោកWarren Buffet ដោយលោកBuffetមានទឹកប្រាក់ចំនួន១០៣ ពាន់លានជាង ចំណែលោកមហាសេដ្ឋីឥណ្ឌា លោកMukesh Ambani មានទឹកប្រាក់១០០ពាន់លានជាង។
លោកMukesh Ambaniទទួលកេមរតកក្រុមហ៊ុនប្រេងពីឪពុក បន្ទាប់មកក្នុងឆ្នាំ២០១៦ លោកបានកែប្រែក្រុមហ៊ុននោះឲ្យទៅជាក្រុមហ៊ុនលក់រាយថាមពលប្រេងឥន្ទណៈក្រុមហ៊ុនបច្ចេកវិទ្យានិងវិស័យEcommerce ឲ្យកាន់តែធំ ។បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យានិងE-commerceរបស់លោកមូកេស អាបានីបានបម្រើឲ្យទីផ្សាឥណ្ឌាលើសលុប ក្នុងឆ្នាំក២០២០កន្លងទៅនេះ វាបានកើនឡើង២៧ពាន់លានដុល្លា ហើយការវិនិយោគ របស់ក្រុមហ៊ុននេះ ជាប់លំដាប់ថ្នាក់ពីក្រុមហ៊ុនហ្វេសប៊ុក Google KKR&CoនិងSivler Lake។
កាលពីខែមិថុនាកន្លងទៅ លោកមូកេស អាបានីក៏បានបង្ហាញពីមហិច្ចតាក្នុងការអភិវឌ្ឍថាមពល ប៉ៃតង ដោយចំណាយទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លាដើម្បីវិនិយោគគម្រោងនេះ ក្នុងរយៈពេល ៣ឆ្នាំ។ ក្រៅពីនោះលោកក៏ជំរុញឲ្យមានការផលិតអ៊ីត្រូហ្សែនប៉ៃតងថោកជាងគេផងដែរ ។
ដើម្បីនាំប្រទេសឥណ្ឌាចូលក្នុងសកលភាវូបណីយកម្មក្មុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការនាំចូលប្រេងដ៏ធំពីប្រទេសទីបីលោកក៏ចូលរួមចំណែកអភិវឌ្ឍគម្រោងដែលរៀបចំដោយ លោកនាយករដ្ឋមន្ត្រីឥន្ត្រាមូឌីផងដែរ ។
Sunday, October 10, 2021
ធ្លាក់យន្តហោះនៅតំបន់Tatarstan ជាយក្រុងបណ្តាលឲ្យស្លាប់មនុស្ស១៦ របួស៧នាក់
កាលពីថ្ងៃសៅរ៏ទិ០៩ ខែតុលា២០២១កន្លងទៅនេះ យន្តហោះរបស់រុស្ស៊ីមួយគ្រឿងបានធ្លាក់នៅជាយក្រុង Tatarstan ដែលការធ្លាក់នេះដោយសារការប្រហែសធ្វែសនៅក្នុងតំបន់ដែលធ្លាប់តែធ្លាក់ហន្តហោះនោះ នេះបើតាមការលើងឡើងនៃមន្ត្រីសុវត្ថិភាពអាចរណ៏រុស្ស៊ី ។ សារព័ត៍មានRIA ឲ្យដឹងថាយន្តហោះនោះឈ្មោះ L-410 បានហោះដល់ជាយក្រុងTatarstan ក៏បានធ្លាក់ចុះ សម្លាប់មនុស្ស១៦នាក់និងបង្កឲ្យរបួស៧នាក់ ។
aviation អាកាសចរណ៏
ageism ការប្រមាថ
flunk ធ្លាក់ ប្រឡងធ្លាក់
uncommon ដែលប្លែក ដែលខុសធម្មតា
parachute ឆ័ត្រយោង
Turboprop
ស្វែងយល់ពីវ៉ាក់សាំងនិងដំណើរការផលិតប្រព័ន្ធការពារមេរោគកូវីដ Understand about vaccine of Covid-19 and transformation
ចាប់តាំងពីផ្ទុះមេរោគកូវរូណាដោយចេញពីប្រភពដើមនៅទីក្រុងវូហានប្រទេសចិនចុងឆ្នាំ២០១៩ ដើមឆ្នាំ២០២០មក អ្នកវិទ្យាសាស្ត្រជាច្រើនបានខិតខំស្វែងរកឳសថដើម្បីការពារទប់ស្កាត់ជំងឺដ៏សាហាវនេះ។ ជាអកុសលជំងឺដ៏ព្រៃផ្សៃសាមាននេះចេះតែបន្តរីករាលដល់ពីប្រទេសមួយទៅប្រទេសមួយ តំបន់មួយទៅតំបន់មួយទៀត រហូតឆ្លងទ្វីប ឆ្លងមហាសមុទ្រសម្លាប់មនុស្សរាប់លាននាក់។
ចាប់តាំងចុងឆ្នាំ២០២០រហូតឆ្នាំ២០២១នេះក្រុមអ្នករុករកបានផលបង្ហាញផលិតផលរបស់ខ្លួនជាបន្ត បន្ទាប់ពីឳសថការពារជំងឺកូវីដ១៩នេះ ។ ទោះយ៉ាងនោះក្តីបច្ចេកទេសផលិតវ៉ាក់សាំងទាំងនោះ នៅតែបង្កជាបញ្ហាដល់អាយុជីវិតពលរដ្ឋ មានឆេះខ្លោចបេះដូង កកឈាមក្នុងខួរក្បាលជាដើម ។
យោងលើការការសិក្សាថ្មីៗរបស់់ភ្នាក់ងារមន្ទីរសុវត្ថិភាពស្បៀងអាហារសហរដ្ឋអាមេដរិកឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងPfizerនិង Modena ផលិតតាមបច្ចេកវិទ្យាmRNA ដែលការផលិតតានបច្ចេកវិទ្យា នេះបង្កជាបញ្ហាខ្លះដល់បេះដូង សម្រាប់ក្មេងៗអាយុក្រោម១៨ឆ្នាំ។ ដំណើរការនៃវ៉ាក់សាំងនេះគឺមិនបាន ទៅផ្លាស់ប្តូរNDAនិងស្នូលនៃរាងកាយមនុស្សទេ តែបញ្ជូនសែនេទិចទៅបង្កើតប្រព័ន្ធភាពផ្សាំ និងប្រូតែអ៊ីនដល់រាងកាយ ហើយវាបង្កើតជាវិធីការពារមេរោគដែលវិវត្តជាបន្តបន្ទាប់ទៀត។
ចំពោះJohnson &Johnson ប្រើinactivated adenovirus vector Ad26 ប្រព័ន្ធអសកម្ម បង្អាក់មេរោគAdeno Ad26