Khmer Song

Saturday, August 13, 2022

សូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់

 សម្តេចតេជោនាយករដ្ឋមន្ត្រីស្នើរឲ្យអ្នកក្លែងគណនីtelegramសម្តេចលុចចោលជាបន្ទាន់ និងស្នើរឲ្ យពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្ន ចំពោះជនខិលខូច មានបំណងបោកប្រាស់ ឬអូសទាញក្នុងគោល បំណងអាក្រក់ណាមួយ​។ កាលពីថ្ងៃទី១២សីហាម្សិលមិញសម្តេចបានសរសេរលើបណ្តាញ សង្គម ហ្វេសប៊ុក យ៉ាងដូច្នេះថា «មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយ យករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះHUNSEN24ដូចមានភ្ជាប់ជាមួយ។សូមបងប្អូនប្រុងប្រយ័ត្ន កុំ ចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹង ទទួលខុសត្រូវចំពោះមុខច្បាប់»។

 

 


 

 
Share:

Monday, August 8, 2022

ពូទីននិងតាយីបអ៊ឺដូកាន់ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទិញប្រេងនិងហ្គាសជាប្រាក់Rouble

 ប្រធានាធិបតីពូទីននិងប្រធានាធិបតីទូគីអ៊ឺដូកានឈានដល់ចុះកិច្វព្រមព្រៀងគ្នាលើជំរុញ ឲ្យមាន ការនេំចេញនូវហ្គាស់ បប្រេង ផលិតផលកសិកម្ម ឧស្សាហកម្ម​និងសំណង់ និងហិរញ្ញវត្ថុ ក្នុង ខណៈ ពេលNATOនិងរុស្ស៊ីកំពុងតែមានតាន់តឹងនឹងគ្នាក្នុងករណីសង្គ្រាមអ៊ុយក្រែន ។ ទូគឺថ្វីត្បិតខ្លួន ស្ថិ្តតក្នុង សមាជិកNATOនិងសហភាពអ៊ឺរ៉ុបក្តី ជារឿយៗ ទូគឺត្រូវបានគេមើលឃើញថា មានស្មារតី មិនច្បាស់លាស់ គឺមាននិន្នាការទៅរកលោកពូទីន ។កាលនពីខែមិថុនាកន្លងទូគីបានបោះរារាំង ចំពោះប្រទេសហ្វាំងឡងដ៏និងស៊ុយអែដ ដែលស្នើសុំចូលជាសមាជិកNATO ដោយលើកឡើងថា ប្រទេសពីរនេះជាប់ពាក់ព័ន្ធនឹងអង្គការភេវរកម្មជនជាតិKirdនៅប្រទេសអ៊ីរ៉ាក់។ ទោះជាយ៉ាងនោះក្តី ទូគីម្នាក់ឯងមិនអាចប្រឆាំងនិងបដិសេធចំពោះបំណងនិងសមាជិកNATOទាំង៣៣ប្រទេសបានទេ ។
ចង់មិនចង់លោកអ៊ឺដូកានត្រូវតែសម្រប់ខ្លួនទៅតាមសមាជិកអង្គយោធាNATOដែលមានអាមេរិក ជា បងធំ និងជាមហាអំណាចយោធាលេខ០១។
កាលពីថ្ងៃសុក្រទី០៥ ខែកក្កដា២០២២កន្លងទៅថ្មីៗបន្ថែមទៀត លោកប្រធានាធិបតី តាយីបអ៊ឺដូកាន់ និងលោកពូទីនសម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ នំាចេញនូវ ផលិតផលកសិកម្ម ឧស្សាហកម្មនិងសំណង ហ្គាសនិងប្រេងនិងផលិតផលមិនទាន់សម្រេច ដែល កិច្ចសន្យាទិញនេះត្រូវបង់ថ្លៃរូបិយប័ណ្ណRouble រុស្ស៊ី ។

ក្រៅពីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ឧស្សាហកម្ម និងកសិកម្ម ប្រទេសទាំងពីរក៏ប្តេជ្ញា ចិត្តរួមគ្នាប្រយុទ្ធប្រឆាំងក្រុមភេវរកម្មនៅប្រទេសស៊ីរីផងដែរ ។
Source: Reuter
 

Share:

Saturday, August 6, 2022

ការតម្លើងពន្ធកាន់តែច្រើនធ្វើឲ្យពលរដ្ឋអាមេរិកខ្វះប្រព័ន្ធការពារសុខភាពរហូតដល់៤០%

 ស្ថានភាពសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនបង្កឲ្យមានផលបះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ថ្វីត្បិតអាមេរិកជាប្រទេសមហាអំណាច សេដ្ឋកិច្ចនិងយោធាក៏ពិតមែន តែដើម្បីសុខវត្ថិភាព ពិភព លោក ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក អាមេរិកត្រូវការចំណាយ និងបរិច្ចាគ ជំនួយ ជាច្រើនទៅ លើយោធា និងបរិក្ខាផ្សេងៗទៅកាន់ប្រទេសដែលមាន វិបត្តិដោយសារ សង្គ្រាមទាំងនុះ រួមទាំងរបាំង ទណ្ឌកម្មអន្តរជាតិផង ធ្វើឲ្យតម្លៃទំនិញផ្សេងៗ កើនឡើយឥតស្រាក ស្រាន្ត ។ យោង លើរបាយការណ៏ ក្រសួងការពារជាតិនៃសហរដ្ឋអាមេរិករាប់គិតត្រឹមថ្ងៃទី០៨ ខែ កក្កដា២០២២នេះ អាមេរិកផ្តល់ជំនួយ ដល់ប្រទេសអ៊ុយក្រែនសរុបជាទឹកប្រាក់ មានចំនួន ៨ពាន់លានដុល្លា ។សព្វាវុធដែលសហរដ្ឋអាមេរិកផ្តល់ឲ្យប្រទេសអ៊ុយក្រែនទាំងនោះរួមមាន៖

  • ប្រព័ន្ធប្រឆាំងយន្តហោះ Stinger ជាង១​៤០០ដើម
  • ប្រព័ន្ធប្រឆាំងពាសដែក Javelin ជាង៦៥០០ដើម
  • ប្រព័ន្ធប្រឆាំងពាសដែកជាង ២០ ០០០ផ្សេងទៀត
  • Switchblade Tactical ប្រព័ន្ធអាកាសគ្មានមនុស្សបើកជាង៧០០គ្រឿង
  •  Howitzers ១៥៥មីលីម៉ែត្រនិងកាំភ្លើងធំរហូតដល់៤១១​ ០០០ដើម
  • កាំភ្លើងធំ ប្រភេទ១០៥ មីល្លីម៉ែត្រ ៣៦,០០០ដើម
  • រថក្រោះ Tactical សម្រាប់អូស 155mm Howitzers​១២៦គ្រឿង
  •   យានយុទ្ធវិធីដើម្បីសង្គ្រោះឧបករណ៏ ២២គ្រឿង
  •   ប្រព័ន្ធគ្រាប់រ៉ុកែត កាំភ្លើងធំចល័តខ្ពស់ ១២គ្រឿងរួមនិងគ្រាប់រំសេវ
  •   ប្រព័ន្ធកាំជ្រួចលើដីទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិមានឈ្មោះ(NASAMS)ចំនួនពីរគ្រឿង
  •   ឧទ្ធម្ភាគចក្រ Mi-17 ចំនួន ២០ គ្រឿង
  •   ប្រព័ន្ធប្រឆាំងថ្ម
  • រថពាសដែករាប់រយគ្រឿងដែលមានកង់ចល័តខ្ពស់
  •   រថពាសដែក M១១៣ ២០០គ្រឿង
  • គ្រាប់បែកដៃ និងអាវុធធុនតូចជាង ១០,០០០ ដើម
  •   អាវុធធុនតូចជាង ៥៩,០០០,០០០ គ្រាប់
  • គ្រឿងសឹក និងមួកសុវត្ថិភាពចំនួន ៧៥,០០០ ឈុត
  • 121 Phoenix Ghost Tactical ប្រព័ន្ធអាកាសគ្មានមនុស្សបើក
  • ប្រព័ន្ធរ៉ុកែតដឹកនាំដោយឡាស៊ែរ
  •   ប្រព័ន្ធអាកាសគ្មានមនុស្សបើក Puma
  • នាវាការពារឆ្នេរសមុទ្រគ្មានមនុស្សបើក
  •  រ៉ាដាប្រឆាំងកាំភ្លើងធំ២៦គ្រឿង
  • រ៉ាដាប្រឆាំងបាយអចំនួន៤គ្រឿង
  • រ៉ាដាឃ្លាំមើលអាកាសចំនួន៤គ្រឿង
  •   ប្រព័ន្ធការពារឆ្នេរ harpoon ២គ្រឿង
  • កប៉ាល់ល្បាតតាមឆ្នេរសមុទ្រ និងតាមដងទន្លេចំនួន ១៨ គ្រឿង
  • M18A1 Claymore អាវុធប្រឆាំងមនុស្ស
  • គ្រឿងផ្ទុះ C-4 គ្រាប់រំសេវ និងឧបករណ៍បំផ្ទុះសម្រាប់បោសសម្អាតឧបសគ្គ
  • ប្រព័ន្ធទំនាក់ទំនងសុវត្ថិភាពយុទ្ធសាស្ត្រ
  •  ឧបករណ៍មើលឃើញពេលយប់រាប់ពាន់គ្រឿង ប្រព័ន្ធរូបភាពកម្ដៅ អុបទិក និងឧបករណ៍រកជួរឡាស៊ែរ។
  • សេវាកម្មរូបភាពផ្កាយរណបពាណិជ្ជកម្ម
  • ឧបករណ៍ការពារការចោលអាវុធជាតិផ្ទុះ
  • គីមី ជីវសាស្រ្ត វិទ្យុសកម្ម ឧបករណ៍ការពារនុយក្លេអ៊ែរ
  • គ្រឿងបរិក្ខារពេទ្យដើម្បីរួមបញ្ចូលឧបករណ៍សង្គ្រោះបឋម
  •   ឧបករណ៍បំផ្ទុះអេឡិចត្រូនិច
  • ឧបករណ៍វាលនិងគ្រឿងបន្លាស់
  • ថវិកាសម្រាប់ការបណ្តុះបណ្តាល ការថែទាំ និងនិរន្តរភាព។
ទំនង់ជាដោយសារតែរដ្ឋបាលលោកប៉ៃដិនក៏ដូចជារដ្ឋការអាណត្តិមុនៗត្រូវការចំណាយច្រើនលើលលប់លើសង្គ្រាមនៅក្រៅប្រទេសផង ដោយវិបត្តិហិរញ្ញវត្ថុសកលផងទើបរដ្ឋការលោកប៉ៃដិនបង្កើនការបង់ពន្ធដល់ពលរដ្ឋ។ យោងលើការ សិក្សានៃ សានៃក្រុម ហ៊ុនពិគ្រោះយោបល់ និងសវនកម្ម នៃអ្នកប្រើប្រាស់ឲ្យដឹងថា ពលរដ្ឋ អាមេរិក ប្រមាណ៤០%ខ្វះប្រព័ន្ធការពារសុខភាព
Share:

Thursday, August 4, 2022

តើលោកXi Jinpingជាខ្លាក្រដាស់ឬគង់ហ៊ានមែនទេ ?

 សង្គ្រាមវោហាសាស្ត្ររវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ គេតែងតែឮ មេដឹកនាំចិន រួមទាំងលោកស៊ីជិនពីងផងដែរ គំរាមកំហែងទៅកាន់គួបដិបក្ខរបស់គួរឲ្យភ័យខ្លាច និងតក់ស្លុតបំផុត ។ កាលពីដើមឆ្នាំកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាំងវិញប៊ិញបំផ្លោងពាក្យ ទៅកាន់ប្រទេសដែលជាមហាមិត្តសហរដ្ឋអាមេរិកថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានឆ្លងកាត់ តំបន់ហាមឃាត់ សមុទ្រចិនខាងត្បូងនឹងបាញ់បំបែកក្បាល ។ ទីបំផុតទៅ ពាក្យសម្តីដ៏គួរឲ្យភ័យរន្ធត់ ទាំងនុះបានអណ្តែតរសាត់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយពេលដែលអាមេរិក និងជប៉ុនឥណ្ឌា អង់គ្លេសធ្វើសមយុទ្ធយោធាបាញ់បង្ហោះមីស៊ីលបែកភ្លើងពេញសមុទ្រចិន ។

 មុនថ្ងៃទី០២ ខែសីហា២០២២នេះ ក៏មិនខុសពីកាលគ្រាកន្លងទៅដែរ ទាំងប្រមុខរដ្ឋចិន និងរដ្ឋមន្ត្រី ចិនស្រែកក្តែងៗថា​ប្រសិនណាបើលោកស្រីប្រធានព្រឹត្តសភាអាមេរិកហ៊ានធ្វើទស្សនកិច្ចទៅកាន់ តៃវ៉ាន់ ចិននឹងប្រើយន្តប្រយុទ្ធរាប់សិបគ្រឿងទៅហោះប្រដេញ និងគ្រៀកមិនឲ្យយន្តលោកស្រីNancy Pelociបានចុះចតតៃឡើយ ។ ប៉ុន្តែមកដល់ពេលនេះ លោកស្រីណាន់ស៊ីបានចុះចតតៃវ៉ាន់ដោយសុវត្ថិ ភាពហើយ ចំណែកវិញបានត្រឹមតែធ្វើសមយុទ្ធបាញ់គ្រាប់បង្អើលត្រីប៉ុណ្តោះ ។

 

 


Share:

Wednesday, August 3, 2022

ក្រុមហ៊ុនឯកជនរុស្ស៊ីគ្រោងចំណាយទឹកប្រាប់៩ពាន់លានដុល្លាស្មើនឹង៥០%ជំនួសក្រុមហ៊ុនCoka Cola

 ចាប់តាំងពីលោកពូទីនបើកយុទ្ធនាការណ៏ឈ្លានពានចូលប្រទេសអ៊ុនក្រែននៅថ្ងៃទី២៤កុម្ភៈមក សេដ្ឋិកិច្ចប្រទេសរុស្ស៊ី ត្រូវហ៊ុំព័ទ្ធដោយទណ្ឌកម្មពីប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិក ផងដែរ ។ ក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិកបានបិទទីផ្សារជាបន្តបន្ទាប់ ដើម្បីបង្ខំរដ្ឋអំណាច លោកពូទីនបញ្ចប់សង្គ្រាម និងស្វែងកិច្ចចរចារសន្តិភាព។ តែបើទោះជាយ៉ាងនោះក្តី មហច្ឆិតា ឈ្លានពានរបស់លោកពូទីនមិនបានរា ថយឡើយ លោកពូទីនមិនខ្លាចញញើតព្រឺ រោម ចំពោះ ទណ្ឌកម្មលោកខាងឡើយ ជាងនេះទៅទៀត រុស្ស៊ីដែលដឹកនាំដោយបុរសខ្លាំងរូបនេះ បានដាក់ ទណ្ជដោយ ការផ្តាច់បំពង់បង្ហូរប្រេង និងឧស្ម័ន ធម្មជាតិ ដើម្បីឆ្លើយតបទៅ នឹងប្រទេស លោកខាងលិចដែលជាសមភាគីនៃប្រទេស អ៊ុយក្រែនទៀតផង ដោយប្រើពាក្យគំរាម កំហែងថា ពលរដ្ឋអ៊ុយក្រែននិងត្រូវត្រជាក់ស្លាប់ ដោយគ្មានឧស្ម័ន កំដៅនៅរដូវរងារជាក់ជាមិនខាន  ។

ក្រុមហ៊ុនឯកជនរបស់ប្រទេសរ៉ុស្ស៊ី លើកឡើងថា កាលដែលក្រុមហ៊ុនបរទេសកាត់បន្ថយការផលិត និងផ្អាកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីនេះ វាបង្កើតឲ្យមានឳកាសល្អ ដល់ក្រុមហ៊ុន ក្នុងស្រុកបង្កើតអៗអ្វីដោយខ្លួន៑ឯង ។ យោងលើសារព័ត៍មានRouter ចេញផ្សាយនៅថ្ងៃទី០៣សីហា ឲ្យដឹងថា ក្រុមហ៊ុន Chernogolovkaដែលជាក្រុមហ៊ុនឯកជនផលិតអាហារសម្រន់ និងភេសជ្ជ នៃប្រទេសរុស្ស៊ី មានគម្រោងផលិត ភេសជ្ជៈឲ្យបានរហូតដល់៥០%នៃតម្រូវការទីផ្សារ ដែលបច្ចុប្បន្ន នេះ ក្រុមហ៊ុនកូកាកូឡា និងប៉ិបស៊ីកំពុងវាតទីពាស​ពេញប្រទេសរុស្ស៊ី ។ 

លោកNatalia Sakhnina ដែលជានាយកប្រតិបត្តិថា ចាប់តាំងពីឆ្នាំ២០២១មក ក្រុមហ៊ុនឯកជនកំពុង បង្កើតអាជីវកម្មរបស់ខ្លួនទ្វេដង ហើយលោករំពឹងថា ការខិតខំប្រឹងនេះវានឹង កើនឡើងចាប់ ពី៨% ដល់៣០% ។

 




Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព