Khmer Song

Thursday, August 4, 2022

តើលោកXi Jinpingជាខ្លាក្រដាស់ឬគង់ហ៊ានមែនទេ ?

 សង្គ្រាមវោហាសាស្ត្ររវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ គេតែងតែឮ មេដឹកនាំចិន រួមទាំងលោកស៊ីជិនពីងផងដែរ គំរាមកំហែងទៅកាន់គួបដិបក្ខរបស់គួរឲ្យភ័យខ្លាច និងតក់ស្លុតបំផុត ។ កាលពីដើមឆ្នាំកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាំងវិញប៊ិញបំផ្លោងពាក្យ ទៅកាន់ប្រទេសដែលជាមហាមិត្តសហរដ្ឋអាមេរិកថា ប្រទេសណាក៏ដោយ ឲ្យតែហ៊ានឆ្លងកាត់ តំបន់ហាមឃាត់ សមុទ្រចិនខាងត្បូងនឹងបាញ់បំបែកក្បាល ។ ទីបំផុតទៅ ពាក្យសម្តីដ៏គួរឲ្យភ័យរន្ធត់ ទាំងនុះបានអណ្តែតរសាត់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយពេលដែលអាមេរិក និងជប៉ុនឥណ្ឌា អង់គ្លេសធ្វើសមយុទ្ធយោធាបាញ់បង្ហោះមីស៊ីលបែកភ្លើងពេញសមុទ្រចិន ។

 មុនថ្ងៃទី០២ ខែសីហា២០២២នេះ ក៏មិនខុសពីកាលគ្រាកន្លងទៅដែរ ទាំងប្រមុខរដ្ឋចិន និងរដ្ឋមន្ត្រី ចិនស្រែកក្តែងៗថា​ប្រសិនណាបើលោកស្រីប្រធានព្រឹត្តសភាអាមេរិកហ៊ានធ្វើទស្សនកិច្ចទៅកាន់ តៃវ៉ាន់ ចិននឹងប្រើយន្តប្រយុទ្ធរាប់សិបគ្រឿងទៅហោះប្រដេញ និងគ្រៀកមិនឲ្យយន្តលោកស្រីNancy Pelociបានចុះចតតៃឡើយ ។ ប៉ុន្តែមកដល់ពេលនេះ លោកស្រីណាន់ស៊ីបានចុះចតតៃវ៉ាន់ដោយសុវត្ថិ ភាពហើយ ចំណែកវិញបានត្រឹមតែធ្វើសមយុទ្ធបាញ់គ្រាប់បង្អើលត្រីប៉ុណ្តោះ ។

 

 


Share:

Wednesday, August 3, 2022

ក្រុមហ៊ុនឯកជនរុស្ស៊ីគ្រោងចំណាយទឹកប្រាប់៩ពាន់លានដុល្លាស្មើនឹង៥០%ជំនួសក្រុមហ៊ុនCoka Cola

 ចាប់តាំងពីលោកពូទីនបើកយុទ្ធនាការណ៏ឈ្លានពានចូលប្រទេសអ៊ុនក្រែននៅថ្ងៃទី២៤កុម្ភៈមក សេដ្ឋិកិច្ចប្រទេសរុស្ស៊ី ត្រូវហ៊ុំព័ទ្ធដោយទណ្ឌកម្មពីប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិក ផងដែរ ។ ក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិកបានបិទទីផ្សារជាបន្តបន្ទាប់ ដើម្បីបង្ខំរដ្ឋអំណាច លោកពូទីនបញ្ចប់សង្គ្រាម និងស្វែងកិច្ចចរចារសន្តិភាព។ តែបើទោះជាយ៉ាងនោះក្តី មហច្ឆិតា ឈ្លានពានរបស់លោកពូទីនមិនបានរា ថយឡើយ លោកពូទីនមិនខ្លាចញញើតព្រឺ រោម ចំពោះ ទណ្ឌកម្មលោកខាងឡើយ ជាងនេះទៅទៀត រុស្ស៊ីដែលដឹកនាំដោយបុរសខ្លាំងរូបនេះ បានដាក់ ទណ្ជដោយ ការផ្តាច់បំពង់បង្ហូរប្រេង និងឧស្ម័ន ធម្មជាតិ ដើម្បីឆ្លើយតបទៅ នឹងប្រទេស លោកខាងលិចដែលជាសមភាគីនៃប្រទេស អ៊ុយក្រែនទៀតផង ដោយប្រើពាក្យគំរាម កំហែងថា ពលរដ្ឋអ៊ុយក្រែននិងត្រូវត្រជាក់ស្លាប់ ដោយគ្មានឧស្ម័ន កំដៅនៅរដូវរងារជាក់ជាមិនខាន  ។

ក្រុមហ៊ុនឯកជនរបស់ប្រទេសរ៉ុស្ស៊ី លើកឡើងថា កាលដែលក្រុមហ៊ុនបរទេសកាត់បន្ថយការផលិត និងផ្អាកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីនេះ វាបង្កើតឲ្យមានឳកាសល្អ ដល់ក្រុមហ៊ុន ក្នុងស្រុកបង្កើតអៗអ្វីដោយខ្លួន៑ឯង ។ យោងលើសារព័ត៍មានRouter ចេញផ្សាយនៅថ្ងៃទី០៣សីហា ឲ្យដឹងថា ក្រុមហ៊ុន Chernogolovkaដែលជាក្រុមហ៊ុនឯកជនផលិតអាហារសម្រន់ និងភេសជ្ជ នៃប្រទេសរុស្ស៊ី មានគម្រោងផលិត ភេសជ្ជៈឲ្យបានរហូតដល់៥០%នៃតម្រូវការទីផ្សារ ដែលបច្ចុប្បន្ន នេះ ក្រុមហ៊ុនកូកាកូឡា និងប៉ិបស៊ីកំពុងវាតទីពាស​ពេញប្រទេសរុស្ស៊ី ។ 

លោកNatalia Sakhnina ដែលជានាយកប្រតិបត្តិថា ចាប់តាំងពីឆ្នាំ២០២១មក ក្រុមហ៊ុនឯកជនកំពុង បង្កើតអាជីវកម្មរបស់ខ្លួនទ្វេដង ហើយលោករំពឹងថា ការខិតខំប្រឹងនេះវានឹង កើនឡើងចាប់ ពី៨% ដល់៣០% ។

 




Share:

Thursday, July 14, 2022

មហាសេដ្ឋីចិត្តធម៍មានជាងគេលំដាប់ថ្នាក់ទី៤ពិភពលោកសន្យាលះបង់តំណែងកំពុលមហាសេដ្ឋីដើម្បីលុបបំបាត់ភាពឈឺចាប់មនុស្សជាតិនិងពលរដ្ឋអ៊ុយក្រែន


 មហាសេដ្ឋីBill Gateត្រូវបានគេស្គាល់ថាជាបុគ្គលដែលមានចិត្តធម៍ សន្តានចិត្តល្អ ជួយសង្គ្រោះដល់ ប្រទេសក្រីក្រ និងបរិច្ចាគទ្រព្យសម្បត្តិរាប់សិបលានដុល្លាជួយដល់វិបត្តិពិភពលោកជារៀងរាល់ឆ្នាំ ។
លោកBill Gate និងភរិយាបានគៀរគរមិត្តភ័ក្រ្តរបស់លោកគឺលោកWarien Buffet បង្កើតជាមូលនិធី មួយ ដែលមានឈ្មោះថា Gate and Melinda Gate Foundation សម្រាប់ជួយសង្គម ។
យោងទៅលើស្ថានភាពបច្ចុប្បន្ន ពិភពលោកជួបវិបត្តិវឹកវរជាបន្តបន្ទាប់ រួមទាំងសង្គ្រាមផង លោកBill Gate មើលឃើញទុក្ខវេទនានៃមនុស្សជាតិ សេចក្តីវិនាសខ្លោចផ្សានៃពលរដ្ឋអ៊ុយក្រែន ដែលកំពុងតែ ហែលឆ្លងសមុទ្រព្យុះភ្លៀងគ្រាប់ផ្សេងភ្លើង និងភាពអត់ឃ្លាន លោកតាំងចិត្តលះបង់ភាពមានបាន និងតំណែងមហាសេដ្ឋីលើលោក ដើម្បីជួយរំលែកភាពឈឺផ្សានិងទឹកភ្នែកពលរដ្ឋអ៊ុយ និងពិភព លោក។ លោកBill Gateបានសរសេរលើបណ្តាញTwitterរបស់លោកថា «ខ្ញុំសន្យាថាលះបង់ ចោលនូវតំណែងមហាសេដ្ឋីលើលោកនេះហើយ ដើម្បីជួយកាត់បន្ថយ ភាពឈឺចាប់នៃពលរដ្ឋ អ៊ុយក្រែន ទ្រព្យសម្បត្តិរបស់ខ្ញុំនឹងបរិច្ចាគទៅអតីតភរិយាផង ទៅពលរដ្ឋអ៊ុយក្រែនផង និងសម្រាប់មនុស្សធម៍ផ្សេងៗទៀត »។  
លោក Bill Gateក៏សង្ឃឹម និងស្នើឲ្យមហាសេដ្ឋីដទៃផ្សេងៗទៀត ដែលមានទ្រព្យច្រើនជាងលោក និងប្រហាក់ប្រហែលលោកមានចិត្តសប្បុរសធម៍ មានចិត្តសន្តោសប្រណីដល់សង្គម ដល់ពលរដ្ឋ ក្នុងពិភពលោក ដែលកំពុងទទួលទុក្ខទោស និរាសខ្លោចផ្សាដោយសារវិបត្តិសង្គ្រាម និងភាពក្រីក្រ ។ 

Share:

ការវិនិយោគផ្នែករូបិយប័ណ្ណចិននៅសហរដ្ឋអាមេរិកធ្លាក់ចុះរយពាន់លានដុល្លា

 ចាប់តាំងពីឆ្នាំ២០១០ភាគហ៊ុនចិននៅក្នុងរូបិយប័ណ្ណ

Share:

Thursday, July 7, 2022

អាមេរិកព្រួយបារម្ភ​ពីឥទ្ធិពលចិនអាចឈានដល់ទៅគ្រប់គ្រង់ឋានព្រះច័ន្ធ




 ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដោយសារការរត់ប្រណាងសព្វាវុធ និងសេដ្ឋកិច្ច អាមេរិកកំពុងប្រវេប្រវ៉ា រត់ទៅចាប់អ៊ឺរ៉ុបផង​មកអាស៊ីផង ដោយប្រុងប្រយ័ត្នបំផុត ដើម្បីទប់ឥទ្ធិពលប្រទេសកុំមុយនិស្តចិនរុស្ស៊ី  តែយ៉ាងនុះក្តីប្រទេសយក្សទាំងពីរនេះនៅតែហក់ឡើងសឹងតែវ៉ាសហរដ្ឋអាមេរិកដែលជាមហា អំណាច លេខមួយ ។​ ក្នុងរយៈពេលមួយទសវត្សនេះចិនបានធ្វើការយ៉ាងខ្លាំងដើម្បីអភិវឌ្ឍន៏សេដ្ឋកិច្ច និងពង្រឹង សមត្ថភាពវិស័យយោធារបស់ខ្លួន ។ ក្នុងឆ្នាំ២០២០ ចិនបានចំណាយទឹកប្រាក់ប្រមាណ៨.៩ពាន់លាន ដុល្លាជាងលើវិស័យអវកាស ហើយនៅឆ្នាំ២០២០នុះដែរ ចិនប្រកាសថាខ្លួន បានចុះចតយានរបស់ខ្លួន នៅផ្នែកម្ខាងនៃភាពងងឹតព្រះច័ន្ទ ដែលកន្លងទៅ អង្គការNASAដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្ត មិនអាចធ្វើបាន ជាងនេះទៅ ចិនបញ្ជាក់ថាRocket របស់ខ្លួនអាចហោះជុំវិញផែនដី ហើយកំណត់ទិស ដៅដែលវាចង់វាយប្រហារទៀតផង ។

Share:

Friday, June 17, 2022

ឥណ្ឌាកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ប្រទេសអារ៉ាប់អ៊ីម៉ារេតEAU ដោយសារវិបត្តិសង្គ្រាម

 ឥណ្ឌាជាប្រទេសមួយដែលផលិតគ្រាប់ធញ្ញជាតិដ៏ធំមួយក្នុងតំបន់អាស៊ី ហើយវាបាននាំចេញទៅកាន់ ប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះមានប្រទេសAEUផងដែរ  ។ ប៉ុន្តែក្នុងរយៈប៉ុន្មានខែចុងក្រោយ នេះ វិបត្តិស្បៀងអាហារពិភព លោកបាន​កើតឡើងដោយសារសង្គ្រាមលុកលុយរបស់លោកពូទីន លើប្រទេសអ៊ុយក្រែន ទឹន្ទឹមអាកាសធាតុនៅប្រទេសឥណ្ឌាឡើងកម្តៅ ធ្វើឲ្យការផលិតស្រូវសាលី ធ្លាក់ចុះ យ៉ាងខ្លាំង មិនអាចនាំចេញទៅកាន់ពិភពលោកតាមតម្រូវការបាន ។ 

កាលពីថ្ងៃទី១៥មិថុនាម្សិល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុងNew Delhy សម្រេចិត្តិជូនដំណឹងដល់ ប្រទេសអារ៉ាប់អ៊ីម៉ារេតថា ខ្លួននឹងផ្អាក់នាំចេញនូវស្រូវសាលីទៅកាន់AEU សម្រាប់រយៈពេល៤ខែ ដោយសារបំពេញតម្រូវការក្នុងស្រុក​។ 

លោកANARNE  «បច្ចុប្បន្ននេះ ឥណ្ឌាផលិតបានត្រឹមតែមួយក្រពះប៉ុណ្ណោះ ដោយសារតែខែនេះ អាកាសធាតុវាក្តៅខ្លាំងពេក ធ្វើឲ្យកសិផលធ្លាក់ចុះយ៉ាងគំហុក ។កាលពីឆ្នាំកន្លងទៅធ្លាក់ចុះ៤-៥% ការរំពឹងទុកយើងនឹងផលិតបាន៩៨លានតោន ក្នុងឆ្នាំនេះ​ នោះមានន័យថា វាធ្លាក់ចុះ ១០%បន្ថែម ទៀត»។



Share:

Wednesday, June 15, 2022

ចិនស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីមេរោគកូវីដវាយប្រហារគ្រប់ខេត្តក្រុងនៃប្រទេស


 ក្រោយពីសង្គ្រាមកូវីដវាយប្រហារសេដ្ឋកិច្ច និងសម្លាប់មនុស្សរាប់ម៉ឺនសែននាក់ក្នុងប្រទេស ចិននៅ តែ ឈរទ្រឹងនឹងប្រយុទ្ធនឹងមេរោគដ៏សាហាវនេះ ទោះបីជាសេដ្ឋកិច្ច ចិនហាក់ដូចជាធ្លាប់បន្តិចមែន តែចិន នៅតែងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយសន្ទុះការងើបឡើងនេះធ្វើឲ្យប្លុកសេរី ពិសេស សហរដ្ឋ អាមេរិកភ័យព្រួយពីឥទ្ធិពលប្រទេសមហាអំណាចអាស៊ីមួយនេះផងដែរ ។ 

យោងលើសារព័ត៍មានអង់គ្លេស Reuter កាលពីមេសាកន្លងទៅ សេដ្ឋកិច្ចចិនបានធ្លាក់ចុះរហូតដល់ 0,៧ភាគរយ នេះបើធៀបទៅនឹងខែឧសភាថ្មីៗនេះ វាកើនឡើងរហូត២,៩% ឃើញថាសន្ទុះនេះ វា កើន ឡើងយ៉ាងឆាប់រហ័ស កត្តានេះ បណ្តាលឲ្យប្លុកសេរី កំពុងសម្លើងមើល ចិនប្រកប ដោយ ក្តីព្រួយបារម្ភ និង ប្រុងប្រយ័ត្នបំផុត គឹក្នុងខ្សែភ្នែករបស់អាមេរិកជាប្រទេសគំរាមកំហែងដល់ប្រទេស ក្នុងតំបន់​ដែលជាសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិកផ្ទាល់ ។

 


Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព