Khmer Song

Saturday, October 2, 2021

លោកប្រធានាធិបតីហ្វីលីពីនប្រកាសថាលោកនឹងចូលនិវត្តន៏នៅឆ្នាំក្រោយ

 ប្រធានាធិបតីហ្វីលីពីនRotrigo Duterte ដែលគេដាក់រហសនាមថាជាបុរសខ្លាំង បានសម្រេចប្រកាសដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកាលកន្លងទៅថ្មីៗនេះលោកប្រកាន់ខ្ជាប់ថាលោកនឹងឈរឈ្មោះជា អនុប្រធានាធិតីបន្តទៀត បើទោះបីជាលោកបានជាប់ឆ្នោតជាប្រធានាធិបតី២អាណត្តិតាមរដ្ឋធម្មនុញ្ញទៅ ហើយក្តី ។ ក្នុងខណៈរូមដំណើរអតីតជំនួយការ និងព្រឹត្តសភារបស់ទៅកាន់មណ្ឌលបោះឆ្នោត លោកធើតេ ប្រកាសនៅមុខអ្នកមុខអ្នការថា លោកនឹងមិនឈរជាអនុប្រធានាធិបតីឡើយ ហើយលោកនឹងចូលនិវត្តន៏នៅឆ្នាំក្រោយនេះ ។ រីឯអ្នកដែលឈរឈ្មោះជំនួសរូបលោកឌុយធើតេគឺអតិត ជំនួយការលោកឈ្មោះ Bong Go។


លោកឌុយធើតេ«ខ្ញុំគ្មានគុណសម្បត្តិលើសលុបអាចបំពានរដ្ឋធម្មនុញ្ញឡើយ ចាប់ពីនេះតទៅខ្ញុំនឹងចូលនិវត្តន៏ » ក្នុងរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន ប្រធានាធិបតីកាន់អំណាចបានត្រឹម២អាណត្តិ ក្នុងមួយអាណត្តិមាន៦ឆ្នាំ ប្រសិនបើលោកRotrigo Duterteបន្តឈរឈ្មោះជាអនុប្រធានាធិបតីទៀតនោះ មាន ន័យថាលោកឌុយធើតេបានរំលោភច្បាប់កំពូលរបស់ជាតិ ។


Share:

ស្នេហាជាអ្វី


Share:

Friday, October 1, 2021

រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវឬអូរតាវ៉ៅ

 


ចំពោះប្រជាជនដែលនិយមស្តាប់មរតកចម្រៀងដើម អធិរាជសំឡេងមាសស៊ិនស៊ីសាមុត និងធីតាកោះអន្លងស្នេហ៏រស់សេរីសុទ្ធាជាដើម ប្រាកដជាធ្លាប់បានឮឈ្មោះភ្នំមួយនេះ និងឈ្មោះស្ពានអូរតាវ៉ៅ ស្ពានស្នេហ៏ដែលកវីនិពន្ធសម័យនុះលើកជាទំនុកឡើង ដើម្បីបំពេរមនោសោតិន្ទ្រីយារម្មណ៏ខ្មែរយើង ។

ទឹកធ្លាក់ភ្នំខៀវពិតជាមានសម្រស់សោភណគួរគយគន់មែន ដូច្នេះទើបអាចខាបយកបេះដួងកវីល្បីៗជាច្រើន ឲ្យលង់ស្នេហ៏ ហើយរ៉ាយរ៉ាប់ អត្ថាធិប្យាយរាយសេចក្តីនូវទំនុកចម្រៀង ចំណងស្នេហ៏​ សាងអនុស្សារាប់ម៉ឺនរស់ជាតិនៅនឹងស្ទឹង ទឹកធ្លាក់ និងស្ពានអូរតាវ៉ៅ ភ្នំខៀវនេះរាប់មិនអស់ ។ 

បច្ចុប្បន្នវានៅតែឈរតំណាងឲ្យក្រុងប៉ៃលិន វានៅតែល្បាញល្បី មានសម្រស់សោភណ មានភ្នំ មានព្រៃ មានទឹកធ្លាក់ថ្លាយុងយល់បាតដី មានភ្ញៀវទេចរ ប្រុសស្រី ចូលទស្សនាមិនដាច់ឡើយ ។ ម្យ៉ាងដោយសារ ស្ថិតនៅជិតក្រុងផង មានលក្ខណៈងាយស្រួលក្នុងធ្វើដំណើរទៅទស្សនាកំសាន្តផងទើបអ្នកទេសចរជាតិ និងអន្តរជាតិមិនសូវខកខានចូលលំហែ។

វាស្ថិតនៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានចម្ងាយទីប្រជុំ ជន(ទីរួមខេត្ត)ប្រមាន៧គឺឡូម៉ែត្រ ដោយចេញពីផ្លុវ ជាតិលេខ៥៧ ។ ទឹកធ្លាក់អូវតាវ៉ៅ មាន៧ថ្នាក់ មានភ្នំព្រៃក្រមថ្ម ទឹកថ្មល្អត្រជាក់ចិត្តហែលកំសាន្តលែងគ្រប់រដូវកាល ។ 

ក្រៅពីតំបន់ទេសចរណ៏ទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ ប៉ៃលិននៅមានតំបន់កំសានជាច្រើនទៀត ដូចជាតំបន់កំសាន្តភ្នំយ៉ាតជាដើម ។



Share:

Saturday, September 25, 2021

អ្នកប្រាជ្ញប្រសិនបើរស់នៅស្រួលរហូតម្តេចនឹងសរសេរអត្ថបទបានល្អ

មាន មតិខ្លះលើកឡើងថា ខ្លួនជាអ្នកប្រាជ្ញទៅហើយម្តេចឡើយក៏រស់នៅវេទនាខ្លោចផ្សា ទុក្ខលំបាកលើស ប្រមាណម្លេះ ម្តេចក៏មិនស្វែងរកសេចក្តីសុខឲ្យខ្លួន​​​​​​ឯងបាន ម្តេចក៏រស់នៅជួបតែទុក្ខទោសទារុណ មានអ្នកប្រាជ្ញខ្លះទៀតត្រូវតាមសម្លាប់យ៉ាងសាហាវព្រៃផ្សៃទៀតផង ។

វាជាការពិត អ្នកប្រាជ្ញបណ្ឌិតជាច្រើន ក្នុងលោកយើងនេះពុំដែលមានអ្នកប្រាជ្ញណាមួយគេចផុតពីសេច ក្តីទុក្ខទោសទារុណ ការបៀតបៀនពីក្រុមអន្ធពាល មារឫស្យាឡើយ ។ ប្រាជ្ញកវីបណ្ឌិតខ្លះរងទុក្ខទោសចាប់តាំងពីខ្លួនចាប់បដិសន្ធិរហូតស្លាប់ទៅវិញ ទាំងនេះពុំដែលដោយសារតែពួកលោកកវីបណ្ឌិតទាំងនោះ មិនដឹងផ្លូវស្រណុកស្រួលសម្រាប់ខ្លួននោះទេ គឺលោកទាំងអស់នុះដឹងទាំងផ្លូវសម្រាប់រំដោះខ្លួនលោកចេញពីសេចក្តីទុក្ខរបស់ខ្លួនឯងផង និងនាំអ្នកផងឆ្ពោះទៅរកសេចក្តីសុខទៀតផង ។​ ព្រោះហេតុនោះហើយទើប ពួកអ្នកប្រាជ្ញទាំងឡាយតែងតែលះសព្វយ៉ាងមិននឿយហត់ពេញមួយជីវិត ទោះបីជាត្រូវជីវិតខ្លួនត្រូវគេ តាមប្រមាញ់ប្រមាថសម្លាប់យ៉ាងក្តី ក៏លោកមិនអាចសោយសុខស្រួលតែម្នាក់ឯងបានដែរ ។

ក្នុងឃ្លាមួយអ្នកប្រាជ្ញចិន  សម័យរជ្ជកាលរាជវង្សសុង​ ឈ្មោះថា ស៊ូ តុងប៉លើកឡើងថា« អ្នកប្រាជ្ញ ប្រសិន បើនៅស្រួលរហូតធ្វើម្តេចសរសេរអត្ថបទបានល្អ?» ។ ដើម្បីឲ្យកិច្ចអ្វីមួយល្អប្រកបដោយផ្លែផ្កាចម្រើនផលដល់ជនានុជនគ្រប់ស្រុកនិគម វាត្រូវតែអ្នកដាំ អ្នកផលិតឆ្លងកាត់ធ្វើពិសោធន៏ច្រើនលើក ច្រើនសាបរាជជូរចត់ខ្លោចផ្សាអនេកអន័គ្ឃពន់ពេកណាស់ ។ ការសរសេរអត្ថបទ បញ្ចេញមតិយោបល់ល្អ គំនិតដែលមិនមានឆ្គងក៏ត្រូវតែមានបទពិសសោធន៏ឈឺចាប់ ឆ្លងកាត់ក្នុងព្រឹត្តិការណ៏ ស្ថិតក្នុងរឿងហេតុនោះ ធ្លាប់ស្គាល់រស់ជាតិក្នុងរឿងនោះ បានដឹងឮនិងឃើញសង្គមនោះ របបនោះផ្ទាល់ផង ទើបអត្ថបទនោះវាឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតៗនៃសង្គមជាក់ស្តែងហើយល្អឥតអាក់។



 ព្រះពុទ្ធសម្តែងថាថា កិច្ចការទាំងពួងសម្រេចទៅបានលុះត្រាតែប្រកបដោយឥទ្ធិបាទធម៍ទាំងបួនគឺ៉៉៖ ឆន្ទៈ១ វិរិយៈ១ ចិត្តៈ១ វិមំសា១ ។



 




Share:

Saturday, September 18, 2021

វៀតណាមជាប្រទេសទី៨ដែលទទួលយកវ៉ាក់ប្រទេសគុយបា

 ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីង្វៀងសួនហ្វុក ទៅកាន់ប្រទេសគុយបា នៅថ្ងៃទី១៨នេះ មន្ត្រីនាំពាក្យនៃសង្គមនិយមវៀតណាមបានឲ្យដឹងថា ប្រទេសរបស់ខ្លួននឹងទទួលយកវ៉ាក់សាំងរបស់ប្រទេសគុយបា ដើម្បីចាក់ជូន្ពលរដ្ឋ 


Share:

Thursday, September 16, 2021

NASAផ្តល់ទឹកប្រាក់ចំនួន១៤៦លានដុល្លាដល់ក្រុមហ៊ុនអវកាសចំនួន៥ដើម្បីអភិវឌ្ឍន៏វិស័យបច្ចេកវិទ្យានិងពង្រឹងសមត្ថភាពរបស់ខ្លួឲ្យកាន់ប្រសើរ

 អង្គការNASAផ្តល់លុយចំនួន១៤៦លានដុល្លាដល់ក្រុមហ៊ុនបច្ចេកវិទ្យានិអវកាសដើម្បីសិក្សាស្រាវជ្រាវ និងបង្កើតសមត្ថភាពរបស់ខ្លួនឲ្យរឹតតែប្រសើរ ដែលគោលបំណងនេះត្រូវបានគេមើលឃើញថាជាការគ្រោងទុកក្នុងថ្ងៃអនាគដែលត្រូវប្រកួតប្រជែងជាមួយនឹងមហាអំណាចចិន ដែលកំពុងតែគំរាមកំហែងដល់ អំណាចរបស់ខ្លួននិងក្នុងតំបន់អាស៊ី ។ 

នៅក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួនកាលពីថ្ងៃអង្គរ៏ទី១៥កញ្ញាកន្លងទៅនេះNASAដែលជាអង្គការស្រាវ ជ្រាវផ្នែកអវការនិងភពថា ខ្លួនបានចុះកុងត្រាជាមួយនឹងក្រុមហ៊ុនចំនួន៥ដោយផ្តល់ទឹកចំនួន១៤៦លានដុល្លា ដើម្បីអភិវឌ្ឍន៏វិស័យបច្ចេកវិទ្យា និងកសាងមូលដ្ឋាននៅភពព្រះច័ន្ទសម្រាប់បញ្ជូន អាកាសយានិកពីភពផែនដីទៅចុះចតនៅទីនុះ ។

ក្រុមហ៊ុនដែលចុះកុងត្រាជាមួយនឹងអង្គការNASAនោះមានដូចជា៖ ក្រុមហ៊ុនSpeceX របស់លោក Elon Musk ក្រុមហ៊ុនBlue Origin របស់មហាសេដ្ឋីJef Bossez 

Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព