Khmer Song

Friday, October 1, 2021

រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវឬអូរតាវ៉ៅ

 


ចំពោះប្រជាជនដែលនិយមស្តាប់មរតកចម្រៀងដើម អធិរាជសំឡេងមាសស៊ិនស៊ីសាមុត និងធីតាកោះអន្លងស្នេហ៏រស់សេរីសុទ្ធាជាដើម ប្រាកដជាធ្លាប់បានឮឈ្មោះភ្នំមួយនេះ និងឈ្មោះស្ពានអូរតាវ៉ៅ ស្ពានស្នេហ៏ដែលកវីនិពន្ធសម័យនុះលើកជាទំនុកឡើង ដើម្បីបំពេរមនោសោតិន្ទ្រីយារម្មណ៏ខ្មែរយើង ។

ទឹកធ្លាក់ភ្នំខៀវពិតជាមានសម្រស់សោភណគួរគយគន់មែន ដូច្នេះទើបអាចខាបយកបេះដួងកវីល្បីៗជាច្រើន ឲ្យលង់ស្នេហ៏ ហើយរ៉ាយរ៉ាប់ អត្ថាធិប្យាយរាយសេចក្តីនូវទំនុកចម្រៀង ចំណងស្នេហ៏​ សាងអនុស្សារាប់ម៉ឺនរស់ជាតិនៅនឹងស្ទឹង ទឹកធ្លាក់ និងស្ពានអូរតាវ៉ៅ ភ្នំខៀវនេះរាប់មិនអស់ ។ 

បច្ចុប្បន្នវានៅតែឈរតំណាងឲ្យក្រុងប៉ៃលិន វានៅតែល្បាញល្បី មានសម្រស់សោភណ មានភ្នំ មានព្រៃ មានទឹកធ្លាក់ថ្លាយុងយល់បាតដី មានភ្ញៀវទេចរ ប្រុសស្រី ចូលទស្សនាមិនដាច់ឡើយ ។ ម្យ៉ាងដោយសារ ស្ថិតនៅជិតក្រុងផង មានលក្ខណៈងាយស្រួលក្នុងធ្វើដំណើរទៅទស្សនាកំសាន្តផងទើបអ្នកទេសចរជាតិ និងអន្តរជាតិមិនសូវខកខានចូលលំហែ។

វាស្ថិតនៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានចម្ងាយទីប្រជុំ ជន(ទីរួមខេត្ត)ប្រមាន៧គឺឡូម៉ែត្រ ដោយចេញពីផ្លុវ ជាតិលេខ៥៧ ។ ទឹកធ្លាក់អូវតាវ៉ៅ មាន៧ថ្នាក់ មានភ្នំព្រៃក្រមថ្ម ទឹកថ្មល្អត្រជាក់ចិត្តហែលកំសាន្តលែងគ្រប់រដូវកាល ។ 

ក្រៅពីតំបន់ទេសចរណ៏ទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ ប៉ៃលិននៅមានតំបន់កំសានជាច្រើនទៀត ដូចជាតំបន់កំសាន្តភ្នំយ៉ាតជាដើម ។



Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព