ប្រធានាធិបតីហ្វីលីពីនRotrigo Duterte ដែលគេដាក់រហសនាមថាជាបុរសខ្លាំង បានសម្រេចប្រកាសដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកាលកន្លងទៅថ្មីៗនេះលោកប្រកាន់ខ្ជាប់ថាលោកនឹងឈរឈ្មោះជា អនុប្រធានាធិតីបន្តទៀត បើទោះបីជាលោកបានជាប់ឆ្នោតជាប្រធានាធិបតី២អាណត្តិតាមរដ្ឋធម្មនុញ្ញទៅ ហើយក្តី ។ ក្នុងខណៈរូមដំណើរអតីតជំនួយការ និងព្រឹត្តសភារបស់ទៅកាន់មណ្ឌលបោះឆ្នោត លោកធើតេ ប្រកាសនៅមុខអ្នកមុខអ្នការថា លោកនឹងមិនឈរជាអនុប្រធានាធិបតីឡើយ ហើយលោកនឹងចូលនិវត្តន៏នៅឆ្នាំក្រោយនេះ ។ រីឯអ្នកដែលឈរឈ្មោះជំនួសរូបលោកឌុយធើតេគឺអតិត ជំនួយការលោកឈ្មោះ Bong Go។
លោកឌុយធើតេ«ខ្ញុំគ្មានគុណសម្បត្តិលើសលុបអាចបំពានរដ្ឋធម្មនុញ្ញឡើយ ចាប់ពីនេះតទៅខ្ញុំនឹងចូលនិវត្តន៏ » ក្នុងរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន ប្រធានាធិបតីកាន់អំណាចបានត្រឹម២អាណត្តិ ក្នុងមួយអាណត្តិមាន៦ឆ្នាំ ប្រសិនបើលោកRotrigo Duterteបន្តឈរឈ្មោះជាអនុប្រធានាធិបតីទៀតនោះ មាន ន័យថាលោកឌុយធើតេបានរំលោភច្បាប់កំពូលរបស់ជាតិ ។