Khmer Song

Wednesday, July 14, 2021

រដ្ឋមន្ត្រីក្រសួងមហាទទួចឲ្យគ្រប់ក្រសួងស្ថាបន័នដែលពាក់ព័ន្ធនឹងកុហារដោះស្រាយបញ្ហាដើម្បីឧត្តមប្រយោជន៏ជាតិ

 កុមារភាគច្រើនក្នុងប្រទេសក្រក្រីនិងប្រទេសដែលកំពុងអភិវឌ្ឍន៏គឺងាយរងគ្រោះនិងជួបវិបត្តិផ្សេងៗ ពិសេសការកេងប្រវ័ញ្ចផ្លូវភេទ និងធ្លាក់ចូលក្នុងរបរគ្រឿងញៀន ។ ប្រទេសកម្ពុជាជាប្រទេសមួយស្ថិតក្នុង ប្រទេសក្រីក្រ ហើយកុមារជាច្រើនតែងរងគ្រោះដោយការឆបោកពីក្រុមបក្សមេគ្រឿងញៀន តែងតែអូស ទាញកុមារទាំងនោះទៅប្រព្រឹត្តជាល្បែង កេងប្រវ័ញ្ចភេទនិងពលកម្ម ។

នាថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រីស ខេង ក្រសួងមហាផ្ទៃ ក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ  តាមប្រព័ន្ធអនឡាញ លោកទទួចឲ្យគ្រប់មន្ត្រីក្រសួងស្ថាប័នដែលពាក់ព័ន្ធផ្នែកកុមារ ធ្វើយ៉ាងណាដោះស្រាយបញ្ហាកុមារដោយឈរលើឧត្តមប្រយោជន៏ជាតិ ។ 

លោកក៏ឲ្យក្រសួងប្រៃសនីណ៏កម្ពុជាដាក់ចេញនូវវិធានការលើកក្រុមហ៊ុនចែកចាយសេវាទុរគមនាគមន៏ ត្រូវបង្កើតជាប្រព័ន្ធកត់ត្រាទិន្នន័យផ្សេងៗដើម្បីតាមដានរាល់សកម្មផ្សេងៗដែលក្រុមឈ្មួញ ឧក្រិដ្ឋលបលួចប្រព្រឹត្តបទល្មើសផ្សេងៗលើកុមារ «ប្រៃសណីយ៍និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់ នូវក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិត ក្នុងការកំណត់នូវស្តង់ដាដែលអាច បង្កើត ចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជាពិសេស បង្កើតគោលនយោបាយការពារកុមារ ដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវ» ប្រសាសន៏លោកស ខេង។


លោកបន្ថែមថា«ជាពិសេស ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការដោះស្រាយករណីកុមារ ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ទោះបីកុមារស្ថិតក្នុងស្ថានភាពណាក៏ដោយដើម្បីជាឧត្តមប្រយោជន៍របស់កុមារដែលជាអនាគតប្រទេសជាតិ»


Share:

Sunday, July 11, 2021

ឥណ្ឌាដកមន្ត្រីកុងស៊ុលចេញពីក្រុងកានដាហាទន្ទឹមនឹងក្រុមចលនាជ្រុលនិយមតាលីបាន់កំពុងមានប្រៀបលើរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក

 អាហ្គានិស្ថាននឹងត្រូវកាន់កាប់ដោយក្រុមចលនាជ្រុលនិយមតាលីបាន់ជាថ្មីម្តងទៀត ក្រោយពីកងទ័ព NATOដែលដឹកនាំដោយអាមេរិកដកចេញពីប្រទេសមួយនេះ ។ គេមិនរំពឹងថារដ្ឋាភិបាលអាហ្គានិស្ថាន អាចទប់ទល់នឹងចលនាក្រុមតាលីបាន់បានឡើយ ។ ថ្មីៗនេះក្រុមឧទ្ទាមតាលីបាន់បានធ្វើសន្និសីទការ សែតនៅទីក្រុងមូស្គូថា ខ្លួនបានកាន់កាប់ទឹកដីអាហ្គានិស្ថាន៨៥%ហើយ ពួកគេក៏បានសន្យាដែរថា នឹងបង្កឲ្យមានការវាយប្រហារណាមួយទៅប្រទេសដទៃឡើយ ហើយកសាងសង្គមឥស្លាមឡើងវិញ។

បើទោះជាយ៉ាងនោះក្តី មិនមានមន្ត្រីទូតណាមួយមានជំនឿចិត្តលើក្រុមឧទ្ទាមទាំងនេះទេ ប្រទេសមួយចំនួនបានដកមន្ត្រីទូតសំខាន់ៗរបស់ចេញពីអាហ្គានិស្ថានជាបន្តបន្ទាប់គ្នា ក្នុងឥណ្ឌា ប្រទេសដែលមាន ព្រំប្រទល់ជាប់នឹងអាហ្គានិស្ថាន និងបាហ្គីស្ថាន បានដកមន្ត្រីកុងស៊ុលរបស់ខ្លួនចេញពីក្រុងកានដាហាហើយ នៅថ្ងៃអាទិត្យនេះ ខណៈក្រុមឧទ្ទាមកំពុងមានប្រៀបលើរដ្ឋាភិបាលអាហ្គានិស្ថាន ។ ប្រធានអ្នកនាំពាក្យនៃមន្ត្រីក្រសួងការបរទេសឲ្យដឹងថា «ការដកមន្ត្រីរបស់ខ្លួននេះគឺយោងទៅលើសភាពការណ៏ វាយប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមនិងរដ្ឋាភិបាលដ៏តឹងតែងនៅភាគខាងត្បូងនៃក្រុងកាន់ដាហា»  លោកArindam Bagchiនិយាយ។





Share:

Saturday, July 10, 2021

វ៉ាក់សាំងចិនចំនួន៤លានដូសបន្ថែមទៀតទើបបញ្ចូនមកដល់ប្រទេសកម្ពុជា ខណៈពិភពលោកកំពុងកង្វល់ពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន

 ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសអាស៊ីដែលទទួលជំនួយនវ៉ាក់សាំងរបស់ចិន បើទោះជាពលរដ្ឋជាច្រើនមានកង្វល់ពីប្រសិទ្ធភាពរបស់វាក៏ដោយ រដ្ឋាភិបាលកម្ពុជាសម្រេចចិត្តទទួលយល់ព្រមឲ្យពលរដ្ឋខ្មែរទទួល ចាក់វ៉ាក់សាំងចិនទាំងពីរប្រភេទចាប់តាំងពីអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់ ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់មានប្រសាសន៏ថា ការដែលមានៈទទួលយកវ៉ាក់សាំងចិននេះជាការត្រឹមត្រូវ ហើយជារឿយៗលោកអំពាវនាឲ្យពលរដ្ឋលេបថ្នាំចិនសែរបស់ចិនទៀតផង។ បើទោះជាប្រទេសជាច្រើន ក្នុង នោះប្រទេសក្នុងតំបន់អាស៊ីដូចហុងកុង ឥណ្ឌូនេស៊ី សាំងហ្គាពួរជាដើមបញ្ជាក់ថា វ៉ាក់សាំងចិនប្រភេទ SinoVac និងSinophan ទាំងពីរនេះមិនសូវមានប្រសិទ្ធភាព មិនអាចការពារCovid-19ក៏ដោយ ពិសេសប្រភេទមេរោគបម្លែងថ្មី ( Variant Delta)ក្តី ។

នៅថ្ងៃទី១០កក្កដានេះ យោងលើគណនីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីឲ្យដឹង ក្រោមការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាពីប្រទេសចិន វ៉ាក់សាំងចំនួន៤លានដូស ក្នុងនោះSinovac ចំនួន៣លានដូស និងSinophan ចំនួន១លានដូសបន្ថែមទៀតទើបបញ្ជូនមកដល់កម្ពុជា។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា «គិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ១៧លានដូសរួចហើយ» ។





Share:

កំពូលអ្នកប្រដាល់ពីលីពីនស្នើឲ្យលោកប្រធានាធិបតីឌុយធ្វើតេបង្ហាភស្តុតាងដោយតម្លាភាពពីលុយជំនួយប្រមាណ២០៤លានដុល្លាសម្រាប់ជនរងគ្រោះដោយCovid-19

 អ្នកប្រដាល់នៃប្រទេសពីលីពីនដ៏ល្បីល្បាញនិងមានប្រជាប្រិយគឺលោកMany Paqiao  និងជាសមាជិកព្រឹត្តសភា ដែលធ្លាប់តែវាយប្រយុទ្ធមិនចុះចាញ់ចំពោះសមរភូមិ ឥឡូវនេះក្នុងនាមលោកជា ប្រធានបក្សនិងជាបេក្ខភាពប្រធានាធិបតី កំពុងឈានជើងចូលប្រកួតប្រជែងយកតំណែងប្រធានាធិបតី ហើយពេលនេះលោកបានស្នើឲ្យលោកឌុយធើតេប្រើប្រាស់ថវិការជំនួយឲ្យមានតម្លាភាពនិងគណនេយ្យភាព ។

បុរសខ្លាំងហ្វីលីពីនដែលធ្លាប់តែកាត់ទោសប្រហារជីវិតជនមន្ត្រីពុលួយនិងក្រុមរត់ពន្ធគ្រឿងញៀនរាប់ពាន់មិនលើកលែងចាប់តាំងពីលោកកាន់អំណាចមក តែឥឡូវនេះត្រូវបានសមាជិកព្រឹទ្ធសភាដែលមកពីគណបក្សលោកគឺលោកMany Pacquiao ដ៏មានប្រជាប្រិយចោទប្រកាន់ពីការប្រើប្រាស់ថិវិការជំនួយដោយគ្មានតម្លាភាពនិងគណនេយ្យភាព ។ លោកMany Pacquiao ឲ្យលោកប្រធានាធិបតីRodrigo Duterteបកស្រាយ និងស្វែងរកភស្តុតាងអំពីជំនួយមនុស្សធម៍ប្រមាណ២០៤លានដុល្លាសម្រាប់ពលរដ្ឋ រងគ្រោះដោយជំងឺCovid-19 ។



Share:

Friday, July 9, 2021

អាមេរិកដកទ័ពភ្លាមក្រុមមេភេវរកម្មតាលីបាន់ប្រកាសថាខ្លួនគ្រប់គ្រងប្រទេសនេះរហូតដល់៨៥%ទៅហើយ

 អាហ្គានិស្ថានជាប្រទេសដែលហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃជាង២០ឆ្នាំហើយ គឺចាប់តាំងពី២០០១ សម័យរដ្ឋការលោកGeorge W. Bushមក ទោះបីប្រទេសមានប្រទេសជាច្រើនចូលរួមស្វែងរកសន្តិភាព ក្នុងនោះមានសហរដ្ឋអាមេរិកនិងសម្ព័ន្ធភាពNATOក៏ដោយ ក៏មិនអាចបិទបញ្ចប់សង្គ្រាមដែលផ្ទះចេញពីការតស៊ូរបស់ក្រុមភេវរកម្ម ចលនាទ័ពព្រៃតាលីបាន់បានដែរ ។ 

ដោយសារតែអាមេរិកមើលឃើញថាការបន្តឈរជើងនៅអាហ្គានិស្ថាន ពុំមែនជាដំណោះស្រាយល្អសម្រាប់ ទាហានអាមេរិកឡើយ ហើយក៏ពុំអាចស្វែងរកសន្តិភាពឲ្យប្រទេសអាហ្គានិស្ថានបានដែរ ព្រោះចលនា ទ័ពព្រៃនៃក្រុមតាលីបាន់មានការគាំទ្រដោយរុស្ស៊ី ម្យ៉ាងទៀតក្រុមតាលីបាន់តែងលួចវាយឆ្មក់ បង្កឲ្យកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តស្លាប់និងរបួសជាច្រើន រាប់ចាប់តាំងពីឆ្នាំំ២០០១ដល់ឆ្នាំ២០២១កងទ័ពអាមេរិកស្លាប់មាន២ ៣១២នាក់ របួសចំនួន២០ ០៦៦នាក់ ទើបបង្ខំឲ្យអាមេរិកនិងសម្ព័ន្ធមិត្តយល់ព្រមដក ទ័ពចេញពីទឹកអាហ្គានិស្ថានឲ្យអស់បំណាចខែកក្កដាឆ្នាំ២០២១នេះ ។

អាមេរិកនិងសម្ព័ន្ធមិត្តដកទ័ពមិនទាន់ផុតអស់ផងក្រុមចលនាទ័ពព្រៃប្រកាសថាខ្លួនបានកាន់កាប់ ទឹកដីរហូតដល់ទៅ៨៥%ទៅហើយ ។ នៅថ្ងៃទីសុក្រទី០៩ កក្កដា គណប្រតិភូនៃក្រុមមេភេវរកម្មប្រចាំនៅប្រទេសរុស្ស៊ីបានធ្វើសន្និសិទកាសែតស្តីពីការគ្រប់គ្រងរបស់ខ្លួន និងធានាថាខ្លួនមិនយកប្រទេស នេះទៅវាយប្រហារលើប្រទេសដទៃឡើយ ហើយខ្លួនធានាផ្តល់ការអប់រំ និងផ្តល់សេវាចំពោះសង្គមឥស្លាម។ 

អ្នកបកប្រៃភាសាឲ្យក្រុមសកម្មប្រយុទ្ធលោកShahabudin Delawarថាក្រុមតាលីបាន់នឹងមិនអនុញត្តប្រទេសនៃយកទឹកដីនេះធ្វើជាទីលានប្រយុទ្ធវាយប្រហារលើប្រទេសណាមួយទេ។

ក្រុមតាលីបាន់មុនពេលសហរដ្ឋអាមេរិកបណ្តេញចេញពីប្រទេស ក្នុងរដ្ឋការលោកអូម៉ាក់អូម៉ាជាប្រធានធិបតី ហើយក្រុមភេវរកម្មនេះដឹកនាំដោយលោកបីនឡាឌិន បានប្រព្រឹត្តនូវអំពើសាហាវព្រៃផ្សៃ និងបំបិទសិទ្ធិសេរីភាពពលរដ្ឋយ៉ាងខ្លាំង ពិសេសស្រ្តីត្រូវក្រុមតាលីបាន់ធ្វើទារុណកម្ម ទៅតាមអ្វិដែលសង្គមមួយនេះចង់បាន។ 

កាលពិកាលខែមិថុនាកន្លងទៅអ្នកជំនាញយោធា ដែលចូលប្រឡូកក្នុងសង្គ្រាមនៅប្រទេសវៀតណាម ចាត់ទុកថាការដកទ័ពរបស់លោកប៉ៃឌិនពេលនេះ គឺដូចទៅនឹងការដកទ័ពរបស់លោកនិចសុន ក្នុងសង្គ្រាមវៀតណាម ដែលធ្វើឲ្យពួកកុម្មុនិស្តចូលគ្រប់គ្រង កាប់សម្លាប់លើអ្នកប្រជាធិបតេយ្យ ។ ការដកទ័ពរបស់លោកប៉ៃឌិននៅពេលនេះគេមិនរំពឹងថារដ្ឋាភិបាលអាហ្គានិស្ថាននិងអាចទប់ទល់នឹងចលនាទ័ពព្រៃតាលីបាន់បានឡើយ ហើយទីបំផុតមេដឹកនាំបច្ចុប្បន្ននេះត្រូវបានក្រុមភេវរកម្មសម្លាប់ដូចមេដឹកនាំមុនៗយ៉ាងដូច្នោះដែរ ។




Share:

Thursday, July 8, 2021

  លោកBoris Johnsonនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសប្រកាសថាលោកនឹងបើកទីផ្សារសេដ្ឋកិច្ចប្រទេសអង់គ្លេសរបស់លោកឡើងវិញក្នុងរវាថ្ងៃទី១៩ខែកក្កដានេះ ក្រោយពីបិទខ្ទប់ការពារជំងឺឆ្លងកូវីដែលរីករាលដាលស្ទើរពេញផ្ទៃប្រទេសនេះ ។ ការបើកទីផ្សារឡើងវិញនេះឲ្យមានការព្រួយបារម្ភពីអ្នកជំនាញចំនួនពីការផ្ទុះរលកកូវីដលើកទី៣ បង្កឲ្យមានគ្រោះមហន្តរាយនិងមនុស្សស្លាប់កាន់តែច្រើន។





អ្នកតាមដានស្ថានការណ៏យល់ឃើញថាលោកនាយករដ្ឋមន្ត្រីBoris Johnsonកំពុងតែលេងល្បែងនិងមានបំណងរស់ជាមួយនឹងកូវីដ ខណៈពេលដែលពិភពលោកកំពុងសាកល្បងសមត្ថភាវ៉ាក់សាំងការពារមេរោគបម្លែងថ្មីនេះ(Delta Variant ) ដែលផ្ទុះខ្លាំងនៅប្រទេសឥណ្ឌានិងថ្មីនេះឆ្លងដល់ប្រទេសអូនស្រ្តាលី ។


ដោយការព្រមានថានឹងបង្កឲ្យមានមនុស្សឆ្លងស្លាប់យ៉ាងឆាប់រហ័ស ប្រមាណជាង១ពាន់នាក់ដោយមេរោគថ្មីឈ្មោះថា Delta Variant លោកនាយករដ្ឋមន្ត្រីបានពន្យាពេលប្រារព្ភទិវាសេរីភាពរយៈពេល៤សប្តាហ៏និងអនុញត្តឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងការពារខ្លួន។


រហូតដល់ពេលនេះអង់គ្លេស ពលរដ្ឋក្រោយអាយុ១៨ឆ្នាំបានទទួលវ៉ាក់សាំងDose ទីមួយចំនួន៨៦%ហើយគឺស្មើ២/៣នៃក្មេងក្រោមអាយុ១៨ទាំងអស់ ។












Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព