Khmer Song

Thursday, July 8, 2021

  លោកBoris Johnsonនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសប្រកាសថាលោកនឹងបើកទីផ្សារសេដ្ឋកិច្ចប្រទេសអង់គ្លេសរបស់លោកឡើងវិញក្នុងរវាថ្ងៃទី១៩ខែកក្កដានេះ ក្រោយពីបិទខ្ទប់ការពារជំងឺឆ្លងកូវីដែលរីករាលដាលស្ទើរពេញផ្ទៃប្រទេសនេះ ។ ការបើកទីផ្សារឡើងវិញនេះឲ្យមានការព្រួយបារម្ភពីអ្នកជំនាញចំនួនពីការផ្ទុះរលកកូវីដលើកទី៣ បង្កឲ្យមានគ្រោះមហន្តរាយនិងមនុស្សស្លាប់កាន់តែច្រើន។





អ្នកតាមដានស្ថានការណ៏យល់ឃើញថាលោកនាយករដ្ឋមន្ត្រីBoris Johnsonកំពុងតែលេងល្បែងនិងមានបំណងរស់ជាមួយនឹងកូវីដ ខណៈពេលដែលពិភពលោកកំពុងសាកល្បងសមត្ថភាវ៉ាក់សាំងការពារមេរោគបម្លែងថ្មីនេះ(Delta Variant ) ដែលផ្ទុះខ្លាំងនៅប្រទេសឥណ្ឌានិងថ្មីនេះឆ្លងដល់ប្រទេសអូនស្រ្តាលី ។


ដោយការព្រមានថានឹងបង្កឲ្យមានមនុស្សឆ្លងស្លាប់យ៉ាងឆាប់រហ័ស ប្រមាណជាង១ពាន់នាក់ដោយមេរោគថ្មីឈ្មោះថា Delta Variant លោកនាយករដ្ឋមន្ត្រីបានពន្យាពេលប្រារព្ភទិវាសេរីភាពរយៈពេល៤សប្តាហ៏និងអនុញត្តឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងការពារខ្លួន។


រហូតដល់ពេលនេះអង់គ្លេស ពលរដ្ឋក្រោយអាយុ១៨ឆ្នាំបានទទួលវ៉ាក់សាំងDose ទីមួយចំនួន៨៦%ហើយគឺស្មើ២/៣នៃក្មេងក្រោមអាយុ១៨ទាំងអស់ ។












Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព