អាហ្គានិស្ថានជាប្រទេសដែលហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃជាង២០ឆ្នាំហើយ គឺចាប់តាំងពី២០០១ សម័យរដ្ឋការលោកGeorge W. Bushមក ទោះបីប្រទេសមានប្រទេសជាច្រើនចូលរួមស្វែងរកសន្តិភាព ក្នុងនោះមានសហរដ្ឋអាមេរិកនិងសម្ព័ន្ធភាពNATOក៏ដោយ ក៏មិនអាចបិទបញ្ចប់សង្គ្រាមដែលផ្ទះចេញពីការតស៊ូរបស់ក្រុមភេវរកម្ម ចលនាទ័ពព្រៃតាលីបាន់បានដែរ ។
ដោយសារតែអាមេរិកមើលឃើញថាការបន្តឈរជើងនៅអាហ្គានិស្ថាន ពុំមែនជាដំណោះស្រាយល្អសម្រាប់ ទាហានអាមេរិកឡើយ ហើយក៏ពុំអាចស្វែងរកសន្តិភាពឲ្យប្រទេសអាហ្គានិស្ថានបានដែរ ព្រោះចលនា ទ័ពព្រៃនៃក្រុមតាលីបាន់មានការគាំទ្រដោយរុស្ស៊ី ម្យ៉ាងទៀតក្រុមតាលីបាន់តែងលួចវាយឆ្មក់ បង្កឲ្យកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តស្លាប់និងរបួសជាច្រើន រាប់ចាប់តាំងពីឆ្នាំំ២០០១ដល់ឆ្នាំ២០២១កងទ័ពអាមេរិកស្លាប់មាន២ ៣១២នាក់ របួសចំនួន២០ ០៦៦នាក់ ទើបបង្ខំឲ្យអាមេរិកនិងសម្ព័ន្ធមិត្តយល់ព្រមដក ទ័ពចេញពីទឹកអាហ្គានិស្ថានឲ្យអស់បំណាចខែកក្កដាឆ្នាំ២០២១នេះ ។
អាមេរិកនិងសម្ព័ន្ធមិត្តដកទ័ពមិនទាន់ផុតអស់ផងក្រុមចលនាទ័ពព្រៃប្រកាសថាខ្លួនបានកាន់កាប់ ទឹកដីរហូតដល់ទៅ៨៥%ទៅហើយ ។ នៅថ្ងៃទីសុក្រទី០៩ កក្កដា គណប្រតិភូនៃក្រុមមេភេវរកម្មប្រចាំនៅប្រទេសរុស្ស៊ីបានធ្វើសន្និសិទកាសែតស្តីពីការគ្រប់គ្រងរបស់ខ្លួន និងធានាថាខ្លួនមិនយកប្រទេស នេះទៅវាយប្រហារលើប្រទេសដទៃឡើយ ហើយខ្លួនធានាផ្តល់ការអប់រំ និងផ្តល់សេវាចំពោះសង្គមឥស្លាម។
អ្នកបកប្រៃភាសាឲ្យក្រុមសកម្មប្រយុទ្ធលោកShahabudin Delawarថាក្រុមតាលីបាន់នឹងមិនអនុញត្តប្រទេសនៃយកទឹកដីនេះធ្វើជាទីលានប្រយុទ្ធវាយប្រហារលើប្រទេសណាមួយទេ។
ក្រុមតាលីបាន់មុនពេលសហរដ្ឋអាមេរិកបណ្តេញចេញពីប្រទេស ក្នុងរដ្ឋការលោកអូម៉ាក់អូម៉ាជាប្រធានធិបតី ហើយក្រុមភេវរកម្មនេះដឹកនាំដោយលោកបីនឡាឌិន បានប្រព្រឹត្តនូវអំពើសាហាវព្រៃផ្សៃ និងបំបិទសិទ្ធិសេរីភាពពលរដ្ឋយ៉ាងខ្លាំង ពិសេសស្រ្តីត្រូវក្រុមតាលីបាន់ធ្វើទារុណកម្ម ទៅតាមអ្វិដែលសង្គមមួយនេះចង់បាន។
កាលពិកាលខែមិថុនាកន្លងទៅអ្នកជំនាញយោធា ដែលចូលប្រឡូកក្នុងសង្គ្រាមនៅប្រទេសវៀតណាម ចាត់ទុកថាការដកទ័ពរបស់លោកប៉ៃឌិនពេលនេះ គឺដូចទៅនឹងការដកទ័ពរបស់លោកនិចសុន ក្នុងសង្គ្រាមវៀតណាម ដែលធ្វើឲ្យពួកកុម្មុនិស្តចូលគ្រប់គ្រង កាប់សម្លាប់លើអ្នកប្រជាធិបតេយ្យ ។ ការដកទ័ពរបស់លោកប៉ៃឌិននៅពេលនេះគេមិនរំពឹងថារដ្ឋាភិបាលអាហ្គានិស្ថាននិងអាចទប់ទល់នឹងចលនាទ័ពព្រៃតាលីបាន់បានឡើយ ហើយទីបំផុតមេដឹកនាំបច្ចុប្បន្ននេះត្រូវបានក្រុមភេវរកម្មសម្លាប់ដូចមេដឹកនាំមុនៗយ៉ាងដូច្នោះដែរ ។
0 comments:
Post a Comment