Khmer Song

Sunday, July 11, 2021

ឥណ្ឌាដកមន្ត្រីកុងស៊ុលចេញពីក្រុងកានដាហាទន្ទឹមនឹងក្រុមចលនាជ្រុលនិយមតាលីបាន់កំពុងមានប្រៀបលើរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក

 អាហ្គានិស្ថាននឹងត្រូវកាន់កាប់ដោយក្រុមចលនាជ្រុលនិយមតាលីបាន់ជាថ្មីម្តងទៀត ក្រោយពីកងទ័ព NATOដែលដឹកនាំដោយអាមេរិកដកចេញពីប្រទេសមួយនេះ ។ គេមិនរំពឹងថារដ្ឋាភិបាលអាហ្គានិស្ថាន អាចទប់ទល់នឹងចលនាក្រុមតាលីបាន់បានឡើយ ។ ថ្មីៗនេះក្រុមឧទ្ទាមតាលីបាន់បានធ្វើសន្និសីទការ សែតនៅទីក្រុងមូស្គូថា ខ្លួនបានកាន់កាប់ទឹកដីអាហ្គានិស្ថាន៨៥%ហើយ ពួកគេក៏បានសន្យាដែរថា នឹងបង្កឲ្យមានការវាយប្រហារណាមួយទៅប្រទេសដទៃឡើយ ហើយកសាងសង្គមឥស្លាមឡើងវិញ។

បើទោះជាយ៉ាងនោះក្តី មិនមានមន្ត្រីទូតណាមួយមានជំនឿចិត្តលើក្រុមឧទ្ទាមទាំងនេះទេ ប្រទេសមួយចំនួនបានដកមន្ត្រីទូតសំខាន់ៗរបស់ចេញពីអាហ្គានិស្ថានជាបន្តបន្ទាប់គ្នា ក្នុងឥណ្ឌា ប្រទេសដែលមាន ព្រំប្រទល់ជាប់នឹងអាហ្គានិស្ថាន និងបាហ្គីស្ថាន បានដកមន្ត្រីកុងស៊ុលរបស់ខ្លួនចេញពីក្រុងកានដាហាហើយ នៅថ្ងៃអាទិត្យនេះ ខណៈក្រុមឧទ្ទាមកំពុងមានប្រៀបលើរដ្ឋាភិបាលអាហ្គានិស្ថាន ។ ប្រធានអ្នកនាំពាក្យនៃមន្ត្រីក្រសួងការបរទេសឲ្យដឹងថា «ការដកមន្ត្រីរបស់ខ្លួននេះគឺយោងទៅលើសភាពការណ៏ វាយប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមនិងរដ្ឋាភិបាលដ៏តឹងតែងនៅភាគខាងត្បូងនៃក្រុងកាន់ដាហា»  លោកArindam Bagchiនិយាយ។





Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព