Khmer Song
Saturday, July 31, 2021
កម្ពុជាបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនស៊ីណូហ្វាមរបស់ចិនចំនួន១លានដូសបន្ថែមទៀត
ទោះបីជាមានការប្រតិកម្មនិងរិះគន់ពីមហាជន និងក្រុមប្រឆាំងថាវ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទនេះ គ្មានប្រសិទ្ធភាព ចាក់គ្រប់ដូសហើយនៅតែឆ្លង នៅតែមិនអាចស្រោចស្រង់ស្ថានការណ៏ស្តារសេដ្ឋ កិច្ចកម្ពុជាបានយ៉ាងណាក្តី ប្រមុខរដ្ឋាភិបាលកម្ពុជានៅតែបន្តបញ្ជាទិញវ៉ាក់សាំង និងជំនួញពីក្រុមហ៊ុន ចិន ។ លោកនាយករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៏ថា ការដែលលោកចចែសរឹងរួសមានះទទួលវ៉ាក់សាំងចិន នេះជាទង្វើដ៏ត្រឹមត្រូវ និងល្អប្រសើរសម្រាប់កម្ពុជា ទន្ទឹមនឹងប្រទេសជិតខាងដែលជាសម្ព័ន្ធមិត្តរសប់កម្ពុជាដែរ គឺប្រទេសវៀតណាម និងថៃរត់ទៅពឹងពាក់សហរដ្ឋអាមេរិកនិងអ៊ឺរ៉ុប ហើយថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាការពាររជាតិអាមេរិកទៅកាន់វៀតណាម គឺលោកឡយអូស្តីន វៀតណាមទទួលបានវានាល្បាតពីអាមេរិកមិនអាចកាត់ថ្លៃបាន ។
Friday, July 30, 2021
ប្រវត្តិធនាគារលីហួរSBILYHOUR
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
គឺជាធនាគារចុះបញ្ជីផ្លូវការត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន
អាសយដ្ឋាននៅអគារលេខ ៨៥-៨៨ ផ្លូវលេខ២៨៩ ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក
រាជធានីភ្នំពេញ។
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាបុត្រសម័ន្ពរបស់ ក្រុមហ៊ុន អេស
ប៊ី អាយ ហូលឌីង ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩៩ ចុះបញ្ជីនៅក្នុង
ទីផ្សារភាគហ៊ុនតូក្យូ។ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុន សរុបប្រមាណជាង២៦០ក្រុមហ៊ុនទូទាំង២០ប្រទេសនៅក្នុងតំបន់
និងទូទាំងសកលលោក។ ក្រុមហ៊ុនទាំងមូលបាននឹងកំពុង
ប្រតិបត្តិការអាជីវកម្មជាសកលនៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា សេវាកម្មហិរញ្ញវត្ថុ
ការគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្ម ដែលទាក់ ទងនឹងជីវបច្ចេកវិទ្យា
និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនទាំងមូលមានទ្រព្យសកម្ម
សរុបប្រមាណជាង ៥២,៨ ពាន់លានដុល្លារ ដើមទុនចុះបញ្ជីប្រមាណជាង ៨៨១,៥៧ លានដុល្លារ
ប្រាក់ចំណេញសរុប ៣,៥៣ ពាន់លានដុល្លារ និងប្រាក់ ចំណញមុនពេលកាត់ពន្ធប្រមាណជាង៧៧០
ពាន់លានដុល្លារ។
ទស្សនៈវិស័យរបស់ធនាគារគឺផ្តល់ជូននូវអាជីវកម្មធនាគារពាណិជ្ជកម្ម
ដល់បុគ្គល សហគ្រាសធុនតូចនិងមធ្យមក្រុមហ៊ុន និង
សាជីវកម្មជាទូទៅដើម្បីចូលរួមចំណែកក្នុងការ
អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតដែលអនុវត្ត ដោយ
ធនាគារពាណិជ្ជកម្មអន្តរជាតិទាំងអស់។ គោលបំណងគឺដើម្បីជួយដល់ប្រទេសកម្ពុជា អាជីវកម្ម
និងប្រជាជនកម្ពុជាដើម្បី លើក កម្ពស់ជីវភាពរស់នៅ
និងការរីកចម្រើនអាជីវកម្មដោយផ្តល់ជូននូវសេវាកម្មធនាគារដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់
បច្ចេកវិទ្យា ជឿនលឿនការផ្តល់ហិរញ្ញប្បទានដែលមានតំលៃសមរម្យ
និងនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយដើម្បីផ្តល់បទ ពិសោធន៍របស់ អ្នកប្រើប្រាស់កាន់តែងាយស្រួលនិងទាក់ទាញ។
ក្រុមហ៊ុន លី ហួរ គ្រុប
ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនធំដែលមានប្រតិបត្តិការអាជីវកម្មច្រើនប្រភេទក្នុងពហុវិស័យ
ព្រមទាំង មានកេរ្តិ៍ឈ្មោះល្អចំពោះប្រតិបត្តិការ ដោយសុចរិត និងស្មោះត្រង់។ លី ហួរ
គ្រុប មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្រុមហ៊ុន លី ហួរ គ្រុប
មានបុត្របសម្ព័ន្ធចំនួនប្រាំបីដូចជា៖ ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី
ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី បុរី វិមានភ្នំពេញ ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ
ខូអិលធីឌី ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី
ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី និង ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក។ ធនាគារ
អេស ប៊ី អាយ លី ហួរ ម.ក គឺជាការសហវិនិយោគ រួមគ្នារវាង អេស ប៊ី អាយ ហូលឌីង (៧០%)
និងឧកញ៉ា លី ហួរ (៣០%)។
Thursday, July 29, 2021
ប្រវត្តិបរមរាជវាំងចតុមុខ
ព្រះរាជាណាចក្រកម្ពុជាយើងមានការរុះរើ និងផ្លាស់ប្តូរបរមរាជាវាំងជាញឹកញាប ចាប់តាំងពីក្រោយសម័យអង្គរមក គឺនៅចុងសតវត្សទី១៣ ក្នុងសម័យរាជអង្គពញាយ៉ាត ។ ការប្តូរទីតាំងនេះគឺដោយ សារតែសង្គ្រាមឈ្លានពានពីប្រទេសសៀម និងការធ្លាក់ចុះឥទ្ធិពល អន់ថយព្រះមហាក្សត្រខ្មែរ រួមទាំង ជម្លោះផ្ទៃក្នុងនៃមហាក្សត្រជំនាន់ក្រោយៗជាបន្តបន្ទាប់ ធ្វើឲ្យសត្រូវមើលឃើញឳកាសក្នុងការឈ្លាន ពានប្លន់ទឹកដីមហាគនរនៃយើង ។
យោងលើឯកសារប្រវត្តិសាស្ត្រខ្មែរ បរមរាជវាំងចតុមុខសព្វថ្ងៃនេះមានការផ្លាស់ប្តូរពីរលើក គឺចាប់តាំងពីសម័យព្រះបាទពញាយ៉ាត ចុងសសតវត្សទី១៣មកម្លេះ គឺនៅក្នុងឆ្នាំ១៤៣៤ ។ ក្រោយពីបែកបាក់ក្រុងអង្គរ ព្រះបាទពញាយ៉ាតបានរត់គេចចេញពីការ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសបិទខ្ទប់ភូមិសាស្ត្រមួយភ
ករណីការរីករាលដាលនៃកូវីដ១៩ដែលកើតចេញប្រទេសចិនតំបន់វូហាន កាលពីចុងឆ្នាំ២០១៩មិនទាន់ចប់រលត់ និងកពុងតែបង្កការភ័យខ្លាចដល់ពលរដ្ឋខ្មែរពេញប្រទេសនៅឡើយ ។ ឥឡូវនេះCovid-19 ប្រទេសថ្មីដែលមានឈ្មោះថា Variant Delta ក៏ចូលមកដល់ប្រទេសជិតខាងបន្ថែមទៀត ។ ទាំងនេះធ្វើឲ្យ បង្កជាការព្រួយបារម្ភដល់រដ្ឋាភិបាលនិងពលរដ្ឋខ្មែរកាន់តែខ្លាំងឡើង ដោយសារតែពលរដ្ឋខ្មែរភាគច្រើនចាក់វ៉ាក់សាំងគ្រប់Dose ហើយក្តី ក៏ការឆ្លងកូវិដនេះមិនបានថមថយបន្តិចសោះឡើយ គឺមានតែកើនឡើង ខ្លាំងឡើងៗ ។
កាលពីយប់ថ្ងៃទី២៨ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេច ប្រកាសដាក់គោចរណ៏ជាជាថ្មីម្តងទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដប្រភេទថ្មីមកពីបណ្តាប្រទេសជិតខាង
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងនៅលើទំព័រហ្វេសប៊ុកផ្លូវការលោកយ៉ាងដូច្នេះថា៖«សេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង,ខេត្តពោធិ៍សាត់,ខេត្តបាត់ដំបង,ខេត្តប៉ៃលិន,ខេត្តបន្ទាយមានជ័យ,ខេត្តឧត្ដរមានជ័យ,ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta) » ។
បច្ចុប្បន្នប្រទេសថៃដែលជាប្រទេសជិតខាងកម្ពុជាកំពុងផ្ទុះឡើងនៃមេរោគCovid-19ថ្មីដែលមានឈ្មោះថា Variant Delta ក្នុងត្រឹមតែមួយថ្ងៃ ករណីឆ្លងកើនឡើងដល់ទៅជាងមួយ១ម៉ឺននាក់ទៅហើយ ។ ចំណែកកម្ពុជា មិនទាន់មានការផ្ទុះឡើងនៃCovid-19 Variant Deltaគួរឲ្យកត់សម្គាល់នៅឡើយទេ ។ ប៉ុន្តែការបំរាមគោចរណ៏នៅតាមបណ្តាខេត្តមួយចំនួនដែលទាក់ទងនឹងប្រទេសថៃនោះជាវិធានការកម្ពុជាដើម្បីទប់ស្កាត់ និងបង្កឆ្លងរាលដាល់ចូលក្នុងសហគមន៏ បង្កគ្រោះមហន្តរាយកាន់តែខ្លាំងដល់កម្ពុជា ។