Khmer Song

Thursday, July 29, 2021

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសបិទខ្ទប់ភូមិសាស្ត្រមួយភ

ករណីការរីករាលដាលនៃកូវីដ១៩ដែលកើតចេញប្រទេសចិនតំបន់វូហាន កាលពីចុងឆ្នាំ២០១៩មិនទាន់ចប់រលត់ និងកពុងតែបង្កការភ័យខ្លាចដល់ពលរដ្ឋខ្មែរពេញប្រទេសនៅឡើយ ។ ឥឡូវនេះCovid-19 ប្រទេសថ្មីដែលមានឈ្មោះថា Variant Delta ក៏ចូលមកដល់ប្រទេសជិតខាងបន្ថែមទៀត ។  ទាំងនេះធ្វើឲ្យ បង្កជាការព្រួយបារម្ភដល់រដ្ឋាភិបាលនិងពលរដ្ឋខ្មែរកាន់តែខ្លាំងឡើង ដោយសារតែពលរដ្ឋខ្មែរភាគច្រើនចាក់វ៉ាក់សាំងគ្រប់Dose ហើយក្តី ក៏ការឆ្លងកូវិដនេះមិនបានថមថយបន្តិចសោះឡើយ គឺមានតែកើនឡើង ខ្លាំងឡើងៗ ។

កាលពីយប់ថ្ងៃទី២៨ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេច ប្រកាសដាក់គោចរណ៏ជាជាថ្មីម្តងទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដប្រភេទថ្មីមកពីបណ្តាប្រទេសជិតខាង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងនៅលើទំព័រហ្វេសប៊ុកផ្លូវការលោកយ៉ាងដូច្នេះថា៖«សេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង,ខេត្តពោធិ៍សាត់,ខេត្តបាត់ដំបង,ខេត្តប៉ៃលិន,ខេត្តបន្ទាយមានជ័យ,ខេត្តឧត្ដរមានជ័យ,ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)  » ។

បច្ចុប្បន្នប្រទេសថៃដែលជាប្រទេសជិតខាងកម្ពុជាកំពុងផ្ទុះឡើងនៃមេរោគCovid-19ថ្មីដែលមានឈ្មោះថា Variant Delta ក្នុងត្រឹមតែមួយថ្ងៃ ករណីឆ្លងកើនឡើងដល់ទៅជាងមួយ១ម៉ឺននាក់ទៅហើយ ។ ចំណែកកម្ពុជា មិនទាន់មានការផ្ទុះឡើងនៃCovid-19 Variant Deltaគួរឲ្យកត់សម្គាល់នៅឡើយទេ ។ ប៉ុន្តែការបំរាមគោចរណ៏នៅតាមបណ្តាខេត្តមួយចំនួនដែលទាក់ទងនឹងប្រទេសថៃនោះជាវិធានការកម្ពុជាដើម្បីទប់ស្កាត់ និងបង្កឆ្លងរាលដាល់ចូលក្នុងសហគមន៏ បង្កគ្រោះមហន្តរាយកាន់តែខ្លាំងដល់កម្ពុជា ។





Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព