នាថ្ងៃទី១៦ខែសីហា ក្នុងជំនួបពិសេសជាមួយនឹងអ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកវិទិត មុនតាប៊ន បានអបអរសាទរចំពោះបេសកកម្មសម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងីកូវីដ១៩ ដោយជោគជ័យ ដោយការចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង និងគ្រប់វ័យ ។
«សូមសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា »។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញត្តិឲ្យពលរដ្ឋខ្មែរគ្រប់រូបចាក់ដល់៥ដូសរួចហើយ ដើម្បីបង្ការ ពង្រឹងភាពផ្សាំនៃរាងកាយ ពលរដ្ឋកុំឲ្យលាប់ ត្រឡប់មកវិញ ។ ខុសពីប្រទេសជិតខាងកម្ពុជានិងប្រទេស អភិវឌ្ឍន៏ដទៃផ្សេងទៀត ដែលប្រទេសទាំងនោះ ពលរដ្ឋរបស់ខ្លួនទទួលបានវ៉ាក់សាំងត្រឹមតែ២-៣ដូស ប៉ុណ្ណោះ ។ នេះវាបង្ហាញថាកម្ពុជាយើងមានសមត្ថភាពការពារ និងបម្រើពលរដ្ឋដោយបរិបូណ៏ ពេញលេញ ឲ្យពលរដ្ឋរួចផុតចាកជំងឺដ៏មហាគ្រោះថ្នាក់ទាំងនេះ៕