ក្រោយពីសង្គ្រាមកូវីដវាយប្រហារសេដ្ឋកិច្ច និងសម្លាប់មនុស្សរាប់ម៉ឺនសែននាក់ក្នុងប្រទេស ចិននៅ តែ ឈរទ្រឹងនឹងប្រយុទ្ធនឹងមេរោគដ៏សាហាវនេះ ទោះបីជាសេដ្ឋកិច្ច ចិនហាក់ដូចជាធ្លាប់បន្តិចមែន តែចិន នៅតែងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយសន្ទុះការងើបឡើងនេះធ្វើឲ្យប្លុកសេរី ពិសេស សហរដ្ឋ អាមេរិកភ័យព្រួយពីឥទ្ធិពលប្រទេសមហាអំណាចអាស៊ីមួយនេះផងដែរ ។
យោងលើសារព័ត៍មានអង់គ្លេស Reuter កាលពីមេសាកន្លងទៅ សេដ្ឋកិច្ចចិនបានធ្លាក់ចុះរហូតដល់ 0,៧ភាគរយ នេះបើធៀបទៅនឹងខែឧសភាថ្មីៗនេះ វាកើនឡើងរហូត២,៩% ឃើញថាសន្ទុះនេះ វា កើន ឡើងយ៉ាងឆាប់រហ័ស កត្តានេះ បណ្តាលឲ្យប្លុកសេរី កំពុងសម្លើងមើល ចិនប្រកប ដោយ ក្តីព្រួយបារម្ភ និង ប្រុងប្រយ័ត្នបំផុត គឹក្នុងខ្សែភ្នែករបស់អាមេរិកជាប្រទេសគំរាមកំហែងដល់ប្រទេស ក្នុងតំបន់ដែលជាសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិកផ្ទាល់ ។