កាលដែលគេនិយាយថាខាងលើ និងខាងក្រោមក្នុងពិធីមង្គលការម្តងៗនោះ គឺគេសំដៅលើខាងកូនប្រុស និងខាងក្រស្រី ។ ខាងលើ គឺខាងលើផ្ទះ ខាងកូនក្រមុំ ភ្ញៀវខាងលើ គឺភ្ញៀវខាងកូនក្រមុំ ចំណែកខាង ក្រោម គឺខាងកូន កម្លោះ ព្រោះថាខាងប្រុសត្រូវនៅរោងផ្កាស្លា ដែលគេសង់ផ្ទាល់ដី ។ តាមន័យនេះ យើងក៏អាចយល់បានដែរថា តាមទំលៀមទំលាប់ប្រពៃណីខ្មែរពីបុរាណាចារ្យមក គេឲ្យតម្លៃស្ត្រីខ្មែរជាធំ ក្នុងសង្គមជាតិ។
Khmer Song
Tuesday, May 3, 2022
មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ
មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ
កាលដែលខ្មែរយើងនាំគ្នារៀបចំមង្គលការតាំងពីបុរាណមកនេះ ដោយយោងទៅ លើទស្សនៈខ្មែរយើងតែងឲ្យតម្លៃស្ត្រីជាធំ ជាមេគ្រួសារ រហូតគេយក ពាក្យ មួយ ដាក់ក្នុងផ្នែករដ្ឋបាល វិស័យនយោបាយ ថ្នាក់ដឹកនាំជាតិថា «មេ» មេដឹកនាំ មេទ័ព មេកន្ទ្រាញ មេឃុំជាដើម ។ ការរៀបមង្គល បែបប្រពៃណី ខ្មែរ នេះ គេហៅថា «អាវាហមង្គល»។ ចំណែកឯ ការរៀបចំមង្គលការបែបប្រជាជាតិចិន ដែលរៀបចំមង្គលការនៅខាងកូនកម្លោះ គេហៅថា«វិវាហមង្គល» ។
ចំណែកប្រពៃណីបែបជនជាតិឥណ្ឌាវិញ គេរៀបចំមង្គលការនៅខាងកូនកម្លោះ ផង ខាងកូនក្រមុំផង គេហៅថា «អាវាហវិវាហមង្គល»។
Monday, May 2, 2022
ភាពគ្មានការងារធ្វើនៅប្រទេសឥណ្ឌាបានកើនឡើងរហូតដល់១២ភាគរយ
Wednesday, March 16, 2022
Sunday, February 20, 2022
Amazon ក្រុមហ៊ុនលក់ផលិតផលOnlineធំជាងគេនៅសហរដ្ឋអាមេរិកយល់ព្រមឲ្យអតិថិជនរបស់ខ្លួនអាចប្រើVisa Cardដើម្បីទិញទំនិញគ្រប់ទីកន្លែង
ក្រោយពីពីមានបញ្ហាលើតម្លៃពន្ធបន្ថែលលើតម្លៃទំនិញ ក្រុមហ៊ុនលក់ផលិតផលOnline ដែលហៅថា Amazonគំរាមឈប់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់Visa Card បង់ថ្លៃទំនិញលើប្រពន្ធVisa Card ដោយឡែក ប្រទសអូស្ត្រាលី និងសាំងហ្គាពួរ Amazon អនុញត្តឲ្យអថិជនអាចប្រើប្រាស់Visa Card ទូទាត់ទំនិញបាន ដោយបង់លើព័ន្ធតម្លៃទំនិញផងដែរ ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែកុម្ភៈAmazon ដែលចេញផ្សាយដោយBBCបានឲ្យដឹងថា វានឹងលុប ចោល ការបង់ថ្លៃលើពន្ធទំនីញបន្លែមនេះ នៅក្នុងប្រទេស អូស្ត្រាលី និងសាំងហ្គាពូរ។ ចំពោះប្រទេស អង់ គ្លេស ស្ថិតក្នុងចរចារនៅឡើយ តែវាបញ្ជាក់ថា ខ្លួនមានសេចក្តី រីករាយចំពោះការលើកសំណើរនេះឡើងដាក់លើតុពិភាក្សា។
មួយឆ្នាំកន្លងទៅAmazonថា ដំណើរការនៃសេវាកម្មទូ ទាត់សាច់ប្រាក់តាមVisa Card គឺស្តិតក្នងសភាពជាប់គាំង ខណៈពេលដែលអង់គ្លេសកំពុងរកផ្លូវចាកចេញពី សហគមន៏អ៊ឺរ៉ុប ។ កាលពីខែតុលាឆ្នាំ២០២១នេះ Visa Card បានគិតសេវាលើការទូទាត់ប្រាក់រវាងអង់គ្លេស និងសហគមន៏អ៊ឺរ៉ុបចំនួន១.៥%លើតម្លៃទំនិញ ដែលកាលដើមឡើយ អង់គ្លេសគិតថ្លៃសេវាត្រឹមតែ០.៣% ប៉ុណ្ណោះ វាស្មើតម្លៃគុណ៥ដងនៃតម្លៃកាលដែលអង់គ្លេស មិនទាន់ចាកចេញពីសហគមនីអ៊ឺរ៉ុប។
កាលដែលAmazonមិនអនុញត្តឲ្យអតិថិជនប្រើប្រាស់Visa Cardដើម្បីទូទាត់តម្លៃទំនិញ នេះ Visa Cardបានលើកឡើងថា វាពុំមែនជាជម្រើសល្អនោះទេ ហើយការកំណត់បែបនេះ មិនមានអ្នកណាជាអ្នកឈ្នះឡើយ។
Sunday, February 6, 2022
គោលនយោបាយកម្រឹតឲ្យចាក់វ៉ាក់សាំងនៃរដ្ឋម៉ាហ្សាឈូសេដធ្វើឲ្យអាហារដ្ឋាន ភោជនីយដ្ឋានខាតរាប់សិបម៉ឺនដុល្លា
ប្រទេសជាច្រើនបានកម្រឹតគោលនយោបាយចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន តាមស្ថាប័ន បុគ្គលិក និងតាមអាយុចាប់ពី១៨ឆ្នាំឡើង ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺCovid-19 ដ៏កាចសាហាវ និងឈានទៅ ដល់លុបបំបាត់វាទាំងស្រុងតែម្តង ហើយស្តារសេដ្ឋកិច្ចជាតិឡើងវិញ ។ ប៉ុន្តែផ្ទុយទៅវិញ គោលនយោបាយនេះ ត្រូវបានពលរដ្ឋមិនមានជំនឿលើប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ ។
ចៅហ្វាយក្រុងរងនៃក្រុងBostonចង់ឲ្យមានការកែប្រែកត្វព្វកិច្ចចាក់សាំងនេះ ដោយយល់ឃើញថា មានអាហារដ្ឋានមួយចំនួនខាតបង់ជាច្រើន មួយចំនួនក្នុង២សប្តាហ៏ខាតរហូតដល់ទៅ១៥០០០ដុល្លា ។
កាលពីថ្ងៃ០៧ ខែមិថុនាឆ្នាំ២០២១កន្លងទៅ បុគ្គលិកមន្ទីរពេទ្យMethodist នៃក្រុងHoston ប្រតិកម្មនឹងច្បាប់កត្តព្វកិច្ចចាក់វ៉ាក់សាំងនេះ ដោយពួកគេយល់ថា វាពុំមានសុវត្ថិភាពសម្រាប់សុខភាពរបស់ពួកគេ ។ 24,947 ក្នុងចំណោមបុគ្គលិកគិលានុបត្ថាយិកចំនួន២៤ ៩៤៧នាក់ បុគ្គលិក ១៧៨ នាក់បដិសេធចំពោះការទទួលចាក់វ៉ាក់សាំង លោកប្រធានាធិបតីចូប៉ៃឌិន អនុញត្តឲ្យពួកគេ អាចជ្រើសយកវីធីចាកចេញពីការងារប្រសិនបើមិនទទួលវ៉ាក់សាំង ។