អាចារ្យមានអត្ថន័យសេចក្តីថាបង្រៀន អ្នកផ្តល់នូវចំណេះដឹង ផ្តល់សេចក្តីល្អ មេរៀនល្អៗសម្រាប់ជនទាំងឡាយទាំងពួងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឬដែលមកសុំជ្រកកោនដើម្បីក្រេបយកមុខវិជ្ជាផ្សេងៗពីខ្លួន ។
អាចារ្យដែលយើងនឹងលើកឡើងនេះមានប្រាំប្រភេទគឺ៖
១.បព្វជ្ជាចារ្យ គ្រូអាចារ្យភិក្ខុដែលជាឩបជ្ឈាយ៏មានតួនាទីបំបួសសាមណេរ(នេន) ដោយកាន់យកត្រៃសរណគមន៏ សិក្ខាបទ១០ ទណ្ឌកម្ម១០ នាសនង្គៈ១០ រួមទាំងសិក្ខវត្ត៧៥ ។ សិក្ខិយវត្តគឺវត្តដែលសាមណេរត្រូវសិក្សាដើម្បីឲ្យមានសីលធម៍ក្នុងការស់នៅនៃសង្គមព្រះពុទ្ធសាសនា ។
២.ឩបសម្បទាចារ្យ ភិក្ខុឬអាចារ្យឩបជ្ឈាយ៏ដែលមានភារកិច្ចទទួលបន្ទុកបំបួសសាមណេរឬទាយក ឩបាសកឲ្យបានឡើងជាភិក្ខុភាវៈ ដោយកាន់យកនូវសីល សមាធិ បញ្ញា ។ សីលរបស់ភិក្ខមាន៤គឺ បាដិមោក្ខសីវរសីល១ អាជីវបារិសុទ្ធសីល១ បច្ចយសន្និស្សិតសីល១ បដិទេសនិយសីល១ ។
៣.ឩទ្ទេសាចារ្យ គឺគ្រូបង្រៀននូវមុខវិជ្ជាផ្សេងៗ មានវិជ្ជាជីវៈផ្លូវលោកផ្លូវធម៍ ពីមុខរបរអាជីវកម្ម មុខជំនួញ វិទ្យាសាស្ត្រ ។ ឩទាហរណ៏លោកគ្រូបង្រៀនភាសាខ្មែរ លោកគ្រូបង្រៀនភាសាអងគ្លេស លោកគ្រូគណិតវិទ្យា វិទ្យាតែងនិពន្ធ គុនគូរ បច្ចេកវិទ្យាជាដើម ។
៤.និស្សយាចារ្យ គឺភិក្ខុឬឩបជ្ឈាយ៏ ឬក៏ភិក្ខុដទៃ ក្រោយពីឩបសម្បន្ន កុលបុត្របានបួសឡើងភាវៈជាសាមណេរ ទទួលឲ្យឲ្យនិស្ស័យឲ្យនិស្ស័យដល់សាមណេរដែលចូលទៅសុំនិស្ស័យពីព្រះឩបជ្ឈាយ៏ ភិក្ខុ គ្រូអាចារ្យនោះ ដើម្បីឲ្យលោកទទួលទូន្មានប្រៀនប្រដៅ ឲ្យឳវាទតាមច្បាប់ព្រះពុទ្ធសាសនា ហៅថានិស្សយាចារ្យ(គ្រូអាចារ្យឲ្យនិស្ស័យ)។
៥.ធម្មាចារ្យ គឺភិក្ខឬគ្រូទោះជាគ្រហស្ថក្តីព្រះសង្ឃក្តី ដែលឆ្លាតឈ្លាសក្នុងធម៍បង្ហាត់បង្រៀនព្រះធម៍វិន័យដល់ភិក្ខសាមណេរនិងបរិស័ទឲ្យចេះដឹងយល់ធម៍របស់ព្រះសមណគោត្តមហៅថាធម្មាចារ្យ ។