អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិនប្រចាំក្រុងហុងកុង កាន់តែខ្លាំងក្លាបន្ថែមទៀត ដោយលើកហេតុផលថា មន្ត្រីរដ្ឋបាលក្រុងហុងកុងនេះបានរំលោភសិទ្ធិមនុស្ស និងបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យយ៉ាងងធ្ងន់ធ្ងរ ។ ការដាក់របស់អាមេរិកជាថ្មីម្តងទៀតនេះ មន្ត្រីការបរទេសប្រចាំក្រុងហុងកុងចោទប្រកាន់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកនេះគឺធ្វើឡើងដោយគ្មានហេតុផល ជាចេតនាគួរឲ្យស្អប់ខ្ពើមបំផុត។
រដ្ឋបាលក្រុងហុងកុងដែលនាំដោយអ្នកស្រីការីឡាំ បានទទួលបញ្ជាពីក្រុងប៉កាំងបានបង្ក្រាបលើពលរដ្ឋ និស្សិត និងក្រុមអ្នកប្រជាធិបតេយ្យយ៉ាងខ្លាំងក្លា ដើម្បីបំពេញបំណងរបស់លោកជី ជិនពីងដែលចង់ឲ្យពលរដ្ឋហុងកុងទាំងមូលអនុវត្តតាមច្បាប់ក្រុងប៉េកាំង ដែលជារដ្ឋកុម្មនិស្តផ្តាច់ការ ។ ទោះជាប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគមនៃក្រុងហុងកុងដែលចាកចេញនៅទសវត្ស៩០ ដោយឲ្យចិនទទួលអនុវត្តលើក្រុងនេះប្រព័ន្ធពីរគឺជាក្រុងស្វ័យត បានងាកមកសើរើនូវកិច្ចព្រមព្រៀងរបស់ខ្លួន និងដាក់សម្ពាធលើចិនក្តីក៏ចិនមិនញញើតនិងអើពើចំពោះអង់គ្លេសឡើយ ហើយនៅតែបន្តបង្ក្រាបលើពលរដ្ឋហុងកុងយ៉ាងសាហាវព្រៃផ្សៃ ចាប់តាំងពីលោកស្រីការីឡាំឡើងកាន់តំណែងជាចៅហ្វាយក្រុងហុងកុង នៅឆ្នាំ២០១៧ ។
កាលពីថ្ងៃទីសុក្រទី១៦ កក្កដាម្សិលមិញ សហរដ្ឋអាមេរិក ក្រោមរដ្ឋការលោកប៉ៃឌិនបានបន្តដាក់ទណ្ឌកម្ម សេដ្ឋកិច្ចបន្ថែមទៀតទៅលើមន្ត្រីបក្សកុម្មុយនិស្តចិនចំនួន៧រូប ក្នុងបុព្វហេតុដែលមន្ត្រីទាំងនោះ ផ្សំគំនិតចូលរួមក្នុងការលុបបំបាត់លទ្ធិប្រជាធិបតេយ្យ និងប្រទេសផ្តាច់មួយនេះប៉ុនប៉ងរំលាយចោល នូវកិច្ចព្រមព្រៀមច្បាប់រដ្ឋអាណានិគមអង់់គ្លេសដែលបានរៀបចំឡើងដើម្បីឲ្យក្រុងស្វយ័តមួយនេះទទួលបានលទ្ធិប្រជាធិបតេយ្យពេលញលេញ ។
រដ្ឋការប៉ៃឌិនក៏បានណែនាំដល់ក្រុមហ៊ុន អាជីវករ ក្រុមអ្នកធុរកិច្ចទាំងឡាយដែលកំពុងប្រតិបត្តិការនៅក្រុងហ៊ុនឲ្យមានប្រុងប្រយ័ត្នពីហានិភ័យទាំងឡាយដែលនឹងកើតឡើងដោយសារច្បាប់សន្តិសុខថ្មីរបស់ចិនផងដែរ ។
0 comments:
Post a Comment