ការរិះគន់និងការលើកឡើងពីមន្ត្រីក្រោមអំណាចខ្លួនឬក្រុមការងារជារឿងធម្មតាក្នុងប្រទេសប្រកាន់ របបប្រចាធិបតេយ្យ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាប្រសិនបើការលើកឡើងនូវមតិរិះគន់របស់ខ្លួន មិនបានប្រមាណខ្លួន ឬមើលឋានៈខ្លួននោះមន្ត្រីនោះប្រាកដជាត្រូវអស់តំណែង។
នៅថ្ងៃទី១៦ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាឡើងក្តៅស្លឹកត្រចៀក ចំពោះមន្ត្រីរបស់លោកដែលពោលពាក្យវាយប្រហារធ្ងន់ៗចំពោះថ្នាក់ដឹកនាំរបស់ខ្លួន ដែលដឹកនាំមិនប្រកបដោយធម៍ មិនឆ្លាតល្ងង់ខ្លៅ ធ្វើអ្វីៗទៅតាមទំនើងចិត្តរបស់ខ្លួន តាមពាក្យអ្នកដទៃបញ្ជោរ បញ្ឆោត លួងលោម ធ្វើឲ្យកូនចៅរងា ខ្វះសេចក្តីសុខនៅក្នុងស្ថាប័ន ។
រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា គឺលោក Duch Sovannary បានសរសេរបរិយាយលើគណនីហ្វេសប៊ុករបស់ខ្លួនថា« ថ្ងៃនេះខ្ញុំទទួលដំណឹងថាមនុស្សម្នាក់ដែលតែងតែអគតិនឹចំពោះកូនចៅដូចជារូបខ្ញុំបានលាចាកលោកហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ»។
0 comments:
Post a Comment