Khmer Song
Thursday, July 22, 2021
អាចារ្យឬគ្រូមានប៉ុន្មានសប្រភេទ?
អាចារ្យមានអត្ថន័យសេចក្តីថាបង្រៀន អ្នកផ្តល់នូវចំណេះដឹង ផ្តល់សេចក្តីល្អ មេរៀនល្អៗសម្រាប់ជនទាំងឡាយទាំងពួងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឬដែលមកសុំជ្រកកោនដើម្បីក្រេបយកមុខវិជ្ជាផ្សេងៗពីខ្លួន ។
អាចារ្យដែលយើងនឹងលើកឡើងនេះមានប្រាំប្រភេទគឺ៖
១.បព្វជ្ជាចារ្យ គ្រូអាចារ្យភិក្ខុដែលជាឩបជ្ឈាយ៏មានតួនាទីបំបួសសាមណេរ(នេន) ដោយកាន់យកត្រៃសរណគមន៏ សិក្ខាបទ១០ ទណ្ឌកម្ម១០ នាសនង្គៈ១០ រួមទាំងសិក្ខវត្ត៧៥ ។ សិក្ខិយវត្តគឺវត្តដែលសាមណេរត្រូវសិក្សាដើម្បីឲ្យមានសីលធម៍ក្នុងការស់នៅនៃសង្គមព្រះពុទ្ធសាសនា ។
២.ឩបសម្បទាចារ្យ ភិក្ខុឬអាចារ្យឩបជ្ឈាយ៏ដែលមានភារកិច្ចទទួលបន្ទុកបំបួសសាមណេរឬទាយក ឩបាសកឲ្យបានឡើងជាភិក្ខុភាវៈ ដោយកាន់យកនូវសីល សមាធិ បញ្ញា ។ សីលរបស់ភិក្ខមាន៤គឺ បាដិមោក្ខសីវរសីល១ អាជីវបារិសុទ្ធសីល១ បច្ចយសន្និស្សិតសីល១ បដិទេសនិយសីល១ ។
៣.ឩទ្ទេសាចារ្យ គឺគ្រូបង្រៀននូវមុខវិជ្ជាផ្សេងៗ មានវិជ្ជាជីវៈផ្លូវលោកផ្លូវធម៍ ពីមុខរបរអាជីវកម្ម មុខជំនួញ វិទ្យាសាស្ត្រ ។ ឩទាហរណ៏លោកគ្រូបង្រៀនភាសាខ្មែរ លោកគ្រូបង្រៀនភាសាអងគ្លេស លោកគ្រូគណិតវិទ្យា វិទ្យាតែងនិពន្ធ គុនគូរ បច្ចេកវិទ្យាជាដើម ។
៤.និស្សយាចារ្យ គឺភិក្ខុឬឩបជ្ឈាយ៏ ឬក៏ភិក្ខុដទៃ ក្រោយពីឩបសម្បន្ន កុលបុត្របានបួសឡើងភាវៈជាសាមណេរ ទទួលឲ្យឲ្យនិស្ស័យឲ្យនិស្ស័យដល់សាមណេរដែលចូលទៅសុំនិស្ស័យពីព្រះឩបជ្ឈាយ៏ ភិក្ខុ គ្រូអាចារ្យនោះ ដើម្បីឲ្យលោកទទួលទូន្មានប្រៀនប្រដៅ ឲ្យឳវាទតាមច្បាប់ព្រះពុទ្ធសាសនា ហៅថានិស្សយាចារ្យ(គ្រូអាចារ្យឲ្យនិស្ស័យ)។
៥.ធម្មាចារ្យ គឺភិក្ខឬគ្រូទោះជាគ្រហស្ថក្តីព្រះសង្ឃក្តី ដែលឆ្លាតឈ្លាសក្នុងធម៍បង្ហាត់បង្រៀនព្រះធម៍វិន័យដល់ភិក្ខសាមណេរនិងបរិស័ទឲ្យចេះដឹងយល់ធម៍របស់ព្រះសមណគោត្តមហៅថាធម្មាចារ្យ ។
Sunday, July 18, 2021
ព្រោះតែកូវីដធ្វើឲ្យសាសនិកឥស្លាមរាប់លាននាក់មិនបានទៅព្រះវិហារដ៏ពិសិដ្ឋរបស់ខ្លួនក្នុងប្រទេសអារ៉ាបដើម្បីលាងបាប
ជារៀងរាល់ឆ្នាំសាសនិកឥស្លាមជាច្រើនលាននាក់តែធ្វើដំណើរទៅកាន់ព្រះវិហារដ៏ពិសិដ្ឋរបស់ពូកគេដើម្បី សូត្រមន្តសុំសីលលាងបាបដែលខ្លួនប្រព្រឹត្តខុសកន្លងមករយៈពេលឆ្នាំនេះ តាមធម៍វិន័យក្នងគម្ពីរកូរ៉ាន់ របស់ពួកគេ ។ ជនឥស្លាមសាសនិកក្នុងពិភពលោកដែលត្រូវទៅជួបប្រជុំគ្នាក្នុងមហាវិហារមេកានោះរាល់ ឆ្នាំ ទទួលខុសត្រូវនាទីក្រុងមេកាប្រទេសអារ៉ាប់ប៊ីនោះ មានចំនួន៣ ៥០០ ០០០នាក់ ។ ប៉ុន្តែឆ្នាំនេះ ដោយសារកត្តារោគអាសន្នកំពុងតែវាយលុក ធ្វើទុក្ខបុកម្នេញពាស់ពេញពិភពលោក អ្នកទទួលខុសត្រូវ បានកាត់បន្ថយអ្នកធម្មយាត្រាទាំងឡាយដែលមកពីប្រទេសផ្សេងៗក្នុងពិភពលោក មកកាន់ព្រះវិហារ ដ៏ពិសិដ្ឋដើម្បីលាងបាប និងសូត្រគម្ពីរកូរ៉ាន់នេះ មកត្រឹតតែ៦០០០នាក់ប៉ុណ្ណោះ។
Saturday, July 17, 2021
លោកគ្រូបឋមសិក្សានៃប្រទេសសិរីលង្កាក្នុងជនបទដាច់ស្រយ៉ាលមួយនាំសិស្សរបស់ខ្លួនដើរដោយរទេះជាក្រុមចម្ងាយផ្លូវ៣គីឡូម៉ែត្រដើម្បីសិក្សាOnlineនៅលើដើមឈើ
ការទទួលបានមេរៀនសាលារៀនតាមអ៊ិនធរណេតសម្រាប់ភូមិស្រីលង្កាដាច់ស្រយាលមួយនេះត្រូវការការធ្វើដំណើរចម្ងាយជាង ៣ គីឡូម៉ែត្រ (ក្នុងចម្ងាយប្រហែល ២ ម៉ាយល៍) ក្នុងគុម្ពោតព្រៃពេលខ្លះទស្សនាដោយខ្លារខិននិងដំរី។
គ្រូនិងសិស្សសាលាប្រហែល ៤៥ នាក់នៅបូហីវ៉េវ៉ាបន្ទាប់មកឡើងផ្ទាំងថ្មដើម្បីទទួលបានសញ្ញាអ៊ិនធឺរណែតតែមួយគត់។
គ្រូបង្រៀនបច្ចេកវិទ្យាព័ត៌មាន Nimali Anuruddhika ប្រើសញ្ញានេះដើម្បីបញ្ជូនមេរៀនដល់សិស្សរបស់នាងដែលមិនបានទៅសាលារៀនដោយសារតែជំងឺរាតត្បាតប្រភេទទី ៤-១៩ ។
សិស្សដែលរស់នៅក្នុងភូមិធ្វើដំណើរដូចគ្នាដើម្បីទាញយកមេរៀនតាមអ៊ិនធរណេតដែលផ្ញើដោយគ្រូរបស់ពួកគេ។
មិនមែនគ្រប់គ្នាសុទ្ធតែមានទូរស័ព្ទចល័តរឺក៏កុំព្យូទ័រយួរដៃនោះទេដោយមានក្មេង ៤ រឺ ៥ នាក់ចែករំលែកឧបករណ៍មួយ។
ឪពុកម្តាយរបស់ពួកគេដែលភាគច្រើនជាកសិករតែងតែរួមដំណើរជាមួយកូន ៗ របស់ពួកគេ។ HM Pathmini Kumari ដែលអមដំណើរកូនប្រុសថ្នាក់ទី ៦ របស់គាត់និយាយថាក្មេងៗឡើងភ្នំពីរដងក្នុងមួយថ្ងៃហើយសុវត្ថិភាពរបស់ពួកគេគឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់ឪពុកម្តាយ។
ភូមិនៅភាគកណ្តាលភាគខាងកើតនៃប្រទេសកោះនេះខ្វះភាពសំបូរបែបហើយកូន ៗ របស់ខ្លួនបានសិក្សានៅសាលារដ្ឋមួយដែលឥឡូវត្រូវបានបិទដែលមានចម្ងាយប្រហែល ១៦ គ។ ម។
នៅក្នុងភូមិលុនហ្គូឡាចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ (៣៧ ម៉ៃល៍) មនុស្សពេញវ័យបាននាំសិស្សសាលាទៅផ្ទះដើមភ្នំមួយនៅក្នុងតំបន់បម្រុងព្រៃមួយ។ វាមានកំពស់ប្រហែល ៣០ ហ្វីតនិងមានអ៊ិនធឺរណែត។ ពួកគេប្តូរវេនគ្នាដើម្បីដាក់កិច្ចការផ្ទះរបស់ពួកគេហើយទាញយកមេរៀនមេរៀន។
សាលារៀននៅស្រីលង្កាត្រូវបានបិទទ្វារភាគច្រើនចាប់តាំងពីខែមីនាឆ្នាំ ២០២០ ។
អាជ្ញាធរនិយាយថាពួកគេខិតខំប្រឹងប្រែងដើម្បីផ្តល់ឱ្យកុមារទាំងអស់នូវសិទ្ធិទទួលបានការអប់រំប៉ុន្តែយ៉ូសែបស្តាលីនដែលជាប្រធានសហព័ន្ធគ្រូបង្រៀនស៊ីលីនមានប្រសាសន៍ថាភាគច្រើន ៤០ ភាគរយនៃនិស្សិតស្រីលង្កា ៤.៣ លាននាក់ភាគច្រើនអាចចូលរួមក្នុងថ្នាក់បង្រៀនតាមអ៊ីនធឺណិត។ ភាគច្រើនខ្វះការចូលប្រើឧបករណ៍ឬការតភ្ជាប់។
រដ្ឋាភិបាលរបស់ប្រទេសស្រីលង្កានៅថ្ងៃច័ន្ទនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងគ្រូទាំងអស់ដើម្បីបើកសាលារៀនឱ្យបានឆាប់។
សហរដ្ឋអាមេរិកដាក់ពន្ធទៅលើមន្ត្រីចិនកុម្មុនិស្តកាន់តែខ្លាំងបន្ថែមទៀត
អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិនប្រចាំក្រុងហុងកុង កាន់តែខ្លាំងក្លាបន្ថែមទៀត ដោយលើកហេតុផលថា មន្ត្រីរដ្ឋបាលក្រុងហុងកុងនេះបានរំលោភសិទ្ធិមនុស្ស និងបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យយ៉ាងងធ្ងន់ធ្ងរ ។ ការដាក់របស់អាមេរិកជាថ្មីម្តងទៀតនេះ មន្ត្រីការបរទេសប្រចាំក្រុងហុងកុងចោទប្រកាន់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកនេះគឺធ្វើឡើងដោយគ្មានហេតុផល ជាចេតនាគួរឲ្យស្អប់ខ្ពើមបំផុត។
រដ្ឋបាលក្រុងហុងកុងដែលនាំដោយអ្នកស្រីការីឡាំ បានទទួលបញ្ជាពីក្រុងប៉កាំងបានបង្ក្រាបលើពលរដ្ឋ និស្សិត និងក្រុមអ្នកប្រជាធិបតេយ្យយ៉ាងខ្លាំងក្លា ដើម្បីបំពេញបំណងរបស់លោកជី ជិនពីងដែលចង់ឲ្យពលរដ្ឋហុងកុងទាំងមូលអនុវត្តតាមច្បាប់ក្រុងប៉េកាំង ដែលជារដ្ឋកុម្មនិស្តផ្តាច់ការ ។ ទោះជាប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគមនៃក្រុងហុងកុងដែលចាកចេញនៅទសវត្ស៩០ ដោយឲ្យចិនទទួលអនុវត្តលើក្រុងនេះប្រព័ន្ធពីរគឺជាក្រុងស្វ័យត បានងាកមកសើរើនូវកិច្ចព្រមព្រៀងរបស់ខ្លួន និងដាក់សម្ពាធលើចិនក្តីក៏ចិនមិនញញើតនិងអើពើចំពោះអង់គ្លេសឡើយ ហើយនៅតែបន្តបង្ក្រាបលើពលរដ្ឋហុងកុងយ៉ាងសាហាវព្រៃផ្សៃ ចាប់តាំងពីលោកស្រីការីឡាំឡើងកាន់តំណែងជាចៅហ្វាយក្រុងហុងកុង នៅឆ្នាំ២០១៧ ។
កាលពីថ្ងៃទីសុក្រទី១៦ កក្កដាម្សិលមិញ សហរដ្ឋអាមេរិក ក្រោមរដ្ឋការលោកប៉ៃឌិនបានបន្តដាក់ទណ្ឌកម្ម សេដ្ឋកិច្ចបន្ថែមទៀតទៅលើមន្ត្រីបក្សកុម្មុយនិស្តចិនចំនួន៧រូប ក្នុងបុព្វហេតុដែលមន្ត្រីទាំងនោះ ផ្សំគំនិតចូលរួមក្នុងការលុបបំបាត់លទ្ធិប្រជាធិបតេយ្យ និងប្រទេសផ្តាច់មួយនេះប៉ុនប៉ងរំលាយចោល នូវកិច្ចព្រមព្រៀមច្បាប់រដ្ឋអាណានិគមអង់់គ្លេសដែលបានរៀបចំឡើងដើម្បីឲ្យក្រុងស្វយ័តមួយនេះទទួលបានលទ្ធិប្រជាធិបតេយ្យពេលញលេញ ។
រដ្ឋការប៉ៃឌិនក៏បានណែនាំដល់ក្រុមហ៊ុន អាជីវករ ក្រុមអ្នកធុរកិច្ចទាំងឡាយដែលកំពុងប្រតិបត្តិការនៅក្រុងហ៊ុនឲ្យមានប្រុងប្រយ័ត្នពីហានិភ័យទាំងឡាយដែលនឹងកើតឡើងដោយសារច្បាប់សន្តិសុខថ្មីរបស់ចិនផងដែរ ។
Friday, July 16, 2021
តេជោបញ្ជាឲ្យដកតំណែងរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធភ្លាមៗដោយសារសរសេរសាររិះគន់ខ្លួន
ការរិះគន់និងការលើកឡើងពីមន្ត្រីក្រោមអំណាចខ្លួនឬក្រុមការងារជារឿងធម្មតាក្នុងប្រទេសប្រកាន់ របបប្រចាធិបតេយ្យ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាប្រសិនបើការលើកឡើងនូវមតិរិះគន់របស់ខ្លួន មិនបានប្រមាណខ្លួន ឬមើលឋានៈខ្លួននោះមន្ត្រីនោះប្រាកដជាត្រូវអស់តំណែង។
នៅថ្ងៃទី១៦ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាឡើងក្តៅស្លឹកត្រចៀក ចំពោះមន្ត្រីរបស់លោកដែលពោលពាក្យវាយប្រហារធ្ងន់ៗចំពោះថ្នាក់ដឹកនាំរបស់ខ្លួន ដែលដឹកនាំមិនប្រកបដោយធម៍ មិនឆ្លាតល្ងង់ខ្លៅ ធ្វើអ្វីៗទៅតាមទំនើងចិត្តរបស់ខ្លួន តាមពាក្យអ្នកដទៃបញ្ជោរ បញ្ឆោត លួងលោម ធ្វើឲ្យកូនចៅរងា ខ្វះសេចក្តីសុខនៅក្នុងស្ថាប័ន ។
រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា គឺលោក Duch Sovannary បានសរសេរបរិយាយលើគណនីហ្វេសប៊ុករបស់ខ្លួនថា« ថ្ងៃនេះខ្ញុំទទួលដំណឹងថាមនុស្សម្នាក់ដែលតែងតែអគតិនឹចំពោះកូនចៅដូចជារូបខ្ញុំបានលាចាកលោកហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ»។
Thursday, July 15, 2021
ធ្លាក់ភ្លៀងខ្លាំងនៅប្រទេសអាឡឺម៉ងបណ្តាលឲ្យសមនុស្សស្លាប់៣នាក់និងបាត់ខ្លួន៣០នាក់
បម្រែបម្រួលអាកាសធាតុជាបញ្ហាមួយដ៏សំខាន់ចំពោះពិភពលោក ប្រទេសធំតែងតែលើកបញ្ហាទាំងនេះ មកពិគ្រោះយោបល់ក្នុងកិច្ចប្រជុំនានា ។ កាលពិខែមិថុនាកន្លងទៅសកម្មជនបរិស្ថានបានចំអកឲ្យក្រុមហ៊ុនប្រេងសហរដ្ឋអាមេរិក និងអង់គ្លេស ដែលOPEC បង្ខំឲ្យកាត់បន្ថយការផលិតរបស់ខ្លួន ។
ការប្រើប្រាស់គ្រឿងបរិក្ខារបច្ចេកវិទ្យា ឧស្ម័នជាតិពុល និងចំណាងផ្ទះបណ្តាលឲ្យបះពាល់ដល់បរិស្ថាន ធ្វើឲ្យស្រទាប់អូសូនធ្លុះធ្លាយ និងស្តើង បង្កឲ្យមានភ្លៀងអាស៊ីត ភ្លៀងមិនទៀងទាងជាដើម ។ បច្ចុប្បន្នគ្រប់តំបន់កំពុងប្រឈមមុខនឹងទឹកជំនន់ ព្យុះភ្លៀង និងការឡើងកម្តៅផែនដី ទាំងនេះក៏ដោយសារតែបំផ្លាញធម្មជាតិ ដែលគម្រប់ផែនដី ។
នៅថ្ងៃទី១៥ខែកក្កដានេះ ប្រទេសអាឡឺម៉ង់បានរងគ្រោះដោយសារទឹកជំនន់ ភ្លៀងជនលិចយ៉ាងខ្លាំងបណ្តាលឲ្យស្លាប់ និងបាត់ខ្លួនរាប់សិបនាក់ ប៉ូលីសនិយាយ« ភ្លៀង៦ម៉ោងក្នុងតំបន់Ahrweiler ភាគខាងត្បូងទីក្រុងBonnហើយទឹកជំនន់នាំទាំងផ្ទះនិងមនុស្សចូលទៅក្នុងRhine»។ទន្លេRhine ប្រភពហូរចេញពីប្រទេសស្វីស ហូរកាត់ប្រទេសអាឡឺម៉ង ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ។ វាជាទន្លេដែលវែងជាងគេនៅទ្ទីបអ៊ឺរ៉ុង បន្ទាប់ទន្លេដានូបេ(Danube) វាមានប្រវែង១២៣០គីឡូម៉ែត្រ។