ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសអាស៊ីដែលទទួលជំនួយនវ៉ាក់សាំងរបស់ចិន បើទោះជាពលរដ្ឋជាច្រើនមានកង្វល់ពីប្រសិទ្ធភាពរបស់វាក៏ដោយ រដ្ឋាភិបាលកម្ពុជាសម្រេចចិត្តទទួលយល់ព្រមឲ្យពលរដ្ឋខ្មែរទទួល ចាក់វ៉ាក់សាំងចិនទាំងពីរប្រភេទចាប់តាំងពីអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់ ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់មានប្រសាសន៏ថា ការដែលមានៈទទួលយកវ៉ាក់សាំងចិននេះជាការត្រឹមត្រូវ ហើយជារឿយៗលោកអំពាវនាឲ្យពលរដ្ឋលេបថ្នាំចិនសែរបស់ចិនទៀតផង។ បើទោះជាប្រទេសជាច្រើន ក្នុង នោះប្រទេសក្នុងតំបន់អាស៊ីដូចហុងកុង ឥណ្ឌូនេស៊ី សាំងហ្គាពួរជាដើមបញ្ជាក់ថា វ៉ាក់សាំងចិនប្រភេទ SinoVac និងSinophan ទាំងពីរនេះមិនសូវមានប្រសិទ្ធភាព មិនអាចការពារCovid-19ក៏ដោយ ពិសេសប្រភេទមេរោគបម្លែងថ្មី ( Variant Delta)ក្តី ។
នៅថ្ងៃទី១០កក្កដានេះ យោងលើគណនីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីឲ្យដឹង ក្រោមការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាពីប្រទេសចិន វ៉ាក់សាំងចំនួន៤លានដូស ក្នុងនោះSinovac ចំនួន៣លានដូស និងSinophan ចំនួន១លានដូសបន្ថែមទៀតទើបបញ្ជូនមកដល់កម្ពុជា។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា «គិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ១៧លានដូសរួចហើយ» ។