Khmer Song

Saturday, July 10, 2021

កំពូលអ្នកប្រដាល់ពីលីពីនស្នើឲ្យលោកប្រធានាធិបតីឌុយធ្វើតេបង្ហាភស្តុតាងដោយតម្លាភាពពីលុយជំនួយប្រមាណ២០៤លានដុល្លាសម្រាប់ជនរងគ្រោះដោយCovid-19

 អ្នកប្រដាល់នៃប្រទេសពីលីពីនដ៏ល្បីល្បាញនិងមានប្រជាប្រិយគឺលោកMany Paqiao  និងជាសមាជិកព្រឹត្តសភា ដែលធ្លាប់តែវាយប្រយុទ្ធមិនចុះចាញ់ចំពោះសមរភូមិ ឥឡូវនេះក្នុងនាមលោកជា ប្រធានបក្សនិងជាបេក្ខភាពប្រធានាធិបតី កំពុងឈានជើងចូលប្រកួតប្រជែងយកតំណែងប្រធានាធិបតី ហើយពេលនេះលោកបានស្នើឲ្យលោកឌុយធើតេប្រើប្រាស់ថវិការជំនួយឲ្យមានតម្លាភាពនិងគណនេយ្យភាព ។

បុរសខ្លាំងហ្វីលីពីនដែលធ្លាប់តែកាត់ទោសប្រហារជីវិតជនមន្ត្រីពុលួយនិងក្រុមរត់ពន្ធគ្រឿងញៀនរាប់ពាន់មិនលើកលែងចាប់តាំងពីលោកកាន់អំណាចមក តែឥឡូវនេះត្រូវបានសមាជិកព្រឹទ្ធសភាដែលមកពីគណបក្សលោកគឺលោកMany Pacquiao ដ៏មានប្រជាប្រិយចោទប្រកាន់ពីការប្រើប្រាស់ថិវិការជំនួយដោយគ្មានតម្លាភាពនិងគណនេយ្យភាព ។ លោកMany Pacquiao ឲ្យលោកប្រធានាធិបតីRodrigo Duterteបកស្រាយ និងស្វែងរកភស្តុតាងអំពីជំនួយមនុស្សធម៍ប្រមាណ២០៤លានដុល្លាសម្រាប់ពលរដ្ឋ រងគ្រោះដោយជំងឺCovid-19 ។



Share:

Friday, July 9, 2021

អាមេរិកដកទ័ពភ្លាមក្រុមមេភេវរកម្មតាលីបាន់ប្រកាសថាខ្លួនគ្រប់គ្រងប្រទេសនេះរហូតដល់៨៥%ទៅហើយ

 អាហ្គានិស្ថានជាប្រទេសដែលហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃជាង២០ឆ្នាំហើយ គឺចាប់តាំងពី២០០១ សម័យរដ្ឋការលោកGeorge W. Bushមក ទោះបីប្រទេសមានប្រទេសជាច្រើនចូលរួមស្វែងរកសន្តិភាព ក្នុងនោះមានសហរដ្ឋអាមេរិកនិងសម្ព័ន្ធភាពNATOក៏ដោយ ក៏មិនអាចបិទបញ្ចប់សង្គ្រាមដែលផ្ទះចេញពីការតស៊ូរបស់ក្រុមភេវរកម្ម ចលនាទ័ពព្រៃតាលីបាន់បានដែរ ។ 

ដោយសារតែអាមេរិកមើលឃើញថាការបន្តឈរជើងនៅអាហ្គានិស្ថាន ពុំមែនជាដំណោះស្រាយល្អសម្រាប់ ទាហានអាមេរិកឡើយ ហើយក៏ពុំអាចស្វែងរកសន្តិភាពឲ្យប្រទេសអាហ្គានិស្ថានបានដែរ ព្រោះចលនា ទ័ពព្រៃនៃក្រុមតាលីបាន់មានការគាំទ្រដោយរុស្ស៊ី ម្យ៉ាងទៀតក្រុមតាលីបាន់តែងលួចវាយឆ្មក់ បង្កឲ្យកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តស្លាប់និងរបួសជាច្រើន រាប់ចាប់តាំងពីឆ្នាំំ២០០១ដល់ឆ្នាំ២០២១កងទ័ពអាមេរិកស្លាប់មាន២ ៣១២នាក់ របួសចំនួន២០ ០៦៦នាក់ ទើបបង្ខំឲ្យអាមេរិកនិងសម្ព័ន្ធមិត្តយល់ព្រមដក ទ័ពចេញពីទឹកអាហ្គានិស្ថានឲ្យអស់បំណាចខែកក្កដាឆ្នាំ២០២១នេះ ។

អាមេរិកនិងសម្ព័ន្ធមិត្តដកទ័ពមិនទាន់ផុតអស់ផងក្រុមចលនាទ័ពព្រៃប្រកាសថាខ្លួនបានកាន់កាប់ ទឹកដីរហូតដល់ទៅ៨៥%ទៅហើយ ។ នៅថ្ងៃទីសុក្រទី០៩ កក្កដា គណប្រតិភូនៃក្រុមមេភេវរកម្មប្រចាំនៅប្រទេសរុស្ស៊ីបានធ្វើសន្និសិទកាសែតស្តីពីការគ្រប់គ្រងរបស់ខ្លួន និងធានាថាខ្លួនមិនយកប្រទេស នេះទៅវាយប្រហារលើប្រទេសដទៃឡើយ ហើយខ្លួនធានាផ្តល់ការអប់រំ និងផ្តល់សេវាចំពោះសង្គមឥស្លាម។ 

អ្នកបកប្រៃភាសាឲ្យក្រុមសកម្មប្រយុទ្ធលោកShahabudin Delawarថាក្រុមតាលីបាន់នឹងមិនអនុញត្តប្រទេសនៃយកទឹកដីនេះធ្វើជាទីលានប្រយុទ្ធវាយប្រហារលើប្រទេសណាមួយទេ។

ក្រុមតាលីបាន់មុនពេលសហរដ្ឋអាមេរិកបណ្តេញចេញពីប្រទេស ក្នុងរដ្ឋការលោកអូម៉ាក់អូម៉ាជាប្រធានធិបតី ហើយក្រុមភេវរកម្មនេះដឹកនាំដោយលោកបីនឡាឌិន បានប្រព្រឹត្តនូវអំពើសាហាវព្រៃផ្សៃ និងបំបិទសិទ្ធិសេរីភាពពលរដ្ឋយ៉ាងខ្លាំង ពិសេសស្រ្តីត្រូវក្រុមតាលីបាន់ធ្វើទារុណកម្ម ទៅតាមអ្វិដែលសង្គមមួយនេះចង់បាន។ 

កាលពិកាលខែមិថុនាកន្លងទៅអ្នកជំនាញយោធា ដែលចូលប្រឡូកក្នុងសង្គ្រាមនៅប្រទេសវៀតណាម ចាត់ទុកថាការដកទ័ពរបស់លោកប៉ៃឌិនពេលនេះ គឺដូចទៅនឹងការដកទ័ពរបស់លោកនិចសុន ក្នុងសង្គ្រាមវៀតណាម ដែលធ្វើឲ្យពួកកុម្មុនិស្តចូលគ្រប់គ្រង កាប់សម្លាប់លើអ្នកប្រជាធិបតេយ្យ ។ ការដកទ័ពរបស់លោកប៉ៃឌិននៅពេលនេះគេមិនរំពឹងថារដ្ឋាភិបាលអាហ្គានិស្ថាននិងអាចទប់ទល់នឹងចលនាទ័ពព្រៃតាលីបាន់បានឡើយ ហើយទីបំផុតមេដឹកនាំបច្ចុប្បន្ននេះត្រូវបានក្រុមភេវរកម្មសម្លាប់ដូចមេដឹកនាំមុនៗយ៉ាងដូច្នោះដែរ ។




Share:

Thursday, July 8, 2021

  លោកBoris Johnsonនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសប្រកាសថាលោកនឹងបើកទីផ្សារសេដ្ឋកិច្ចប្រទេសអង់គ្លេសរបស់លោកឡើងវិញក្នុងរវាថ្ងៃទី១៩ខែកក្កដានេះ ក្រោយពីបិទខ្ទប់ការពារជំងឺឆ្លងកូវីដែលរីករាលដាលស្ទើរពេញផ្ទៃប្រទេសនេះ ។ ការបើកទីផ្សារឡើងវិញនេះឲ្យមានការព្រួយបារម្ភពីអ្នកជំនាញចំនួនពីការផ្ទុះរលកកូវីដលើកទី៣ បង្កឲ្យមានគ្រោះមហន្តរាយនិងមនុស្សស្លាប់កាន់តែច្រើន។





អ្នកតាមដានស្ថានការណ៏យល់ឃើញថាលោកនាយករដ្ឋមន្ត្រីBoris Johnsonកំពុងតែលេងល្បែងនិងមានបំណងរស់ជាមួយនឹងកូវីដ ខណៈពេលដែលពិភពលោកកំពុងសាកល្បងសមត្ថភាវ៉ាក់សាំងការពារមេរោគបម្លែងថ្មីនេះ(Delta Variant ) ដែលផ្ទុះខ្លាំងនៅប្រទេសឥណ្ឌានិងថ្មីនេះឆ្លងដល់ប្រទេសអូនស្រ្តាលី ។


ដោយការព្រមានថានឹងបង្កឲ្យមានមនុស្សឆ្លងស្លាប់យ៉ាងឆាប់រហ័ស ប្រមាណជាង១ពាន់នាក់ដោយមេរោគថ្មីឈ្មោះថា Delta Variant លោកនាយករដ្ឋមន្ត្រីបានពន្យាពេលប្រារព្ភទិវាសេរីភាពរយៈពេល៤សប្តាហ៏និងអនុញត្តឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងការពារខ្លួន។


រហូតដល់ពេលនេះអង់គ្លេស ពលរដ្ឋក្រោយអាយុ១៨ឆ្នាំបានទទួលវ៉ាក់សាំងDose ទីមួយចំនួន៨៦%ហើយគឺស្មើ២/៣នៃក្មេងក្រោមអាយុ១៨ទាំងអស់ ។












Share:

Monday, January 11, 2021

ស្តាយដួងតារ ច្រៀងដោយលោកស៊ិនសាមុត

 មត៍កចម្រៀង 

Share:

Wednesday, December 30, 2020

ផ្ការីក្នុងចិត្ត

 

Share:
Share:

Monday, November 30, 2020

លោកហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ចេញសាច់ប្រាក់ប្រមាណ១០០ ០០០​​ ០០០លានរៀលសម្រាប់ឧបត្ថម្ភដល់ជនដែលផ្ទុករោគកូរូណា

មេរោគកូរូណា (Covid 19)បានរីករាលដាលចូលក្នុងសហគមន័ជាលើកទី២បន្ទាប់ពី ព្រឹត្តិការណ៏វិច្ឆិកា ដែលឆ្លងពីអគ្គរដ្ឋទូតប្រទេសហុងគ្រី ដែលបានអញ្ជើញមកធ្វើទំនាក់ទំនងការទូតនឹងប្រទេសកម្ពុជា ។

ព្រឹត្តិការ១៨វិច្ឆិកានេះបណ្តាលមកពីស្រ្តីខ្មែរម្នាក់ដែលមានស្វាមីជាអនុប្រធានពន្ធធនាគារ ហើយបានចម្លងដលសហគមន៏ជាបន្តបន្ទាប់ ។ ក្នុងថ្ងៃទី៣០នេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជាសម្រេចចិត្តផ្តល់សាច់ប្រាក់ជាង២ម៉ឺនដុល្លាសម្រាប់ឧបត្ថម្ភដល់ជនដែលកំពុងតេធ្វើចត្តាឡីសឡសៈ លោកបានសរសេរនៅលើបណ្តាញសង្គមរបស់លោកយ៉ាងដូច្នេះថា«ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង១០០០លានរៀលជូនទៅ

រាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់
ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើ
ចត្តាឡីស័កដែលគ្រួសារនីមួយៗនឹង
ទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែល
មានរយៈពេល១៥ថ្ងៃដែលថវិកាសរុប
ទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ។
សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើ
ចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីស័ក
ត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូន
ថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់
ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយ
ពីកូវីដ-១៩នេះ»។

Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព