Khmer Song

Saturday, February 4, 2023

ខ្ញុំសុខចិត្តជំនួយវ៉ាក់សាំងប្រសើរជាងធ្វើដំណើរទស្សនកិច្ចទៅកាន់ភពអង្គារ៏

ក្នុងខណៈពេលដែលលោកElon Musk និងលោកមហាសេដ្ឋីJeff Boozes ប្រកួតប្រជែងគ្នា ដើម្បីគ្រប់គ្រង់ភពព្រះអង្គារ៏ ហើយក៏មានក៏មានមហាសេដ្ឋីជាច្រើនផ្សេងទៀតមានគម្រោងធ្វើដំណើរទស្សនកិច្ច ទៅកាន់ភពនេះ លោកមហាសេដ្ឋីចិត្តធម៍Bill Gate  បង្ហើបប្រាប់សារព័ត៍មានBBCថា លោកសុខចិត្ត ចំណាយលើវ៉ាក់សាំងសង្គ្រោះមនុស្សប្រសើរជាងធ្វើទៅទស្សនកិច្ចនៅភពអង្គារ៏ ដែលមានតម្លៃរហូតពាន់លានដុល្លា ។ 

លោកបន្តថា កុំទៅគិត ភពអង្គារ៏ វាក៏ជាប្រភេទដីដូចតែយើងដែរទេ យើងមិនចាំទៅមើលអ្វីទេ អ្វីដែលសំខាន់នោះគឺជួយសង្គ្រោះមនុស្សលោកជារឿងចាំបាច់ ។

ក្នុងកំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិរីករាលដាល់ជំងឺកូវីដ លោកBill Gate បានចំណាយទ្រព្យសម្បត្តិរបស់រាប់រយលានដុល្លាដើម្បីទិញវ៉ាក់សាំងជូនដល់ប្រទេសក្រីក្រដែលមិនមានលទ្ធភាពទិញ វ៉ាក់សាំង ។ 

កាលពីថ្ងៃទី១៣ ខែកក្កដា ២០២២កន្លងទៅ លោកបានចំណាយលុយរហូតដល់ទៅ២០ពាន់លានដុល្លា ចូលក្នុងមូលនិធីសប្បុរសធម៍របស់លោក ដែលមានឈ្មោះថា Malinda Gate​ ។ ក្រៅពីនេះ លោកក៏បានបរិច្ចាគដល់ប្រទេសជួបវិបត្តិដោយសារសង្គ្រាមដូចជាប្រទេសអ៊ុយក្រែនផងដែរ លោកក៏អំពាវនាវឲ្យមហាសេដ្ឋីដទៃផ្សេងទៀត ធ្វើដូចលោក លោកថា មិនចង់បានបានឈ្មោះជាមហសេដ្ឋីពិភពលោកទៀតទេ ។


Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព