Khmer Song

Thursday, January 26, 2023

អាមេរិកនិងអាឡឺម៉ងប្រកាសថាពួកនឹងបញ្ជូនរថក្រោះធន់ធ្ងន់ឲ្យអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ី

 សង្គ្រាមអ៊ុយនិងរុស្ស៊ីបានអូសបន្ថាយជិតមួយឆ្នាំនេះ ធ្វើឲ្យសហគមន៏ពិភពលោករង្គោះរង្គើភ្ញាក់ផ្អើល ពិសេសសហគមន៏អ៊ីរ៉ុបតែម្តង បង្កឲ្យមានវិបត្តិនយោបាយសេដ្ឋកិច្ច និងសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ 

ជាមួយនឹងការគំរាមកំហែងរបស់មហាអំណាចនុយក្លែអ៊ែរទី២លើលោកប្រចាំអ៊ឺរ៉ុបខាងកើតគឺរុស្ស៊ីជាបន្ត បន្ទាប់ អាមេរិករួមជាមួយនឹងអាឡឺម៉ងកាលពីថ្ងៃទី២៦ ខែមករា២០២៣នេះ ប្រកាសថានឹងបញ្ជូន រថ ក្រោះទំនើបៗទៅឲ្យក្រុងKyiv ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី ។

 ប្រធានាធិបតី Joe Biden បានប្រកាសពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់រថក្រោះ M1 Abrams ចំនួន ៣១ គ្រឿង បន្ទាប់ពីទីក្រុង Berlin បាននិយាយថា ខ្លួននឹងផ្តល់រថក្រោះ Leopard ២ ។

ដោយមានក្តីរំពឹងខ្ពស់លើជំនួយសរដ្ឋអាមេរិកនិងអាឡឺម៉ង លោកប្រធានាធិបតីVolodymyr Zelenskiy បានលើកទឹកចិត្តនិងជំរុញឲ្យសម្ព័ន្ធមិត្តអ៊ីរុបដទៃផ្សេងបន្តជួយឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែនបន្តទៀត ដើម្បីយកជ័យជំនះប្រទេសឈ្លានពាននៃរបបផ្តាច់ការគឺលោកពូទីន។


ប្រភព Reuter

Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព