Khmer Song

Monday, July 8, 2019

មួយភាគដប់នៃនិស្សិត្តដែលសិក្សានៅក្រុងសិក្សានៅក្រុងNew Yorkជានិស្សិតក្រីក្រគ្មានផ្ទះស្នាក់អាស្រ័យ

ថ្វីត្បិតតែអាមេរិកជាប្រទេសមហាអំណាច និងសម្បូណ៏ដោយមហាសេដ្ឋីល្បីៗ និងអ្នកវិនិយោគទុនធំជាច្រើនមែន ប៉ុន្តែភាពក្រីក្រនៅមានកើតមាន និងភាពគ្មានការងារធ្វើរួមទាំងធ្វើឲ្យមានភាពលំបាកខ្លះៗដល់និស្សិត។

យោងលើទិន្នន័យនៃមជ្ឈមណ្ឌលជំនួយដល់ការអប់រំនៃបច្ចេកវិទ្យា ដែលត្រូវបានសារព័ត៍មានCNNចុះផ្សាយនៅថ្ងៃទី០៨កក្កដា ឆ្នាំ២០១៩នេះឲ្យដឹងថា ក្នុងទីក្រុងNow Yorkមានចំនួនសិស្សដែលកំពុងសិក្សានៅមហាវិទ្យាល័យមានចំនួន១.១លាននាក់ក្នុងនោះ សិស្សក្រីក្រគ្មានផ្ទះស្នាក់នៅមានចំនួន១១៤ ៦៥៨នាក់ ។

ក្មេងស្រីម្នាក់ឈ្មោះ Lawrence និយាយថា នាងគ្រាន់គិតថាតើរូបនាងបានមកសិក្សានៅទីនេះដោយរបៀបណា? នាងបន្តថា ដើមឡើយគ្រួសារនាងមានជីវភាពមធ្យម ប៉ុន្តែដោយសារកត្តាសេដ្ឋកិច្ចធ្វើឲ្យគ្រួនាងធ្លាក់ខ្លួនក្រ គ្មានលទ្ធភាពជួលថ្លៃផ្ទះស្នាក់នៅ ឪពុករបស់នាងបានបង្ខំចិត្តចាកចេញពីទីក្រុង ។

និស្សិតក្រីក្រដែលគ្មានផ្ទះស្នាក់នៅរដ្ឋតម្រូវឲ្យស្នាក់នៅក្នុងអន្តេវាសិកឬជំរុំមួយសម្រាប់និស្សិត ហើយនិស្សិតដែលក្រក្រីដែលឪនមុខចុះព្រោះតែខ្មាស់អៀនចំពោះសិស្សនិស្សិតដែលធូរធារទាំងឡាយ ។ ទោះយ៉ាងណាពួកគេមិនដែលខកខានក្នុងការសិក្សារបស់ពួកគេឡើយ ហើយសាលាតែងតែងតែផ្តល់កិត្តិយស​និងលើកទឹកចិត្តដល់សិស្សិតក្រក្រីគ្មានផ្ទះសំបែងឲ្យបានសិក្សានៅទៅនោះផងដែរ ។

អភិបាលរងនៃក្រុងញូវយ៉កលោកស្រី Herminia Palacio បាននិយាយនៅក្នុងសន្និសិទព័ត៌មានមួយថា "ភាពរឹងមាំនិងភាពធន់របស់យុវជនទាំងនេះគឺជាការបំផុសគំនិត" ។ លោកស្រីបន្តថា«ហើយវាគឺជាកម្លាំងនិងភាពរឹងប៉ឹងដែលបានរៀបចំពួកគេសម្រាប់អ្វីមួយដើម្បីនឹងជំរុញពួកគេឆ្ពោះទៅមុខនៅពេលពួកគេចូលរួមជាមួយមេដឹកនាំជំនាន់ក្រោយរបស់យើង» ។

ទាក់ទងនឹងភាពក្រីក្រគ្មានផ្ទះសំបែងនេះ ទីក្រុងNew Yorkកំពុងទប់ស្តាត់រៀបចំធ្វើយ៉ាងណាឲ្យស្ថានភាពនេះបានប្រសើរឡើងវិញ ពិសេសនិស្សិតគ្មានផ្ទះស្នាក់នៅ ។ ​ឆ្នាំមុនកន្លងទៅ ក្រសួងអប់រំបានប្រកាសថាខ្លួនកំពុងបណ្តាក់ទុនបន្ថែមចំនួន 12 លានដុល្លារទៅក្នុងកម្មវិធី គាំទ្រដល់សិស្សស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្នដែលរួមមានជួលអ្នកសម្របសម្រួលសហគមន៍នៅតាមសាលារៀនដើម្បីជួយសិស្សឱ្យមានស្ថិរភាពក្នុងលំនៅឋាន។






























Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព